រឿង”បណ្ដឹងស្រីទាំង៥” ធ្វើសន្និសីទកាសែតធំ

នៅរសៀលថ្ងៃទី២១ តុលានេះ ផលិតកម្មមហាហង្ស បានធ្វើសន្និសីទកាសែតធំមួយ ស្ដីពីការប្រកាសដាក់បញ្ចាំងរឿង “បណ្ដឹងស្រីទាំង៥” ។ ពិធីនេះត្រូវបានធ្វើឡើង នៅផ្សារទំនើបអ៊ីអន ដោយមានផលិតករ និងតារាសិល្បៈយ៉ាងច្រើនកុះករចូលរួម ។ លោកស្រី ពាន់ ភួងបុប្ផា ផលិតកររឿងនេះបានថ្លែងប្រាប់ថា នេះជារឿងលើកដំបូង ដែលខាងផលិតមហាហង្ស បានសហការផលិតជាមួយលោកស្រី ដោយមានការចូលរួមសម្ដែងពី…

ភិន សុដាលីស ដាក់គម្រោងចេញខែកូនស្រី ៧០-៣០

ភ្នំពេញៈ ធ្មេចបើកៗនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងដល់គម្រប់មួយខែថ្ងៃកំណើតរបស់កូនស្រីនាងដែលជាដំណក់ឈាមរបស់លោកប៉ែន ចំរ៉ុងនោះហើយ។ យ៉ាងណាមិញ ពិធីចេញខែកូនស្រីជាលក្ខណៈធំដុំស្ថិតក្នុងស្ថានភាព៧០ភាគរយ និង៣០ភាគរយប៉ុណ្ណោះ ដែលមានន័យថាអាចធ្វើដុំ និងអាចអត់ បើទោះជាមានការរំពឹងថានាងនឹងរៀបចំធំដុំខុសពីពិធីចេញខែកូនតូចរបស់គ្រួសារមួយចំនួន។ លោកអ៉ិន អ្នកនាំពាក្យរបស់ភិន សុដាលីស បានអះអាងថានៅថ្ងៃអាទិត្យទី៦ វិច្ឆិកាខាងមុននេះ គ្រួសាររបស់លោកកំពុងគិតថានឹងធ្វើពិធីធំដុំសម្រាប់ចេញខែរបស់ចៅលោកគឺ Katherina ដែលជាកូនស្រីរបស់ភិន សុដាលីស ឬក៏អត់។…

អ៉ិន ថាកូនស្រីភិន សុដាលីស កាន់តែដូចប៉ែន ចំរ៉ុង

ភ្នំពេញៈ ខណៈដែលនាងភិន សុដាលីស ចង់ឲ្យកូនស្រីរបស់ខ្លួនកុំកាត់មុខមាត់ខ្លាំងពេកដូចលោកប៉ែន ចំរ៉ុង ដែលនាងចាត់ទុកថាជាអតីតស្វាមីហេងស៊យរបស់ខ្លួននោះ ប្រភពពីក្រុមគ្រួសាររបស់នាងបានអះអាងថា កូនស្រីរបស់ប៉ែន ចំរ៉ុង កាន់តែប្លែកកាន់តែមានមុខដូចឪពុក។ យ៉ាងណាមិញ មិនមានអ្នកណាម្នាក់ក្នុងគ្រួសារភិន សុដាលីស លើកឡើងពីការមិនពេញចិត្តចំពោះមុខមាត់របស់កូនស្រីនាងនោះទេ។ លោកអ៉ិន និយាយថា«កូនស្រីរបស់ភិន សុដាលីស កាន់តែមានមុខមាត់ដូចលោកប៉ែន ចំរ៉ុង បន្ទាប់ពីទារិការូបនេះប្រែមុខមាត់ជាងមុន…

ប៉ែន ចំរ៉ុង ចិត្តសឿងទៅមើលកូនតែត្រូវ ដាលីស មិនឲ្យជួប

ភ្នំពេញៈ មិនខុសពីការទម្លាយចេញថា លោកប៉ែន ចំរ៉ុង ពិតជាមានទឹកចិត្តអាណិតកូនស្រី និងចង់ឃើញមុខកូនស្រីដោយផ្ទាល់ ប្រភពផ្លូវការបានអះអាងថា តារាប្រុសរូបនេះ ពិតជាមានចិត្តសឿង ស្កាត់ទៅមើលមុខកូនស្រីនៅពេល ភិន សុដាលីស សម្រាកនៅពេទ្យប្រាកដមែន តែត្រូវតែម្ដាយរបស់ក្មេងប្រកាសមិនឲ្យចូល។ នេះជាដំណឹងភ្ញាក់ផ្អើលមួយ ដែលមានន័យថាលោកប៉ែន ចំរ៉ុង ពិតជាមានចិត្តជាកូនប្រុសមិនខ្លាចការប្រឈមមុខដើម្បីកូនស្រី ហើយក៏បង្ហាញថា ភិន…

អ៉ិន បើកទ្វាឲ្យ ប៉ែន ចំរ៉ុង ចូលមើលកូនស្រី

ភ្នំពេញៈ ខណៈដែលមហាជនភាគច្រើនយល់ថាហេតុផលដែលប៉ែន ចំរ៉ុង មិនហ៊ានទៅមើលមុខកូនស្រីរបស់ខ្លួនក្នុងមន្ទីរពេទ្យ គឺដោយសារតែហេតុផល មិនចង់ប្រឈមនឹងឪពុករបស់ភិន សុដាលីសនោះ លោកអ៉ិន បានអះអាងថា «លោកអត់មានផែនការបិទផ្លូវចំពោះរឿងប៉ែន ចំរ៉ុង ចង់ឃើញមុខកូនឡើយ»។ យ៉ាងណាមិញ លោកថាមិនមានជំនឿចិត្តច្រើនទេ ថាប៉ែន ចំរ៉ុង ហ៊ានប្រឈមចំពោះភិន សុដាលីស ហើយហ៑ានមកមើលកូនស្រី នៅក្នុងមន្ទីរពេទ្យដោយផ្ទាល់។…

ទាយមើល ថាកូនស្រីភិន សុដាលីស ដូចប៉ែន ចំរ៉ុងត្រង់ណាខ្លះ?

នៅទីបំផុតតារាសម្ដែងនាងភិន សុដាលីស មិនអាចសម្រាលកូនស្រីដោយធម្មជាតិតាមការចង់បាននោះទេ ដោយសារតែនាងឈឺពោះតាំងពីម៉ោង៧យប់ថ្ងៃទី៥ តុលា ប៉ុន្តែមកទល់នឹងម៉ោង២រសៀលថ្ងៃទី៦ តុលាទៅហើយនៅតែមិនអាចកើតបាន។ នាងត្រូវក្រុមគ្រូពេទ្យសម្រេចវះកាត់ និងទទួលបានជោគជ័យនៅវេលាម៉ោង៤ និង៤២ល្ងាច ដោយកូនស្រីរបស់នាងមានភាពទ្រលុកទ្រលន់ និងគួរឲ្យស្រឡាញ់មិនអន់នោះទេ ខណៈដែលមុខមាត់របស់ក្មេងតូចនេះ ក៏ត្រូវគេកត់សម្គាល់ថាមានមុខមាត់ដូចប៉ែន ចំរ៉ុងច្រើនជាងម្ដាយ។ លោកអ៉ិន និងភរិយា គឺជាមនុស្សដំបូងដែលបានបីកូនរបស់នាងចេញពីបន្ទប់វះកាត់ ខណៈដែលក្មេងស្រីតូចនេះ ក៏មានរង្វង់មុខមិនទាន់មើលដឹងថាកាត់ទៅភិន…

ភិន សុដាលីស ឈឺពោះច្រើនម៉ោង ទើបសម្រាលកូនមុននេះ

ភ្នំពេញៈ ព័ត៌មានផ្លូវការពីលោកអ៉ិន ថៅកែផលិតកម្មមហាហង្សបានអះអាងថា កូនស្រីរបស់លោកទើបនឹងបានសម្រាលកូនស្រី នៅវេលាម៉ោងប្រមាណជា៤ និងជាង២០នាទី(ថ្ងៃ៦ តុលា) មុននេះប៉ុណ្ណោះ បន្ទាប់ពីនាងឈឺពោះតាំងពីល្ងាចថ្ងៃទី៥ តុលា។ នាងកំពុងត្រូវបានក្រុមគ្រូពេទ្យមើលថែ យ៉ាងយកចិត្តទុកដាក់នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ទឹកថ្លា ដោយសុខភាពរបស់នាង និងកូនស្រីដែលជាដំណក់ឈាម របស់លោកប៉ែន ចំរ៉ុង គឺមានសភាពធម្មតានោះទេ។ លោកអ៉ិន និយាយថាកូនស្រីរបស់លោកបានឆ្លងផុតគ្រោះថ្នាក់ដោយជោគជ័យហើយ…

អ៉ិន ប្រាប់ពីស្ថានភាពកូនស្រីខ្លួនដេកសម្រាលកូន​

លោក អ៉ិន ដែលត្រូវជា​ឪពុក​តារាសម្តែង​ ភិន សុដាលីស បានប្រាប់ Post News នៅរាត្រីថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៦ឲ្យដឹងថា ស្ថានភាពរបស់ ភិន សុដាលីស គឺម្តង​ឈឺខ្លាំង ម្តងអត់ឈឺទៅ ដោយ​ការឈឺរកកើតនេះ តាំងពីល្ងាច តែលទ្ធផល ជាក់ស្តែង​មិនទាន់កើតនោះទេ…

លី ម៉ារីណា ធ្វើខួបធំ ឲ្យកូនប្រុស

ភ្នំពេញៈ បើទោះជាអ្នកនាងលី ម៉ារីណា ត្រូវគេដឹងថាមានការងារមុខជំនួញចេញចូលក្រៅស្រុក សឹងមិនមាន ពេលនៅកម្ពុជាច្រើននាពេលចុងក្រោយយ៉ាងណាក៏ដោយ ក៏តារាស្រីរូបនេះនៅតែឆ្លៀតធ្វើខួបកំណើត ឲ្យកូនប្រុសរបស់ខ្លួនជាទ្រង់ទ្រាយធំ។ ពិធីនេះត្រូវបានធ្វើឡើងនៅភោជនីយដ្ឋានវីហ្វ្រេនបឹងត្របែក ដោយមានតារាយ៉ាងច្រើនកុះករចូលរួម។ អ្នកនាងលី ម៉ារីណា និយាយថា តាំងពីបានបាត់មុខពីសិល្បៈមកទល់ពេលនេះ អ្នកនាងស្ថិតនៅក្នុងស្រុក តិចណាស់ ដោយសារតែអ្នកនាង និងស្វាមីគឺមានភារៈឡើងទៅកុម្ម៉ង់ទំនិញដូចជាគ្រឿងរថយន្តភាគច្រើន។ ជាក់ស្ដែងមុនធ្វើពិធីខួបកំណើតឲ្យកូនប្រុសគម្រប់អាយុ២ឆ្នាំ នៅថ្ងៃទី២៤…

ប៉ែន ចំរ៉ុង ថតរឿងចុងក្រោយ ផលិតករប្រកាសមិនឲ្យបញ្ចាំង

ភ្នំពេញៈ មានការភ្ញាក់ផ្អើលគួរសម បន្ទាប់ពីរឿង «អាមោកលក់ម៉ាំ» ដែលត្រូវគេអះអាងថា បានផលិតឡើងអស់ប្រាក់ច្រើនម៉ឺនដុល្លារ ស្រាប់តែបានប្រកាសថា មិនដាក់បញ្ចាំង ឬទុកចោល ដោយសារតែហេតុផលលោកប៉ែន ចំរ៉ុង គឺជាតួសម្ដែង។ ការសម្រេចនេះ គឺដោយសារខាងផលិតករបញ្ជាក់ថា ប៉ែន ចំរ៉ុង បានក្លាយជាតារារងការរិះគន់ដោយសារព័ត៌មានបែកបាក់ជាមួយ ភិន សុដាលីស ជាភរិយាមានអេតាស៊ីវិលនោះ។…