វត្តមាន Ronaldo ធ្វើឲ្យ Higuain សម្រេចចិត្តចាកចេញ

បន្ទាប់ពីកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានចុះកុងត្រា ជាមួយក្រុម​សេះបង្កង់ Juventus រួចមក បានធ្វើឲ្យក្លិបក៍ដចជាអ្នកគាំទ្រ មានការសាទរ​យ៉ាង​ខ្លាំង ចំពោះវត្តមាន កំពូលកីឡាករស៊ុតមិនចេះរីងស្ងួតរូបនេះ។ យ៉ាងណាវិញ ថ្វីបើ Juventus ទទួលបានកីឡាករឆ្នើម មួយរូបពិតមែន តែក្រុម​ជើងឯកអ៊ីតាលីមួយនេះ អាចប្រឈមនឹងការបាត់បង់ខ្សែប្រយុទ្ធ Gonzalo Higuain…

ក្រូអាត កំពុងសាងប្រវត្តិសាស្ត្រយ៉ាងល្អ

នេះគឺជារឿងមួយសឹងនឹកស្មានមិនដល់ដែលក្រុមជម្រើសជាតិក្រូអាត បានឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំនេះ ក្រោយពីទម្លាក់អង់គ្លេសនៅ​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ថ្វីបើក្រូអាត មិនសូវល្បីល្បាញ ដូចអង់គ្លេសក្តី តែអ្វីៗ មានការប្រែប្រួលទាំងអស់ ពោលគក្រូអាត អាចឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្របាន បន្ទាប់ពីយកឈ្នះអង់គ្លេស ២-១ នាម៉ោងបន្ថែម។ ក្រូអាត ធ្វើបានយ៉ាងល្អ ក្នុងព្រឹត្តិការណ៍ World…

អាហ្សង់ទីន ចង់បានលោក Pep Guadiola

បន្ទាប់ពីជ្រុះចេញពីព្រឹត្តិការណ៍ World Cup ត្រឹមវគ្គ ១៦ក្រុមចុងក្រោយក្រោមថ្វី​ជើង បារាំង បានធ្វើឲ្យក្រុម ជម្រើសជាតិអាហ្សង់ទីន ចង់បានលោក Pep Guadiola ទៅដឹកនាំជំនួសលោក Sampaoli វិញ។ អាហ្សង់ទីន មិនមែនទើបតែធ្វើមិនបានល្អឡើយ នាវគ្គ ១៦ក្រុមចុងក្រោយ នោះទេ ក្រុមដែលពោរពេញទៅដោយ…

ទឹកដីរុស្ស៊ី កំពុងកែប្រែប្រវត្តិសាស្ត្របាល់ទាត់

World Cup នៅរុស្ស៊ីឆ្នាំនេះ បានបង្កើតរឿងរ៉ាវថ្មីៗជាច្រើន​ ដែលធ្វើឲ្យពិភពបាល់ទាត់មានការក្រឡាប់ចាក់យ៉ាងខ្លាំង សឹងមិនគួរឲ្យជឿ សម្រាប់ព្រឹត្តិការណ៍ដ៍ធំ មួយនេះ។ ជាក់ស្តែងណាស់ ក្រោយពីម្ចាស់ផ្ទះរុស្ស៊ី ទម្លាក់ក្រុមជើងខ្លាំងអេស្ប៉ាញ ក្នុងវគ្គ ១៦​ក្រុមចុងក្រោយ តាមរយៈការទាត់បាល់ ១១ម៉ែត្រកាត់សេចក្តីយប់មិញនេះ បានធ្វើឲ្យ​រុស្ស៊ី បន្តឆ្លងទៅកាន់វគ្គ ៨ក្រុមចុងក្រោយ ខណៈអេស្ប៉ាញ ត្រូវហាលអាវ​ត្រឹមនេះ។…

Mbappe លេចធ្លោខ្លាំងក្នុងជំនួបជាមួយអាហ្សង់ទីន

ក្រុមជម្រើសជាតិបារាំង បានបន្តឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយហើយ ក្រោយ​យកឈ្នះក្រុមអាហ្សង់ទីន ៤-៣ នាវគ្គ ១៦ក្រុមចុងក្រោយនេះ ខណៈខ្សែបរយុទ្ធវ័យ​ក្មេង Kylian Mbappe របស់ក្រុម Paris Saint Germain បង្ហាញភាពលេចធ្លោយ៉ាងខ្លាំង ក្នុងការប្រកួតនេះ។ ជាក់ស្តែងណាស់ Kyian Mbappe បានធ្វើឲ្យពិភពលោក…

Messi និង Ronaldo ដឹកដៃគ្នាទៅស្រុកវិញ

កំពូលខ្សែប្រយុទ្ធលំដាប់កំពូលរបស់ពិភពលោកទាំង២រូប Lionel Messi និង Cristiano Ronaldo មិនអាចបន្តវត្តមានក្នុងព្រឹត្តិការណ៍ World Cup ទៀត ​ឡើយ ក្រោយពីមិនអាចជួយក្រុមជម្រើសជាតិរបស់ពួកគេ ឲ្យឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយបាននោះ។ ជាក់ស្តែងណាស់ អាហ្សង់ទីន បានរងបរាជ័យ ក្រោមថ្វីជើងក្រុមមាន់គកបារាំង ៤-៣ ខណៈក្រុមជម្រើសជាតិពរទុយហ្គាល់វិញ…

Ronaldo៖ អ៊ុយរ៉ាហ្គាយ មិនមែនអេស្ប៉ាញឡើយ

ក្រៅពីក្រុមជើងខ្លាំងតំបន់អឺរ៉ុបបារាំង ទទួលក្រុមជើងខ្លាំងអាមេរិកឡាទីន អាហ្សង់ទីន នាវគ្គ ១៦ក្រុមចុងក្រោយ ក្រុមជើងឯក Euro​ ២០១៦ ពរទុយហ្គាល់ ត្រូវជួបក្រុមជើងខ្លាំងអាមេរិកឡាទីនអ៊ុយរ៉ាហ្គាយយប់នេះដែរ។ ពរទុយហ្គាល់ ត្រូវប្រឈមមុខជាមួយក្រុមខ្លាំង អ៊ុយរ៉ាហ្គាយ នាវេលាម៉ោង ១រំលង​អាធ្រាត្រយប់នេះ ដើម្បីស្វែងរកក្រុមណាមួយ ដែលត្រូវបន្តឡើងទៅកាន់វគ្គ ៨ក្រុម​ចុងក្រោយបន្តទៀត។ ក្នុងនោះដែរ ប្រធានក្រុមពរទុយហ្គាល់…

បារាំង កំពុងពេញជើង តែមានប្រវត្តិមិនសូវល្អពេលជួប អាហ្សង់ទីន

ក្នុងជំនួបវគ្គ ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup ឆ្នាំនេះ ក្រុមមាន់គកបារាំង ត្រូវជួបក្រុមជើងខ្លាំងអាហ្សង់ទីន ដើម្បីស្វែងរកក្រុមណាមួយ ដែលត្រូវបន្តឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយបន្តទៀត។ យ៉ាងណាវិញ ជំនួបរវាងក្រុមខ្លាំងទាំង២ នេះ ពិតជាធ្វើឲ្យមានការចាប់អារម្មណ៍មិន​តិចឡើយ ខណៈអ្នកគាំទ្ររបស់ក្រុមទាំង២ សុទ្ធសឹងរំពឹងថា ក្រុមរបស់ពួកគេទទួលបានជ័យជំនះ ដូចៗគ្នា។ ក៍ប៉ុន្តែ បើក្រឡេកមើលប្រវត្តិជួប​គ្នា​​រវាង​ក្រុមទាំង២…

Marcos Rojo ក្លាយជាវីរបុរសរបស់អាហ្សង់ទីន

ថ្វីដ្បិតលេងក្នុងនាមជាខ្សែការពារក្តី តែកីឡាកររបស់ ក្រុមបីសាចក្រហម Manchester United ខ្សែការពារ Marcos Rojo ធ្វើបានយ៉ាងល្អ ដោយឡើង​ទៅស៊ុតបញ្ចូលទីចុងម៉ោងយកឈ្នះក្រុមនីហ្សេរីយ៉ា ដើម្បីបន្តទៅកាន់វគ្គ ១៦ក្រុម​ចុងក្រោយទៀត។ នេះគឺជាការប្រកួតដ៍តាមតឹងមួយសម្រាប់អាហ្សង់ទីន ក្នុងការប្រជែងយកកៅអី ឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយបន្តទៀត បន្ទាប់ពីយកឈ្នះយ៉ាងតានតឹង ២-១ លើក្រុមនីហ្សេរីយ៉ា។ ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមអ្នកមានបុណ្យ…

អាហ្សង់ទីន នៅមានសង្ឃឹមក្រោយ នីហ្សេរីយ៉ា យកឈ្នះ អ៊ីស្លង់

ជ័យជំនះ ២-០ ដែលនីហ្សេរីយ៉ា បានយកឈ្នះលើក្រុមអ្លីស្លង់យប់មិញនេះ បានផ្តល់ក្តីសង្ឃឹម យ៉ាងខ្លាំង ដល់ក្រុមជើងខ្លាំង អាហ្សង់ទីន ក្នុងការឆក់យកឱកាសឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយបន្តទៀត។ ការរង់ចាំអ៊ុតមើលការប្រកួតរវាងនីហ្សេរីយ៉ា ជាមួយអ៊ីស្លង់ របស់អាហ្សង់ទីន ពិតជា​មិនខុសបំណងឡើយ ក្រោយពីនីហ្សេរីយ៉ា បានយកឈ្នះលើការប្រួតដ៍សំខាន់មួយ​នេះ។ តាមរយៈលទ្ធផលនេះដែរ អាហ្សង់ទីន នឹងប្រើប្រាស់ ការប្រកួតចុងក្រោយ​របស់ពួកគេ…