លោក ត្រាំ ត្រៀមខ្លួនរួចជាស្រេច ដើម្បីជួបចរចាជាមួយប្រធានាធិបតីអ៊ីរ៉ង់

អាមេរិកៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើឲ្យមានជំនួបពិភាក្សា ជាមួយមេដឹកនាំអ៊ីរ៉ង់ ដោយមិនចាំបាច់មានល័ក្ខខ័ណ្ឌ និងអាចធ្វើទៅបានគ្រប់ពេលណាទាំងអស់ ដែលប្រទេសទាំងពីរចង់បាន។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨។ លោក ត្រាំ បានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅឯសេតវិមានថា លោកចង់ជួប…

អ៊ីរ៉ង់ ព្រមានលោក ត្រាំ បើសង្គ្រាមមែននោះ នឹងបំផ្លាញអ្វីៗទាំងអស់របស់អាមេរិក

អ៊ីរ៉ង់ៈ មេបញ្ជាការកងកម្លាំងពិសេសអ៊ីរ៉ង់មួយរូប បានព្រមានប្រធានាធិបតីលោក ដូណាល់ ត្រាំ ថា បើសិនអាមេរិក វាយប្រហារអ៊ីរ៉ង់មែននោះ វានឹងបំផ្លាញអ្វីៗទាំងអស់ ដែលប្រទេសអ្នកមាន។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។ ការកត់សម្គាល់របស់ឧត្ដមសេនីយ៍ឯកលោក Qassem Soleimani បានកើតទ្បើងបន្ទាប់ពីមានភាពតានតឹងកើនទ្បើង រវាងប្រទេសទាំងពីរ…

អ៊ីរ៉ង់ ប្រកាសមិនចូលរួមកិច្ចចរចាដោយឯកតោភាគី ជាមួយអាមេរិកទ្បើយ ខណៈស្ថិតក្រោមការគំរាមកំហែង

អ៊ីរ៉ង់ៈ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Bahram Qassemi បាននិយាយថា ប្រទេសរបស់លោក នឹងមិនចូលរួមក្នុងការចរចា ដោយឯកតោភាគី ជាមួយអាមេរិកទ្បើយ ខណៈដែលកំពុងស្ថិតនៅក្រោមការគំរាមកំហែង ពីសំណាក់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨។ ដកស្រង់សម្តីលោក Qassemi ដោយទីភ្នាក់ងារព័ត៌មាន…

មេដឹកនាំអ៊ីរ៉ង់ ព្រមានលោក ត្រាំ ថា ការឈមមុខដាក់គ្នា រវាងប្រទេសទាំងពីរ នឹងក្លាយជា មាតានៃសង្គ្រាម

អ៊ីរ៉ង់ៈ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រ៉ូហានី បានព្រមានសមភាគីអាមេរិក លោក ដូណាល់ ត្រាំ ថាកុំឲ្យបង្កើនភាពតានតឹង ជាមួយប្រទេសរបស់លោក ដោយបានលើកទ្បើងថា ការប្រឈមមុខគ្នា ជាមួយសាធារណរដ្ឋអ៊ីស្លាម នឹងក្លាយជា «មាតានៃសង្គ្រាម»។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨។…

រដ្ឋាភិបាលស៊ីរី ដណ្ដើមយកតំបន់យុទ្ធសាស្រ្តសំខាន់មួយ ពីពួកឧទ្ទាមមកគ្រប់គ្រងវិញ ក្រោយការវាយលុកដ៏ខ្លាំងក្លា

ស៊ីរីៈ ប្រព័ន្ធឃោសនារដ្ឋ និងក្រុមឧទ្ទាម បាននិយាយកាលពីថ្ងៃច័ន្ទថា កងទ័ពរដ្ឋាភិបាលស៊ីរី បានគ្រប់គ្រងឡើងវិញ នូវតំបន់យុទ្ធសាស្រ្តមួយ ដែលអាចមើលឃើញច្បាស់ពីផ្នែកខាងក្រោមនៃតំបន់ Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអែល។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។ ក្រុមទាហានដែលស្មោះត្រង់ទៅនឹងប្រធានាធិបតីស៊ីរី លោក Bashar al-Assad…

ជំនួបកំពូលរវាងលោក ត្រាំ និងពូទីន ​នឹងនាំទៅរកការបញ្ចប់បញ្ហា​រកាំរកូស នៃទំនាក់ទំនងប្រទេសទាំងពីរ

អាមេរិកៈ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន និងសមភាគីអាមេរិកលោក ដូណាល់ ត្រាំ បានប្តេជ្ញាឲ្យឲ្យប្រសើរឡើងនូវទំនាក់ទំនង រវាងអាមេរិក និងរុស្ស៊ី ដោយលោកពូទីន បាននិយាយថា មិនមានហេតុផលណាមួយ សម្រាប់ភាពតានតឹង រវាងមហាអំណាចទាំងពីរនោះទេ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨។…

អាមេរិក ច្រានចោលការអង្វររបស់សហភាពអឺរ៉ុប ចំពោះការលើកលែងទណ្ឌកម្មពីអ៊ីរ៉ង់

អាមេរិកៈ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានរិះគន់ការស្នើសុំកម្រិតខ្ពស់ពីសហភាពអឺរ៉ុប ដើម្បីផ្តល់ការលើកលែងដល់ក្រុមហ៊ុនអឺរ៉ុប ពីការដាក់ទណ្ឌកម្មរបស់អាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨។ នៅក្នុងលិខិតមួយទៅកាន់បណ្ដាប្រទេសអ៊ឺរ៉ុប លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បាននិយាយថា អាមេរិក បានច្រានចោលការស្នើសុំនេះ ដោយអះអាងថា…

ចិន បញ្ជូនយន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះចម្បាំងទៅរុស្ស៊ី ដើម្បីធ្វើសមយុទ្ធអន្តរជាតិ

ចិនៈ តាមសេចក្ដីរាយការណ៍មួយ បានឲ្យដឹងថា កងកម្លាំងអាកាសចិន នឹងបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក យន្តហោះចម្បាំង និងយន្តហោះដឹកជញ្ជូន ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីធ្វើសមយុទ្ធអន្តរជាតិ នៅក្នុងខែកក្កដានេះ ដែលវាជាយុទ្ធសាស្ត្ររបស់ប្រទេស ក្នុងការជំរុញឲ្យមានចំណងទាក់ទងលើវិស័យការពារដ៏រឹងមាំមួយ ជាមួយរដ្ឋាភិបាលបរទេសមួយចំនួន ជាក់ស្ដែងគឺទីក្រុងម៉ូស្គូនៅពេលនេះ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨។ យោងតាមអ្នកនាំពាក្យរបស់កងរំដោះប្រជាជនចិន…

យោធាស៊ីរី វាយប្រហារមូលដ្ឋានអាកាស T4 ប្រឆាំងនឹងកងកម្លាំងអ៊ីរ៉ង់

ស៊ីរីៈ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា កងកម្លាំងការពារអាកាសស៊ីរី បានវាយប្រហារតាមអាកាសមួយ កាលពីយប់ថ្ងៃអាទិត្យ ដោយកំណត់គោលដៅលើមូលដ្ឋានអាកាស T4 នៅក្នុងខេត្តហូម។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨។ មូលដ្ឋាននេះ ត្រូវបានប្រើប្រាស់ដោយកងកម្លាំងអ៊ីរ៉ង់ ដោយវាត្រូវបានប្រព័ន្ធការពារអាកាសសស៊ីរី បាញ់ទម្លាក់គ្រាប់បែកចេញពីភាគខាងត្បូងនៃតំបន់ Tanf…

អ៊ីរ៉ង់ ប្រាប់សហភាពអឺរ៉ុបឲ្យអនុវត្តការធានា ចំពោះប្រទេសខ្លួន មុនការដាក់ទណ្ឌកម្មអាមេរិក ត្រលប់មកវិញ

អ៊ីរ៉ង់ៈ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Javad Zarif បានអំពាវនាវឲ្យមហាអំណាចអឺរ៉ុប អនុវត្តវិធានការសេដ្ឋកិច្ច ដើម្បីការពារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ មុននឹងការដាក់ទណ្ឌកម្មរបស់អាមេរិក ប្រឆាំងក្រុងតេអេរ៉ង់ឈានចូលមកដល់នាខែសីហា និងខែវិច្ឆិកាខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨។ លោក Zarif បានធ្វើសេចក្តីថ្លែងការណ៍យ៉ាងដូចនេះ កាលពីថ្ងៃសុក្រ…