មីស៊ីលផ្លោងរបស់អ៊ីរ៉ង់ បាញ់រំលងលើច្រកសមុទ្រ Hormuz អំឡុងពេលធ្វើសមយុទ្ធនាពេលថ្មីៗ

អ៊ីរ៉ង់ៈ យោងតាមផ្កាយរណបស៊ើបការណ៍របស់អាមេរិក បានឲ្យដឹងថា នៅអំទ្បុងពេលកងកម្លាំងជើងទឹកអ៊ីរ៉ង់ ហ្វឹកហ្វឺនប្រតិបត្តិការជាយុទ្ធសាស្ដ្រ ដើម្បីបិទច្រកសមុទ្ធ Hormuz កាលពីសប្តាហ៍មុន កងឆ្មាំបដិវត្តន៍អ៊ីស្លាម បានសាកល្បងមីស៊ីលផ្លោង ដោយស្ងៀមស្ងាត់។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨។ សារព័ត៌មាន Fox News បានរាយការណ៍កាលពីថ្ងៃសុក្រថា…

អ៊ីរ៉ង់ ប្តេជ្ញាបន្តការនាំចេញប្រេង បើទោះបីមានការគំរាមកំហែងពីអាមេរិកក៏ដោយ

អ៊ីរ៉ង់ៈ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន រ៉ូហានី បានប្ដេជ្ញាថា នឹងប្រកាន់ជំហរដ៏រឹងមាំរបស់ខ្លួន ប្រឆាំងនឹងការគំរាមកំហែងរបស់អាមេរិក ជុំវិញការដឹកជញ្ជូនប្រេងកាត ក្រោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨។ ថ្លែងទៅកាន់អ្នកសារព័ត៌មានរដ្ឋ IRINN កាលពីថ្ងៃពុធលោក រ៉ូហានី បាននិយាយថា…

លោក ត្រាំ ព្រមានប្រឆាំងនឹងពិភពលោក ដែលធ្វើជំនួញជាមួយអ៊ីរ៉ង់ ខណៈទណ្ឌកម្មខ្លួនបា​នចូលជាធរមាន

អាមេរិកៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ បានព្រមានប្រឆាំងនឹងពិភពលោក ដែលបន្តធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ នៅពេលទណ្ឌកម្មរបស់ក្រុងវ៉ាស៊ីនតោន បានចូលជាធរមានលើសាធារណរដ្ឋអ៊ីស្លាមមួយនេះ ដោយបានបង្កឲ្យមានការព្រួយបារម្ភ ក៏ដូចជាកំហឹង និងការប្រឆាំងយ៉ាងខ្លាំងនៅអ៊ីរ៉ង់។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨។…

អឺរ៉ុប ប្តេជ្ញារក្សាកិច្ចព្រមព្រៀងអ៊ីរ៉ង់ ខណៈទណ្ឌកម្មអាមេរិកចូលជាធរមានជាថ្មី

EU: មន្ត្រីការទូតជាន់ខ្ពស់អឺរ៉ុប បានប្តេជ្ញាធ្វើការរួមគ្នា ដើម្បីរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរពហុជាតិ ជាមួយអ៊ីរ៉ង់ ខណៈដែលលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ បានចុះហត្ថលេខាលើបទបញ្ជាមួយ ដើម្បីបើកផ្លូវ សម្រាប់ការវិលត្រឡប់មកវិញ នូវការដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុងតេអេរ៉ង់។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ…

មេដឹកនាំអ៊ីរ៉ង់ ប្រកាសមិនអាចធ្វើកិច្ចចរចា ជាមួយអាមេរិកបានទ្បើយ ខណៈប្រទេសខ្លួន កំពុងស្ថិតក្រោមទណ្ឌកម្មនោះ

អ៊ីរ៉ង់ៈ ប្រធានាធិបតីអ៊ីរ៉ង់ ហាសាន រ៉ូហានី បានប្រកាសថា ក្រុងតេអេរ៉ង់ មិនអាចចូលតុចរចារ ជាមួយរដ្ឋបាលដែល មិនគួរជាទុកចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទ្បើយ ដរាបណាប្រទេសលោក កំពុងស្ថិតក្រោមស្រមោល នៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនោះ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា…

អ៊ីរ៉ង់ ទទួលបានយន្តហោះថ្មីពីអឺរ៉ុប មុនពេលការទណ្ឌកម្មរបស់អាមេរិក

អ៊ីរ៉ង់ៈ នៅរយៈពេលមិនដល់ពីរថ្ងៃទៀតទេ ការដាក់ទណ្ឌកម្មជាថ្មីរបស់អាមេរិក នឹងត្រូវចូលជាធរមាន ដោយអ្នកនាំពាក្យរបស់អ៊ីរ៉ង់ បាននិយាយថា យន្តហោះថ្មីចំនួន ៥ គ្រឿងមកពីក្រុមហ៊ុនផលិតយន្តហោះ ATR នឹងមកដល់ទីក្រុងតេអេរ៉ង់ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបំពេញបន្ថែមសម្រាប់កងទ័ពរបស់ពួកគេ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨។ អ៊ីរ៉ង់បានប្រកាសកាលពីថ្ងៃសៅរ៍ នៅលើបណ្តាញទូរទស្សន៍…

ចិន ច្រានចោលសំណើអាមេរិក ដែលទាមទារឲ្យកាត់បន្ថយការនាំចូលប្រេងពីអ៊ីរ៉ង់

ចិនៈ យោងតាមទីភ្នាក់ងារសារព័ត៌មាន Bloomberg បានឲ្យដឹងថា រដ្ឋាភិបាលចិន បានច្រានចោលសំណើអាមេរិក ដែលទាមទារឲ្យកាត់បន្ថយការនាំចូលប្រេងរបស់អ៊ីរ៉ង់ ក្រោយកិច្ចចរចា ដោយមានការលើកទ្បើងពីមន្ត្រីពីររូប។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨។ ប្រភពពីមន្ត្រីក្រុងប៉េកាំងម្នាក់ បានប្រាប់ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា ចិន បានយល់ព្រមជាមួយអាមេរិក នឹងមិនបង្កើនការទិញប្រេងឆៅរបស់អ៊ីរ៉ង់ទៀតនោះទេ។…

កងកម្លាំងដែលគាំទ្រដោយអ៊ីរ៉ង់ បានដកអាវុធធុនធ្ងន់ចេញពីតំបន់ Golan Heights

ស៊ីរី កងកម្លាំងដែលគាំទ្រ ដោយប្រទេសអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី បានដកអាវុធធុនធ្ងន់របស់ពួកគេចេញចម្ងាយ ៨៥ គីឡូម៉ែត្រពីតំបន់ Golan Heights ដែលគ្រប់គ្រងដោយអ៊ីស្រាអ៊ែល ប៉ុន្តែអ៊ីស្រាអែល បានអះអាងថា ការថយចេញនេះ គឺនៅមិនទាន់គ្រប់គ្រាន់នោះទេ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨។ ទីភ្នាក់ងារព័ត៌មានរុស្ស៊ី…

កងទ័ពជើងទឹកអ៊ីរ៉ង់ប្រមូលផ្តុំគ្នា នៅជិតឈូងសមុទ្រពែក្ស ខណៈអាមេរិក កំពុងឃ្លាំមើលយ៉ាងជិតស្និទ្ធ

អ៊ីរ៉ង់ៈ កងឆ្មាំបដិវត្តអ៊ីស្លាមរបស់អ៊ីរ៉ង់ (IRGC) ហាក់ដូចជាកំពុងត្រៀមខ្លួន សម្រាប់ការបង្ហាញកម្លាំងទ័ពដ៏សំខាន់មួយ នៅច្រកសមុទ្រហូមូស ដែលជាច្រកតែមួយគត់នៃឈូងសមុទ្រពែក្ស ដើម្បីសម្ញែងពីសមត្ថភាពរបស់ពួកគេជាយុទ្ធសាស្រ្ត ក្នុងការបិទផ្លូវទឹកដ៏សំខាន់។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨។ ទីបញ្ជាការកណ្តាលរបស់អាមេរិក បានបង្ហោះសារកាលពីថ្ងៃពុធថា កងកម្លាំងអាមេរិក កំពុងឃ្លាំមើលយ៉ាងជិតស្និទ្ធនូវស្ថានភាពនៅពេលនេះ ដោយអ៊ីរ៉ង់ ត្រូវបានគេរំពឹងថា…

លោក ត្រាំ រំពឹងទុកថា នឹងមានកិច្ចចរចា ជាមួយមេដឹកនាំអ៊ីរ៉ង់ឆាប់ៗខាងមុខនេះ

អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា នឹងមានកិច្ចរចា ជាមួយមេដឹកនាំអ៊ីរ៉ង់នាពេលឆាប់ៗខាងមុខ បើទោះបីជាមានភាពស្ងៀមស្ងាត់ពីមេដឹកនាំសាធារណរដ្ឋឥស្លាម ជុំវិញការស្នើសុំរបស់លោក សម្រាប់កិច្ចពិភាក្សារវាងប្រទេសទាំងពីរក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨។ សម្រាប់ការរំពឹងទុកនៃជំនួបនេះ កំពុងបង្កឲ្យមានការសង្ស័យកាន់តែរីករាលដាល នៅក្នុងប្រទេសអ៊ីរ៉ង់ថា វាអាចនឹងប្រព្រឹត្តទៅបាន…