តារាខ្មែរសម្ដែងប៉ះតារា៣ប្រទេសនៅអាស៊ាន ក្នុងភាពយន្តខ្នាតធំមួយ មិនធ្លាប់មាន
ចាត់ទុកជារឿងគួរឲ្យចាប់អាម្មណ៍ដែលតារាជាច្រើនរូបរបស់ប្រទេសកម្ពុជាមានឱកាសបានសម្ដែងប៉ះគ្នាជាមួយតារាមកពីប្រទេសឡាវ ប្រទេសថៃ និងប្រទេសសិង្ហបុរី នៅក្នុងភាពយន្តមួយក្រោមចំណងជើងថា «អនុស្សាវរីយ៍នៅថ្ងៃចូលឆ្នាំ» ដែលត្រូវបានប្រកាសថាស្ថិតក្នុងការផលិតដោយផលិតករមកពីប្រទេស៤ ដោយកម្ពុជាត្រូវបានប្រគល់សិទ្ធិឲ្យផលិតកម្មមហាហង្សជាអ្នកចាត់ចែងតួសម្ដែង និងប្លង់សម្ដែងនៅក្នុងប្រទេសកម្ពុជា។ ភាពយន្តនេះត្រូវបានប្រកាសថាចំណាយដើមរង្វង់២០ម៉ឺនដុល្លារទៅ៣០ម៉ឺនដុល្លារ ហើយមិនមែនជាចំណាយលុយផលិតដោយផលិតកម្មមហាហង្សនោះទេ ប៉ុន្តែជាការចាប់ដៃបោះទុនរួមគ្នា ដោយភាគីទាំង៤នឹងចេញចំណាយស្មើគ្នា បន្ថែមពីលើចេញកម្លាំង និងដាក់តួសម្ដែងតំណាងប្រទេសរៀងខ្លួន។ លោកអ៉ិន ម្ចាស់ផលិតកម្មមហាហង្សបានថ្លែងកាលពីថ្ងៃទី២៩ កក្កដា ក្នុងពេលក្រុងពាលីថា ដោយមានកិច្ចសហការ ផលិតកម្មមហាហង្ស…