លោក ត្រាំ គំរាមលុបចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយប្រទេសអ៊ីរ៉ង់

អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្កោលទោសប្រទេសអ៊ីរ៉ង់ថា ជារបបនិយម និងបានបដិសេធមិនបន្តចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអន្តរជាតិ ទៀតនោះទេ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧។ នៅក្នុងសុន្ទរកថាមួយ កាលពីថ្ងៃសុក្រលោក ត្រាំ បានចោទប្រកាន់អ៊ីរ៉ង់ថា ជារដ្ឋឧបត្ថម្ភភេរវកម្ម និងបានស្នើឲ្យមានការដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងប្រទេសមួយនេះ។…

អ៊ីរ៉ង់ ឆិតធ្វើឲ្យម្ចាស់ផ្ទះ World Cup ២០១៨ ស្រក់ទឹកភ្នែក

វត្តមានរបស់ក្រុមជម្រើសជាតិ អ៊ីរ៉ង់ នៅលើទឹកដីរុស្ស៊ី​ មុនការប្រកួត World Cup ឆ្នាំក្រោយមកដល់នេះ ពិតជាមិនធម្មតាឡើយ ព្រោះថា ក្រុមអាស៊ីមួយនេះ បានធ្វើឲ្យ រុស្ស៊ីតាមយ៉ាងវេទនា ទម្រាំទទួលបានលទ្ធផល ១-១ មកវិញ។ អ៊ឺរ៉ង់ ធ្វើបានយ៉ាងល្អ ក្នុងការទៅប្រកួតមិត្តភាព​ កម្តៅសាច់ដុំ មុនព្រឹត្តិការណ៍…

កូរ៉េខាងជើង ទំនងជាមិនបោះបង់កម្មវិធីនុយក្លេអ៊ែរនោះទេ ប្រសិនបើកិច្ចព្រមព្រៀងអាវុធ ជាមួយអ៊ីរ៉ង់បរាជ័យ

បរទេសៈ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Sigmar Gabriel បានព្រមានអាមេរិក ជុំវិញការលុបចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយអ៊ីរ៉ង់ថា វាអាចនឹងធ្វើឲ្យកូរ៉េខាងជើង បោះបង់ចោលកិច្ចព្រមព្រៀងអន្តរជាតិ ទាក់ទងនិងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧។ ទីភ្នាក់ងារព័ត៌មាន Reuters ដកស្រង់សម្តីលោក Gabriel…

អ៊ីរ៉ង់ បដិសេធពុំមានកិច្ចចរចាស្ដីពីកម្មវិធីមីស៊ីលផ្លោងរបស់ខ្លួនទ្បើយ

អ៊ីរ៉ង់ៈ ក្រសួងការបរទេសអ៊ីរ៉ង់ បានបដិសេធថា មិនមានកិច្ចចរចារលើកម្មវិធីមីស៊ីលផ្លោងរបស់ខ្លួនទ្បើយ ដោយលើកទ្បើងថា ប្រទេសខ្លួន មិនបានប្រព្រឹត្តផ្ទុយពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរនោះទេ។ នេះបើយោងតាមសារព័ត៌មាន Sputnit ចេញផ្សាយនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧។ លោក Bahram Qassemi អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ កាលពីថ្ងៃសុក្រ បានធ្វើការច្រានចោលផងដែរ ពាក់ព័ន្ធនឹងព័ត៌មាន នៃការត្រៀមខ្លួនរបស់អ៊ីរ៉ង់…

លោក ត្រាំ រំពឹងថា នឹងដោះស្រាយកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយអ៊ីរ៉ង់នាពេលឆាប់ៗនេះ

អាមេរិកៈ នៅសប្ដាហ៍ក្រោយ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គ្រោងនឹងប្រកាសថា លោកគួររក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឬធ្វើការផ្លាស់ប្ដូរយ៉ាងណាជាមួយអ៊ីរ៉ង់ ដែលក្នុងនោះ ក៏អាចឈានទៅដល់ការលុបចោលនូវកិច្ចព្រមព្រៀងមួយនេះផងដែរ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧។ យោងតាមក្រុមមន្រ្តីក្រុងវ៉ាស៊ីនតោន ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា លោក ត្រាំ ត្រូវបានគេរំពឹងថា…

អាមេរិក បង្ហាញការគាំទ្រចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយអ៊ីរ៉ង់

អាមេរិកៈ លោក Jim Mattis រដ្ឋមន្ត្រីការពារជាតិអាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា វាជាចំណាប់អារម្មណ៍ជាតិរបស់អាមេរិក ក្នុងការរក្សាកិច្ចព្រមព្រៀងដ៏សំខាន់មួយ រវាងប្រទេសអ៊ីរ៉ង់ និងមហាអំណាចពិភពលោកចំនួន ៦ ទៀត ដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ប្រទេសមួយនេះ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧។ ការកត់សម្គាល់របស់លោក Mattis បានធ្វើឡើងនៅឯសវនាការសភាជាតិអាមេរិក…

ស៊ីរី កំពុងផ្តោតក្តីសង្ឃឹមឡើងទៅលេង World Cup

ក្រុមជម្រើសជាតិស៊ីរី កំពុងតែត្រៀមខ្លួន យ៉ាងល្អក្នុងការប្រ​កួតជាមួយក្រុមជម្រើសជាតិអូស្ត្រាលី ដែលប្រព្រឹត្តិទៅនៅ​ថ្ងៃទី៥​ តុលា ស្អែកនេះ។ ការប្រកួតជម្រុះជើងទី១ សម្រាប់ស្វែងរកក្រុមទី៥​ ប្រចាំទ្វីប​អាស៊ី ដើម្បីទៅប្រកួត FIFA World Cup ២០១៨ ក្នុងប្រ​ទេសរុស្ស៊ី​ រវាងក្រុមជម្រើសជាតិស៊ីរី និងអូស្ត្រាលី កំពុងតែ​ខិតជិតមកដល់ហើយ។ យ៉ាងណាវិញ សម្រាប់ក្រុមជម្រើស​ជាតិស៊ីរី…

បទបម្រាមប្រទេសម៉ូស្លីមចំនួន ៥ របស់លោក ត្រាំ មិនឲ្យធ្វើដំណើរចូលអាមេរិក នឹងត្រូវបង្កើនការរឹតបន្តឹង ក្នុងនោះក៏មានកូរ៉េខាងជើងផងដែរ

អាមេរិកៈ បទបម្រាមហាមឃាត់ការធ្វើដំណើរ ដ៏សែនចម្រូងចម្រាស របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងត្រូវបង្កើនការរឹតបន្តឹង ដោយក្នុងនោះក៏រួចមានបញ្ជូលទាំងប្រទេសកូរ៉េខាងជើង វ៉េណេស៊ុយអេឡា និងប្រទេសឆាដផងដែរ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃ២៥ ខែកញ្ញា ឆ្នាំ២០១៧។ ប្រភពពីសេតវិមាន បានឲ្យដឹងថា ការរឹតបន្តឹងនេះ បន្ទាប់ពីមាន​ការត្រួតពិនិត្យ​ឡើងវិញនូវព័ត៌មានជាច្រើន​…

អ៊ីរ៉ង់ឆ្លើយតបចំពោះទណ្ឌកម្មអាមេរិក តាមរយៈការជំរុញកម្មវិធីមីស៊ីល

អ៊ីរ៉ង់ៈ រដ្ឋាភិបាលក្រុងតេអេរ៉ង់ បានឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់អាមេរិក ដោយការបង្កើនមូលនិធិជាតិ សម្រាប់កម្មវិធីមីស៊ីលរបស់ខ្លួន ដែលក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ វិស័យរ៉ុក្កែតរបស់អ៊ីរ៉ង់ បានរីកចម្រើនគួរឲ្យកត់សម្គាល់។ នេះបើយោងតាមសារព័ត៌មាន​ Spunitk ចេញផ្សាយនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧។ លោក វ៉្លាឌីម សាហ្ស៊ីន (Vladimir Sazhin) អ្នកឯកទេសខាងកិច្ចការមជ្ឈឹមបូព៌ា នៅវិទ្យាស្ថានបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី…

កូរ៉េខាងត្បូង និងអារ៉ាប៊ីសាអូឌីត កក់កៅអី World Cup ជាមួយជប៉ុន និងអ៊ីរ៉ង់

ក្រុមជម្រើសជាតិ កូរ៉េខាងត្បូង​ និង អារ៉ាប៊ីសាអូឌីត បានធានាកៅអី ឡើងទៅកាន់វគ្គចែកពូល World Cup ២០១៨ ក្នុងប្រទេសរុស្ស៊ីហើយ ខណៈអូស្ត្រាលី និងស៊ីរី ត្រូវលេង Play Off ។ មកទល់ពេលនេះ នៅតំបន់អាស៊ី បានស្វែងរកឃើញក្រុម ៤ហើយដែលកក់សំបុត្រយន្តហោះ…