ប៉ែន ចំរ៉ុង ត្រូវគេអ៊ុតទីផ្សារ ក្នុងពេលរឿង«អាមោកលក់ម៉ាំ»របស់អ៉ិនប្រកាសបញ្ចាំង

នៅថ្ងៃទី១៨ ឧសភា នេះខ្សែរឿង«អាមោកលក់ម៉ាំ»ដែលធ្លាប់ផ្អឹបចោលដោយផលិតកម្មមហាហង្ស នឹងត្រូវដាក់បញ្ចាំងជាផ្លូវការបើកសម្ពោធរោងកុននៅបារាណ៏អណ្ដែតខេត្តសៀមរាបតែម្ដង បន្ទាប់ពីរោងកុននេះត្រូវបានកែកុន ខណៈដែលនៅតាមបណ្ដារោងភាពយន្តនៅភ្នំពេញក៏នឹងប្រកាសបញ្ចាំងព្រមៗក្រោយថ្ងៃសម្ពោធនាថ្ងៃទី១៧ ឧសភាដូចគ្នា។ នេះជាខ្សែភាពយន្តដែលលោកសម្ដែងតួឯកតាំងពីពេលឡើងកូដ ហើយក៏រឿងដែលលោកបង្ហាញខ្លួនជាតួជាថ្មី ក្រោយពេលដែលលោកធ្លាក់ចុះទីផ្សារដល់ថ្នាក់លែងមានផលិតករលែងហ៊ានហៅសម្ដែង និងមានត្រឹមតែអ្នកស្និទ្ធិស្នាលហ៊ានអោយសម្ដែងមួយប្លង់ៗក្នុងរឿង។ ក្រុមហ៊ុនចែកចាយភាពយន្តពូព្រហ្មបានអះអាងថា ភាពយន្តរឿង«អាមោកលក់ម៉ាំ»ផលិតកម្មមហាហង្សរបស់លោកអ៉ិន បានប្រគល់សិទ្ធិអោយខ្លួនចែកចាយតាមរោង ដោយក្រុមហ៊ុនរបស់លោកនឹងសម្រេចដាក់បញ្ចាំងនៅថ្ងៃទី១៨ ឧសភានេះនៅរោងភាពយន្តបារាណ៍អណ្ដែតខេត្តសៀមរាប ដោយរោងភាពយន្តនេះទើបនឹងត្រូវជួសជុលថ្មីអស់ប្រាក់ច្រើនម៉ឺនដុល្លារ។ តំណាងក្រុមហ៊ុននិយាយថារឿង«អាមោកលក់ម៉ាំ»នឹងក្លាយជារឿងទី១ដែលបានបើកឆាកនៅរោងភាពយន្តបារាយណ៍អណ្ដែតខេត្តសៀមរាប បន្ទាប់ពីបានបិទចោលអស់មួយរយៈ ដោយរោងភាពយន្តនេះត្រូវបានកែកុនយ៉ាងទំនើបប្រកបដោយស្ដង់ដារកម្រិតខ្ពស់មិនខុសពីរោងភាពយន្តទំនើប។…

តារាសិល្បៈមួយចំនួនបង្ហាញខ្លួន ក្នុងឱកាសខួបយប់មិញ

កាលពីយប់ថ្ងៃទី១១ ឧសភា យប់មិញគេឃើញតារាសិល្បៈល្បីឈ្មោះជាច្រើន រួមមានទាំងផលិតករផងបានបង្ហាញខ្លួនក្នុងពិធីខួបកំណើតរបស់កូនស្រីថៅកែហាងហេងហេង១និង២ ដែលបានប្រារព្ធធ្វើនៅហាងហេងហេង២ម្ដុំផ្សារទំនើបស្ទឹងមានជ័យ។ នៅក្នុងពិធីនោះ តារាសិល្បៈដែលបានចូលរួមក្រៅពីបានជូនពរដល់កញ្ញា ហួត សុគន្ធនីតា អាយុ១៥ឆ្នាំប៉ុណ្ណោះទេ ម្នាក់ៗក៏ត្រូវគេឃើញបង្ហាញភាពស្និទ្ធិស្នាលជាមួយម្ចាស់ខួបកំណើតគួរអោយកត់សម្គាល់ផងដែរ។ កញ្ញាទឹម រដ្ឋា ដែលបានបង្ហាញខ្លួនទាំងគ្រួសារក្នុងពិធីជប់លៀងដែលចម្រុះដោយតារានោះ បានអះអាងថាម្ចាស់ហាងហេងហេង២គឺមានទំនាក់ទំនងជាមួយនាង និងគ្រួសារមិនខុសពីបងប្អូននាពេលកន្លងមក ទើបនាងសម្រេចចិត្តផ្ដល់កិត្តិយសទាំងបងទាំងប្អូនក្នុងពិធីខួបកំណើតកូនស្រីម្ចាស់ហាងគឺកញ្ញាហួត សុគន្ធនីតា ដើម្បីជូនពរអោយប្អូនមានសំណាង និងបានសប្បាយចិត្តសម្រាប់ថ្ងៃខួបរបស់ខ្លួន។…

ប៉ែន ចំរ៉ុង ចេញសម្ដីព្រមានផ្លូវច្បាប់

ខណៈដែលលោកអ៉ិន សម្រេចចិត្តអោយមានការបញ្ចាំងខ្សែរឿង«អាមោកលក់ម៉ាំ»ដែលបានថតចប់តាំងពីមិនទាន់ផ្ទុះរឿងជាមួយលោកប៉ែន ចំរ៉ុង នោះ តារាសម្ដែងដែលជាតួឯកក្នុងរឿងនេះ បានប្រកាសយ៉ាងបើកចំហរថាខ្លួនមិនចូលរួមណាមួយទាំងផ្ទាល់ និងប្រយោល សម្រាប់ថ្ងៃបើកសម្ពោធរឿងនោះទេ។ លោកក៏បានព្រមានដោយវិធានការផ្លូវច្បាប់ ប្រសិនបើមានព័ត៌មានណាមួយ ដែលកើតចេញពីការដាក់បញ្ចាំងរឿងនេះ ហើយធ្វើអោយប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់លោក ក្រោយស្ងាត់រួចទៅហើយ។ យោងតាមការបញ្ជាក់របស់បុគ្គលិកមួយរូបប្រចាំក្រុមហ៊ុនពូព្រហ្ម ដែលបានទទួលសិទ្ធិចែកចាយរឿង«អាមោកលក់ម៉ាំ»ពីផលិតកម្មមហាហង្ស បានអះអាងថា ខ្លួនបានទាក់ទងទៅកាន់លោក ប៉ែន ចំរ៉ុង ក្នុងនាមជាអ្នកម៉ៅការរឿងនេះ…

អ៉ិន សម្រេចចិត្តលើកមុខ ប៉ែន ចំរ៉ុង ក្នុងភាពយន្ត

មានការប្រកាសជាយូរមកហើយថា រឿង«អាមោកលក់ម៉ាំ»ដែលផលិតកម្មមហាហង្សផលិតឡើង ហើយលោកប៉ែន ចំរ៉ុង ជាតួឯក នឹងត្រូវបិទចោលជារៀងរហូត ដោយសុខចិត្តបោះលុយចោល ក៍ព្រោះតែលោក អ៉ិន មិនចង់លើកមុខលើកមាត់ លោក ប៉ែន ចំរ៉ុង ដែលជាគូជម្លោះ។ អ៊ីចឹងហើយទើបម្នាក់ៗមានការចាប់អារម្មណ៍ ក្រោយពីរឿងមួយនេះស្រាប់តែត្រូវលោកអ៉ិន ប្រកាសអោយបញ្ចាំងខុសពីការប្រកាស ក្រោយពីផ្អឹបចោលតាំងពីភិន សុដាលីស និង…

ខ្ញុង ឆេះសក់មែនទែនក្នុងរឿង«ស៊ុបភើរម៉ាំ»

ក្នុងរឿង«ស៊ុបភើរម៉ាំ» ឬ«Super Mom » ដែលគ្រោងដាក់បញ្ចាំងនៅថ្ងៃទី៦ មេសានេះ តារាសម្ដែងផ្នែកកំប្លែងអ្នកនាងខ្ញុងបានអះអាងថាអ្នកនាងបានសម្ដែងជាតួឯកធំនៅក្នុងរឿងនេះ ដោយធ្វើជាម្ដាយចិត្តខ្លាំង និងឌឺដងលេខមួយ ជាមួយនឹងតារាកំប្លែងម្នាក់ទៀតគឺអ្នកនាងកាតុដែលជាតួឯកម្ដាយម្នាក់ទៀត។ នៅក្នុងរឿងនេះ អ្នកនាងក៏ត្រូវផលិតករអោយសម្ដែងក្នុងប្លង់ឆេះផ្ទះ ដោយត្រូវរត់ចូលក្នុងភ្លើងទៅយកឥវ៉ាន់ ហើយឆេះសក់មែនទែនឡើងឈ្ងៀមផងដែរ។ អ្នកនាងខ្ញុងបញ្ជាក់ក្នុងពិធីសម្ពោធរឿងកាលពីថ្ងៃទី៣ មេសា ថា ជាលើកទី១ដែលលោក អ៉ិន ផលិតករមហាហង្សបានអោយអ្នកនាងសម្ដែងជាតួធំក្នុងរឿង…

កូនម្ចាស់ផលិតកម្ម៣រូប ឡើងកូដ តែទីផ្សារសិល្បៈចង្អៀត

ក្នុងពិភពសិល្បៈគេត់សម្គាល់ឃើញកូនប្រុសស្រីរបស់ម្ចាស់ផលិតកម្ម៣រូប បានក្លាយជាតារាល្បីឈ្មោះ និងឡើងកូដនាពេលចុងក្រោយ។ យ៉ាងណាមិញ តារាទាំង៣ត្រូវគេឃើញបានតំណែងជាតួឯកតែក្នុងផលិតកម្មរបស់ខ្លួនប៉ុណ្ណោះ បើទោះជាអ្នកទាំង៣មិនដែលប្រកាសថាក្រៅពី ផលិតកម្មខ្លួនឯងគឺមិនសម្ដែង។ អ្នកនាង ភិន សុដាលីស គឺជាកូនស្រីបង្កើតរបស់លោកអ៉ិន ម្ចាស់ផលិតកម្មមហាហង្ស។ អ្នកនាងបានក្លាយជាតារាល្បីដោយសារតែឪពុកលើកស្ទួយ បើទោះជាការសម្ដែងរបស់នាងនាពេលដំបូងៗ ហាក់មានកម្រិត។ មកទល់ពេលនេះនាងសម្ដែងមិនតិចជាង១០រឿងឡើយ ប៉ុន្តែមិនមានរឿងណាមួយ ដែលជាស្នាដៃភាពយន្តនៅក្រៅផលិតកម្មមហាហង្សនោះឡើយ។ ក្រោយស្ងប់រឿងអាស្រូវនាងត្រូវឪពុកតែងតាំងជាអ្នកទទួលខុសត្រូវរបស់ផលិតកម្មតែម្ដង ទើបកាន់តែបាត់ឱកាសសម្ដែងរឿងនៅក្រៅផលិតកម្មតែម្ដង…

តួស្រី«កំណត់ហេតុនាងនាថ»បានរឿងទី២ នៅមហាហង្ស

ទើបតែទទួលបានតួឯកក្នុងរឿង«ក្រមុំឆ្នាសប៉ះក្មេងស្ទាវ»របស់ផលិតកម្មមហាហង្សសោះ កាលពីព្រឹកថ្ងៃទី៧ មិនា តារាសម្ដែងក្រមុំចាមនាងណាតាហ្សា ត្រូវគេឃើញបានតំណែងតួឯកមួយទៀតយ៉ាងថ្មីស្រឡាងក្នុងរឿង«កញ្ចក់»។ នេះជាខ្សែភាពយន្តខ្នាតធំ របស់ផលិតកម្មមហាហង្ស ដែលផ្ដល់ឱកាសអោយតារាស្រីរូបនេះបានតំណែងតួឯក។ ណាតាហ្សា និយាយថាសប្បាយចិត្តណាស់ ដែលក្រោយសាកល្បងការងារជាមួយផលិតកម្មមហាហង្ស ក៏ទទួលបានឱកាសសម្ដែងមួយរឿងថ្មីទៀត ដោយនាងមិននឹកស្មានដល់។ នាងថាខ្លួនទទួលសម្ដែងក្នុងរឿង«ក្រមុំចាស់ប៉ះក្មេងស្ទាវ»គ្រាន់តែនឹករំពឹងថានឹងបានទទួលឱកាសសម្ដែងតួឯកក្រោយពេលខ្សែរឿងមួយនោះត្រូវបានដាក់បញ្ចាំង ហើយជោគជ័យប៉ុណ្ណោះ។ អ៊ីចឹងហើយទើបសប្បាយចិត្ត នៅពេលរឿងមួយនោះមិនទាន់បញ្ចប់ថតផង ស្រាប់តែផលិតកម្មមហាហង្សហៅអោយនាងមកសម្ដែងក្នុងរឿង«កញ្ចក់»នាពេលនេះ។ នាងថានេះជារឿងប្រភេទខ្មោច ភ័យរន្ធត់…

រឿង«ក្រមុំចាស់ប៉ះក្មេងស្ទាវ» យកសុខ សុម៉ាវត្តី ក្នុងពេលប្រកាសផ្អាក

នៅព្រឹកថ្ងៃទី៩ កុម្ភៈ នេះ ផលិតកម្មមហាហង្សបានក្រុងពាលីថតរឿង «ក្រមុំចាស់ប៉ះក្មេងស្ទាវ» ដោយតារាសម្ដែងនាងសុខ សោម៉ាវត្តី គឺជាតួឯកស្រី បើទោះជានាងប្រកាសថាឈប់ទទួលថតភាពយន្តសម្រាប់ឆ្នាំ២០១៧នេះ។ ខ្សែរឿងនេះត្រូវបានផលិតករ ប្រកាសចំណាយមិនអោយលើសពី៥ម៉ឺនដុល្លារនោះទេ តែនឹងធ្វើអោយខ្លាំងមិនចាញ់ភាពយន្តរឿង «អ្នកនាងម្ចាស់ឡឺកឺ» ដែលរកចំណូលបានខ្ពស់ជាងគេកាលពីឆ្នាំ២០១៦ នៅរោងភាពយន្តលីជេននោះឡើយ។ លោកអ៉ិន ចាងហ្វាងផលិតកម្មមហាហង្សបានអះអាងថា នេះជារឿងទី៤ដែលសុខ សោម៉ាវត្តី បានសម្ដែងជាតួឯកអោយខ្លួន…

តារាចម្រៀង គីង សូរិយា ត្រលប់មករស់នៅកម្ពុជាស្ងាត់ៗ

មានការភ្ញាក់ផ្អើលគួរសម ខណៈដែលតារាចម្រៀងបាត់មុខឈឹងពីប្រទេសកម្ពុជា អ្នកនាងគីង សូរិយា ស្រាប់តែលេចមុខក្រឡឺមក្នុងពិធីខួបកំណើតរបស់លោកចាន់ រដ្ឋា ជាអតីតហ្វ្រេស៊ី និងជាអ្នកគ្រប់គ្រងហាងវីហ្វ្រេន កាលពីយប់ថ្ងៃទី២៥ មករា។ អ្នកនាងបានបង្ហាញខ្លួន ក្រោមការអញ្ជើញរបស់លោកអ៉ិន ម្ចាស់ផលិតកម្មមហាហង្ស ដោយលោកប្រាប់ថាបានជួបជជែកគ្នានៅអាមេរិក។ អ្វីដែលគេមិននឹកស្មានដល់ គឺអ្នកនាងបញ្ជាក់ប្រាប់ថា នឹងត្រលប់មករស់នៅកម្ពុជា ដូចដើមវិញហើយ បន្ទាប់ពីបានចំណាយពេលជិតពាក់កណ្ដាលជីវិត នៅលើទឹកដីអាមេរិក។…

ប៉េងប៉ោង ហ៊ានធ្វើគ្រប់យ៉ាង ដើម្បីកូនក្នុងផ្ទៃ

គោលបំណងធំនៃគម្រោងអាពាហ៍ពិពាហ៍លើកទី២ របស់តារាកំប្លែងអ្នកនាងមឿន និមល ហៅប៉េងប៉ោង កាលពីថ្ងៃទី២ មករា អ្នកនាងបានពរជ័យតែមួយគត់ គឺចង់ក្លាយជាម្ដាយរបស់កូនម្នាក់ តាមការទស្សន៍ទាយរបស់ហោរា។ អ៊ីចឹងហើយទើបអ្នកនាងបញ្ជាក់ថា នឹងបិទភ្នែកមិនជិតនៅពេលចាស់ទៅ ប្រសិនបើក្រោយរៀបការជាលើកទី២តាមការកំណត់ឡើងរបស់ហោរាហើយ នៅតែមិនមានដំណឹងមានកូន។ អ្នកនាងបានថ្លែងក្នុងពិធីរៀបការជាលើកទី២ដើម្បីឧបកិច្ចថ្ងៃថ្មីខែថ្មីសម្រាប់ការចាប់ដៃជាមួយស្វាមីដដែលថា អ្នកនាងសុខចិត្តចំណាយថវិការៀបការជាថ្មីទាំងស្រុង បន្ទាប់ពីមានហោរាច្រើននាក់ សុទ្ធតែទស្សន៍ទាយថាហេតុផលដែលនាំអោយនាងអ្នកនាង និងស្វាមីឈឺច្រើន ហើយបណ្ដាលអោយសុខភាពចុះខ្សោយ រហូតមិនអាចមានដំណឹងពរពោះ…