ក្រូអាត លុតអាហ្សង់ទីន យ៉ាងចាស់ដៃ
នេះគឺជារឿងដ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងសារជាថ្មី ចំពោះក្រុមជម្រើសជាតិអាហ្សង់ទីន បន្ទាប់ពីបើកឆាកបានត្រឹមស្មើអ៊ីស្លង់ ខណៈពេលនេះ មកទទួលបរាជ័យក្រោមថ្វីជើងក្រុមក្រូអាតយ៉ាងចាស់ដៃទៀត។ ជាក់ស្តែងណាស់ អាហ្សង់ទីន បានរងការបរាជ័យសឹងមិនគួរឲ្យជឿ ក្រោមថ្វីជើង ក្រូអាត រហូតដល់ទៅ ៣-០ ដែលពួកគេមិនអាចតដៃវិញបានឡើយ សូម្បី១គ្រាប់។ ៣គ្រាប់របស់ក្រូអាត សុទ្ធសឹងរកបាន នៅតង់ទី២ ទាំងអស់ ពោលស៊ុតបានដោយកីឡាករ…