ការវាយលុកតាមរយៈការផ្ញើសារ SMS កំពុងតែមានការកើនឡើងនៅក្នុងតំបន់អឺរ៉ុប

បើតាមការរកឃើញរបស់ក្រុមអ្នកស្រាវជ្រាវកាលពីពេលថ្មីៗនេះបានបង្ហាញឱ្យឃើញថា ក្រុមជនខិលខូចកំពុងតែមានការមមាញឹក ធ្វើការវាយប្រហារទៅលើប្រព័ន្ធទូរសព្ទរបស់អ្នកប្រើប្រាស់នៅក្នុងតំបន់អឺរ៉ុបជាពិសេសនៅក្នុងប្រទេសអាល្លឺម៉ង់ និងបារាំង តាមរយៈសារ SMS ដែលមានបង្កប់ជាមួយនឹងតំណភ្ជាប់ដែលមានមេរោគ Roaming Mantis។ នៅក្នុងការវាយប្រហារនេះ ក្រុមជនខិលខូចបានផ្ញើសារក្លែងក្លាយទាក់ទងទៅនឹងការផ្ញើអីវ៉ាន់ ហើយលួចបង្កប់ជាមួយនឹងតំណភ្ជាប់ដែលមានមេរោគដែលអាចចូលទៅក្នុងទូរសព្ទ ដើម្បីលួចយកព័ត៌មានសម្រាប់ចូលទៅក្នុងគណនីធនាគារ។ សម្រាប់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS នៅពេលដែលអ្នកប្រើប្រាស់ចុចនៅលើតំណភ្ជាប់នោះ វានឹងបើកគេហទំព័រដែលមានមេរោគដែលអាចឱ្យពួកគេលួចយកឈ្មោះសម្គាល់ និងលេខសម្ងាត់សម្រាប់ចូលទៅក្នុងគណនីរបស់ក្រុមហ៊ុន Apple។ សម្រាប់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ…

១០ឆ្នាំចុងក្រោយនេះ Man UTD ឈរលំដាប់កំពូលក្លឹបដែលខាតបង់ដោយសារការដោះដូរកីឡាករច្រើនជាងគេដល់ទៅជាង ១០០០លានផោន

បរទេស៖ ក្លឹបបិសាចក្រហម Man UTD នៅថ្ងៃនេះបានធ្វើការបង្ហាញពីទីន្នន័យរបស់ខ្លួនក្នុងនាមជាក្លឹបដែលមានការខាតបង់ខ្លាំងចំពោះការដោះដូរកីឡាករជាមួយនឹងក្លឹបអង់គ្លេសចំនួន១៣ផ្សេងទៀតដែរក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ នៅក្នុងរបាយការណ៍នោះបិសាចក្រហម Man UTD បានបង្ហាញថាខ្លួនគឺជាក្លឹបដែលមានការខាតបង់ខ្លាំងជាងគេបំផុតផងដែរក្នុងចំណោមក្លឹបធំទាំងអស់នៅលីគកំពូលអឺរ៉ុបទាំង ៥គឺមានទំហំរហូតទៅដល់ជាង១០០០លានផោនឬប្រមានជា១១៤០លានដុល្លារ។ គិតចាប់តាំងតែពីរដូវកាល២០១២-២០១៣ជាគ្រាដែល Man UTD បានលើកពានរង្វាន់កំពូលអង់គ្លេសចុងក្រោយក្រោមការដឹកនាំរបស់លោកតា Sir Alex Ferguson មកក្លឹបបានវិនិយោគទៅលើកីឡាករនិងគ្រូបង្វឹកថ្មីរាប់សិបលានដុល្លារហើយជាលទ្ធផលពួកគេលើកពានរង្វាន់សំខាន់ៗបានចំនួនតែ៣ប៉ុណ្ណោះ។ គួរឲ្យដឹងដែរថាបន្ទាប់ពីនោះគេសង្កេតឃើញថាក្លឹបដែលស្ថិតនៅក្នុងចំណាត់ថ្នាក់បន្តបន្ទាប់ពី Man…

យន្ដហោះដឹកកងទ័ពអាមេរិក ធ្វើដំណើរទៅដល់ប្រទេសប៉ូឡូញ ចំពោះមុខភាពតានតឹងជាមួយរុស្ស៊ី

(វ៉ាសូវី)៖ យន្ដហោះដឹកកងទ័ពមួយគ្រឿងរបស់សហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថាបានធ្វើដំណើរទៅដល់ប្រទេសប៉ូឡូញហើយ កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅនេះ ស្របពេលទីក្រុងវ៉ាស៊ីនតោន កំពុងបង្កើនវត្តមានយោធានៅតាមបណ្ដាប្រទេសសម្ពន្ធមិត្តអឺរ៉ុបខាងកើត នៅចំពោះមុខការបង្កើនសកម្មភាព យោធារបស់រុស្ស៊ី នៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន។ មន្ទីរបញ្ចេកោណនៃក្រសួងការពារជាតិអាមេរិក ធ្លាប់បានឱ្យដឹងថាកងទ័ពអាមេរិក ១,៧០០នាក់ ក្នុងនោះភាគច្រើនមកពីកងពលទ័ពអាកាសទី៨២ នឹងត្រូវ ដាក់ពង្រាយពីមូលដ្ឋាន Fort Bragg នៃរដ្ឋ North…

ចិន និងរុស្ស៊ី ថាសម្ពន្ធភាពរបស់ខ្លួនគ្មានព្រំដែន ទប់ទល់ជាមួយសហរដ្ឋអាមេរិក

(ម៉ូស្គូ)៖ ចិន និងរុស្ស៊ី បានប្រកាសជាសាធារណៈពីភាពជាដៃគូយុទ្ធសាស្ត្រមួយដ៏ស៊ីជម្រៅ ដើម្បីប្រឆាំងនឹងអ្វីដែលពួកគេហៅថាឥទ្ធិពលដ៏អាក្រក់របស់ សហរដ្ឋអាមេរិក នៅជុំវិញពិភពលោក។ ការប្រកាសខាងលើធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយរវាងប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នាឱកាស បើកការប្រកួតព្រឹត្តិការណ៍រដូវរងាទីក្រុងប៉េកាំង នៅថ្ងៃសុក្រសប្ដាហ៍នេះ។ ចិន និងរុស្ស៊ីក៏បានប្រកាសដែរពីផែនការធ្វើកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន…

អាមេរិក-អង់គ្លេស ព្រមានដាក់ទណ្ឌកម្មរុស្ស៊ី ឱ្យចាស់ដៃ បើហ៊ានវាយអ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានព្រមានជាថ្មីថាខ្លួននឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរបំផុតប្រឆាំងនឹងរុស្ស៊ី ខណៈទីក្រុងវ៉ាស៊ីនតោន ព្រមទាំងសម្ពន្ធមិត្ត NATO កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីរារាំងកុំឱ្យទីក្រុងម៉ូស្គូប្រើកម្លាំងយោធាលើអ៊ុយក្រែន។ ការភ័យខ្លាចពីការផ្ទុះសង្រ្គាមនៅតែមានដដែល បើទោះជារុស្ស៊ីអះអាងថាខ្លួនគ្មានផែនការប្រើកម្លាំងយោធាលើអ៊ុយក្រែន ក៏ដោយ ស្របពេលកងទ័ពរុស្ស៊ីជាង ១សែននាក់ នៅតែបន្តឈរជើងនៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន រីឯ NATO កំពុងបង្កើនការដាក់ពង្រាយកងទ័ព និងសព្វាវុធ ទៅកាន់តំបន់អឺរ៉ុបខាងកើត។ អនុរដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក…

រដូវក្តៅខាងមុខនេះ Arsenal អាចនាំយកចាំទីអាមេរិក Turner មកទឹកដី Emirates

បរទេស៖ The Goal នៅថ្ងៃនេះបានធ្វើការអះអាងថាក្លឹបកាំភ្លើងធំ Arsenal គឺបានឈានទៅដល់កិច្ចព្រមព្រៀងមួយក្នុងការចុះហត្ថលេខាជាមួយនឹងអ្នកចាំទីជម្រើសជាតិអាមេរិក Matt Turner ហើយនៅរដូវក្តៅនេះ។ កីឡាករវ័យ២៧ឆ្នាំរូបនេះកំពុងមានទំរង់លេងខ្លាំងជាមួយនឹងក្លឹបនិងក្រុមជម្រើសជាតិរបស់ខ្លួនប៉ុន្តែនឹងត្រូវចូលខ្លួនមកប្រកួតប្រជែងតំណែងជាមួយនឹងកីឡាករអ្នកចាំទីរបស់កាំភ្លើងធំ Arsenal ដូចជាកីឡាករ Aaron Ramsdale និងកីឡាករ Bernd Leno ផងដែរ។ គួរឲ្យដឹងដែរថាកីឡាករ Turner…

តើបុរសខ្លាំងពូទីន ចង់បានអ្វី ពីភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន?

ស្ថានការណ៍តានតឹងរវាងអ៊ុយក្រែន និងរុស្ស៊ី បាន និងកំពុងបង្កឲ្យមានការព្រួយបារម្ភថាសង្រ្គាមនឹងផ្ទុះឡើង? សហរដ្ឋអាមេរិក ជឿថា លោក ពូទីនមានផែនការវាយអ៊ុយក្រែនចាប់ពេលនេះតទៅ ឬនៅ ពាក់កណ្ដាលខែកុម្ភៈ ជាខែដែលទីក្រុងប៉េកាំងរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា។ កាលពីឆ្នាំ២០០៨ រុស្ស៊ីក៏បានលើកទ័ពវាយចូលហ្ស៊កហ្ស៊ី នៅចំពេលដែលចិនធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡា អូឡាំពិកនេះដែរ។ សំណួរដែលគេកំពុងចោទសួរថាតើសង្រ្គាមនឹងផ្ទុះឡើងដែរឬទេ? តើ Nato នឹងចាត់វិធានការបែបណា? យើងអាចសាកល្បងយល់ជាមុនថាតើហេតុអ្វីបានជាភាពតានតឹងផ្ទុះឡើង…

ក្លឹបអ៊ីតាលី Juventus ព្រមព្រៀងតម្លៃខ្លួនរបស់ Vlahovic ដើម្បីផ្ទេរឲ្យបានក្នុងខែមករានេះ

បរទេស៖ ក្លឹបយក្សអ៊ីតាលី Juventus នឹងធ្វើការចូលរួមប្រជែងជាផ្លុវការជាមួយនឹងបណ្តាក្លឹបផ្សេងទៀតនៅអឺរ៉ុបដើម្បីអាចចរចាក្នុងការផ្ទេរកីឡាករខ្សែប្រយុទ្ធឆ្នើម Dusan Vlahovic របស់ក្លឹប Fiorentina។ កីឡាករវ័យ២១ឆ្នាំត្រូវបានគេមើលឃើញថាគឺជាកីឡាករខ្សែប្រយុទ្ធដ៏ឆ្នើមបំផុតដែលនឹងមានឈ្មោះនៅក្នុងបញ្ជីកីឡាករដែលត្រូវដោះដូរនៅក្នុងទីផ្សារក្នុងខែមករានេះដោយក្នុងនោះសូម្បីតែក្លឹបកាំភ្លើងធំ Arsenal ក៏ស្ថិតនៅក្នុងក្លឹបដែលចូលរួមប្រជែងកីឡាករផងដែរ។ កីឡាករ Vlahovic នៅរដូវកាលនេះរកបាន១៧គ្រាប់បាល់លីគមកហើយបន្ទាប់ពីបានរកបានដល់ទៅ២១គ្រាប់កាលពីរដូវកាលមុន។ គួរឲ្យដឹងដែរថា Juventus ចាំបាច់ត្រូវការកីឡាករខ្សែប្រយុទ្ធជួរមុខម្នាក់នៅក្នុងខែមករានេះជាជាងរងចាំរហូតដល់រដូវក្តៅហើយជឿជាក់ថាចំពោះតម្លៃខ្លួនរបស់ Vlahovic ក៏ត្រូវបានJuventus ព្រមព្រៀងរួចរាល់ហើយផងដែរ៕

សហរដ្ឋអាមេរិក ដាក់កងទ័ព ៨,៥០០នាក់ ឱ្យប្រុងជើងការ ដើម្បីត្រៀមខ្លួនដាក់ពង្រាយទៅកាន់តំបន់អឺរ៉ុប

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ បានដាក់កងទ័ព ៨,៥០០នាក់ ឱ្យប្រុងជើងការ ដើម្បីត្រៀមដាក់ពង្រាយទៅកាន់តំបន់អឺរ៉ុប នៅក្នុងករណីចាំបាច់ នៅចំពោះមុខភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន។ បើតាមអ្នកនាំពាក្យមន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិអាមេរិក លោក John Kirby កងទ័ពអាមេរិក ៨,៥០០នាក់ ត្រូវបានបង្គាប់ឲ្យប្រុងជើងការ រួចរាល់ហើយ ដើម្បីត្រៀមចេញប្រតិបត្តិការ…

វិបត្តិអ៊ុយក្រែន៖ អាមេរិក និងរុស្ស៊ី នៅតែមិនអាចរកច្រកចេញ ចំពោះមុខការបារម្ភពីការផ្ទុះសង្រ្គាម

(ហ្សឺណែវ)៖ មន្ត្រីការទូតកំពូលអាមេរិក និងរុស្ស៊ី មិនទាន់អាចរកច្រកចេញបាននៅឡើយទេ នៅឯជំនួបពាក់ព័ន្ធនឹងវិបត្តិអ៊ុយក្រែនកាលពី ថ្ងៃសុក្រ សប្ដាហ៍នេះ ប៉ុន្តែបានព្រមព្រៀងគ្នាថានឹងបន្តកិច្ចពិភាក្សា ដើម្បីព្យាយាមដោះស្រាយភាពតានតឹងសព្វថ្ងៃ ដែលកំពុងបង្កឱ្យមានការបារម្ភ ពីលទ្ធភាពផ្ទុះសង្រ្គាម។ នៅក្រោយជំនួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov ក្នុងទីក្រុងហ្សឺណែវ, រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានព្រមានថាអាមេរិកនឹងចាត់វិធានការឆ្លើយយ៉ាងម៉ឺងម៉ាត់…