Messi បង្ហើបប្រាប់ពីផែនការវិលត្រឡប់ Barcelona វិញក្នុងនាមជាជំនួយការបច្ចេកទេស

បរទេស ៖ តារាឆ្នើមជនជាតិអាហ្សង់ទីន Lionel Messi នៅសប្តាហ៍នេះបានបង្ហាញក្តីសង្ឃឹមថានឹងអាចត្រឡប់មកកាន់ទឹកដីរបស់ Camp Nou វិញទោះបីជាទើបតែបានប្រកាសចាកចេញពីក្លឹបចូលរួមជាមួយនឹង PSG កាលពីពេលថ្មីៗនេះក្តី។ បុរសរូបនេះបានបញ្ជាក់ថាលោកមានបំណងចង់វិលត្រឡប់ក្នុងនាមជាជំនួយការបច្ចេកទេសណាមួយជាមួយនឹងក្លឹបនៅពេលដែលគាត់សម្រេចចិត្តចូលនិវត្តពីបាល់ទាត់និងបន្ទាប់ពីបានចំណាយពេលអស់រយៈពេល២១ឆ្នាំមកហើយជាមួយនឹងក្លឹបមួយនេះ។ បុរសវ័យ៣៤ឆ្នាំរូបនេះត្រូវបានបង្ខំចិត្តក្នុងការចាកចេញពីក្លឹបកាលពីរដូវក្តៅបន្ទាប់ពីក្លឹបនិងកីឡាករបរាជ័យមិនអាចបន្តកុងត្រាថ្មីជាមួយនឹងគ្នាបាន។ ថ្លែងទៅកាន់ Sport កីឡាករ Messi រូបនេះបានបញ្ជាក់ថា៖ខ្ញុំនឹងចង់វិលត្រឡប់មកកាន់ Barca វិញនៅថ្ងៃណាមួយហើយក្នុងនាមជាអ្នកជួយដល់ក្លឹបនេះ៕

Dybala និង Juventus ត្រៀមបន្តកុងត្រាថ្មីដល់ឆ្នាំ ២០២៦

បរទេស៖ កីឡាករឆ្នើមអាហ្សង់ទីន Paulo Dybala បានបង្ហាញនូវក្តីស្មោះស្ម័គ្រសាជាថ្មីតាមរយៈការត្រៀមខ្លួនរួចរាល់ហើយក្នងការបន្តកុងត្រាថ្មីជាមួយនឹងក្លឹប Juventus ដើម្បីលប់ចោលនូវព័ត៌មានចចាមអារ៉ាមទាំងឡាយអំពីការចាកចេញពីទឹកដី Turin។ The Tuttosport បានចេញផ្សាយថាតារាឆ្នើមរូបនេះនឹងក្លាយទៅជាកីឡាករដ៏សំខាន់បំផុតរបស់ Juventus នាពេលខាងមុខជាពិសេសនៅក្រោយការសម្រេចចិត្តបន្តកុងត្រាថ្មីដែលជឿជាក់ថានឹងអាចធ្វើឡើងរហូតទៅដល់ឆ្នាំ២០២៦។ គួរឲ្យដឹងដែរថាកន្លងមកចាប់តាំងតែពីមានវត្តមានរបស់កីឡាករ CR7 និងក្រោយការចាកចេញរបស់កីឡាករប៉ទុយហ្គាល់រូបនេះក្តីមានសារព័ត៌មានជាច្រើនបាននាំគ្នាចេញផ្សាយព្រោងព្រាតថា Dybala នឹងអាចចាកចេញដើម្បីស្វែងរកទ្រនំថ្មីលេងបានល្អនិងច្រើនជាងនៅទីនេះ៕

Aguero សារភាពថាធ្លាប់បដិសេធពាក់លេខ ១០ របស់ Messi ពិតមែន!

បរទេស៖ កីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Aguero បានពន្យល់អំពីមូលហេតុអ្វីដែលបានបណ្តាលឲ្យចិត្តលោកបដិសេធមិនទទួលយកអាវលេខដែលធ្លាប់ពាក់និងយកលេខ១៩ជំនួសវិញពេលចាប់ផ្តើមជាមួយនឹង Barcelona ដំបូង។ Aguero បានបកស្រាយថាលោកពិតជាបានបដិសេធមិនទទួលយកអាវលេខ១០របស់កីឡាករ Lionel Messi ឡើយក្នុងពេលដែលមិត្តរួមក្រុមជម្រើសជាតិរូបនេះបានចាកចេញហើយក៏សុខចិត្តទុកវាឲ្យទៅកីឡាករអេស្បាញឆ្នើមវ័យក្មេងមានសមត្ថភាព Ansu Fati វិញ។ រំលឹកដែរថា Aguero បានចូលរួមជាមួយនឹង Barcelona ដោយមិនមានតម្លៃខ្លួនឡើយបន្ទាប់ពីចុងរដូវកាល២០២០-២០២១កន្លងទៅពីក្លឹប Man…

Simeone ធ្លាប់បានសាកល្បងឲ្យ Suarez សួរទៅ Messi ប្រសិនបើគាត់ចង់ចូលរួម AT Madrid

បរទេស៖ គ្រូបង្វឹកជនជាតិអាហ្សង់ទីនលោក Diego Simeone នៅសប្តាហ៍នេះបានសារភាពថាពិតជាធ្លាប់បានព្យាយាមសាកល្បងក្នុងការចែចង់កីឡាករ Lionel Messiពិតមែនក្នុងគ្រាដែលកីឡាកររូបនេះត្រូវបានក្លឹប Barcelona មិនអាចបន្តកុងត្រាថ្មីឲ្យ។ លោក Simeone បាននិយាយថាគាត់ពិតជាបានសាកសួរទៅកាន់កីឡាករ Luis Suarez ដែលជាមិត្តភ័ក្តិជិតស្និទ្ធជាមួយគ្នានោះថាប្រសិនបើ Messi មានបំណងចង់មកចូលរួមជាមួយនឹង AT Madrid ហើយក្លឹបគឺនឹងបើកទ្វាស្វាគមន៍គាត់ជានិច្ច។…

លោក Conte, Low និង Zidane ក្លាយជាបេក្ខភាពសម្រាប់តំណែងជាគ្រូបង្វឹកថ្មី PSG

បរទេស៖ The Goal នៅថ្ងៃនេះបានចេញផ្សាយថាលោក Zinedine Zidane បានកំពុងជាប់ឈ្មោះជាបេក្ខភាពដ៏អទិភាពម្នាក់ក្នុងចំណោមបុគ្គល៣នាក់ដែលអាចក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លឹប PSG ជំនួសតំណែងឲ្យលោក Mauricio Pochettino ។ គ្រូបង្វឹកអាហ្សង់ទីនលោក Pochettino បានដឹកនាំក្រុមទទួលការបរាជ័យតែម្តងគត់ក្នុងលីគរដូវកាលនេះប៉ុន្តែហាក់ដូចជាមិនអាចធ្វើបានទៅតាមការរំពឹងទុករបស់ម្ចាស់ក្លឹបព្រមទាំងអ្នកគាំទ្រនោះទេសម្រាប់ឈុតកីឡាករដ៏ល្បីៗនិងពូកែដែល PSG កំពុងមាន។ មកដល់ពេលនេះ PSG បានកំពុងតែពិចារណាទៅលើតំណែងនេះដោយសង្ឃឹមថានឹងអាចមានគ្រូបង្វឹកថ្មីដែលអាចទាញយកទំរង់លេងដល់កំពូលពីឈុតកីឡាករដែល…

ទីបំផុត Messi រកគ្រាប់បាល់ដំបូងឲ្យ PSG បានហើយក្រោយបង្ហាញខ្លួនបាន ៤ប្រកួត

បរទេស៖ កីឡាករអាហ្សង់ទីន Lionel Messi ទីបំផុតគឺអាចស៊ុតបញ្ចូលទីគ្រាប់បាល់ដំបូងរបស់ខ្លួនបានយ៉ាងអស្ចារ្យឲ្យ PSG នៅក្នុងការប្រកួត Champion Leaguesប៉ះនឹងក្រុមខ្លាំងមេឃខៀវ Man Cityកាលពីយប់មិញ។ នៅចប់ការប្រកួត Messi បាននិយាយថាជ័យជំនះទៅលើក្រុម Man City គឺជាលទ្ធផលដ៏ល្អប្រសើរដែលអាចបញ្ជាក់បានថាទំរង់លេងរបស់ PSG គឺកាន់តែខ្លាំងឡើងខ្លាំងឡើងហើយក៏ជាជ័យជំនះដ៏ធំធេងនៅក្នុងព្រឹត្តិការណ៍នេះផងដែរ។ គួរឲ្យដឹងដែរថា…

Dybala និង Morata នឹងអវត្តមានពេលប្រកួតប៉ះ Chelsea

បរទេស៖ គ្រូបង្វឹកក្លឹប Juventus លោក Massimiliano Allegri បានអះអាងនៅថ្ងៃនេះកីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybala នឹងខកខានការប្រកួតរបស់ Juventusដែលត្រូវប៉ះនឹងក្រុមតោខៀវ Chelsea ក្នុងក្របខណ្ឌពានរង្វាន់ Champion Leagues បន្ទាប់ពីបានទទួលរងរបួសនៅក្នុងការប្រកួតប៉ះទង្គិចគ្នាជាមួយនឹងក្រុម Sampdoria ។ ក្នុងនោះផងដែរគ្រូបង្វឹកដដែលក៏បានអះអាងដែរថាកីឡាករ Alvaro…

ទីបំផុត Dybala ត្រៀមចុះកុងត្រាថ្មីរយៈពេលវែងជាមួយនឹង Juventus ហើយ

បរទេស៖ កីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Dybala ទីបំផុតគឺបានបង្ហាញពីការប្តេជ្ញាចិត្តរួចហើយអំពីអនាគតរបស់គាត់ក្នុងការបន្តរស់នៅជាមួយនឹងក្លឹប Juventus បន្ថែមទៀតក្នុងរយៈពេលវែងហើយកំពុងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃការចុះកុងត្រាថ្មី។ The Goal ជឿជាក់ថា Dybala នឹងសម្រេចចិត្តបនុ្តកុងត្រាថ្មីដែលមានរយៈពេលវែងជាមួយនឹង Juventus ខណៈដែលកីឡាកររូបនេះក៏នឹងអាចចាប់ផ្តើមធ្វើការពិភាក្សាជាមួយនឹងក្លឹបថ្មីផងដែរនាខែមករាខាងមុខនេះ។ ប្រធានផ្នែកកីឡារបស់ក្លឹបលោក Pavel Neveded បានបញ្ជាក់បែបនេះថា៖ពួកយើងបានដាក់ការងារ Dybala នៅចំកណ្តាលបេះដូងនៃគម្រោងរបស់យើងហើយពួកយើងនឹងធ្វើឲ្យបានកុងត្រាថ្មីតាមដែលឆាប់បំផុតហើយដំណឹងដ៏ល្អនឹងផ្តល់ជូនសម្រាប់គ្រប់គ្នាហើយយើងពីតជាមានទំនុកចិត្ត៕

ប្រទេសអាហ្សង់ទីន ប្រកាសថានឹងដកចេញកាតព្វកិច្ចពាក់ម៉ាស់ សម្រាប់ព្រឹត្តិការណ៍ និងការជួបជុំនៅ ខាងក្រៅ

រដ្ឋមន្រ្តីក្រសួងសុខាភិបាលប្រទេសអាហ្សង់ទីន បានប្រកាសថា ប្រទេសអាមេរិកខាង ត្បូងមួយនេះកំពុងដកចេញកាតព្វកិច្ចពាក់ម៉ាស់ សម្រាប់ព្រឹត្តិការណ៍ និងការជួបជុំនៅ ខាងក្រៅ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោកស្រី Carla Vizzotti និយាយ ក្នុងសេចក្តីប្រកាសថា ការធ្លាក់ចុះនៃករណីឆ្លងនិងការស្លាប់ដោយសារវីរុស COVID-19 ក្នុងរយៈពេល ប៉ុន្មានសប្តាហ៍ថ្មីៗនេះបានដើរតួជាកត្តាកំណត់វិធានការនេះ។ ករណីឆ្លងវីរុសជាង ២.០០០ករណី ត្រូវបានកត់ត្រាជារៀងរាល់ថ្ងៃ ដែលបានធ្លាក់ចុះ…

PSG ចាប់គូប៉ះនឹង Man City ក្នុងក្របខណ្ឌ Champion League វគ្គចែកពូល

បរទេស៖ កីឡាករឆ្នើមអាហ្សង់ទីន Lionel Messi ត្រូវបានគេដឹងថានឹងត្រូវប្រកួតទល់នឹងអតីតគ្រូបង្វឹកដ៏ជិតស្និទ្ធលោក Pep Guardiola ក្នុងនាមជាកីឡាករនៅក្លឹបថ្មី PSG ក្នុងក្របខណ្ឌ Champion League។ PSG នឹងត្រូវប្រកួតប៉ះនឹង Man City ជាការប្រកួតជម្រុះក្នុងគ្រុបដ៏ធំបំផុតខណៈដែលតោខៀវ Chelsea នឹងប្រកួតប៉ះនឹងក្រុម Juventus…