កម្លាំងសមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីធ្វើសកម្មភាពលួចនិងឆក់

សៀមរាបៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃពុធ​ ១កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក​ ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ កម្លាំងនៃអធិការដ្ឋានក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីអំពើលួច (លួចម៉ូតូ និងទូរស័ព្ទ) និងអំពើលួចមានស្ថានទម្ងន់ទោស…

មុខសញ្ញាជំនាញ៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកឧត្តមសេនីយ៍ត្រីកុយហៀងស្នងការរងផែនការងារប្រឆាំងគ្រឿងញៀននិងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង២២និង៣០នាទី និងបន្តដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នេះនៅចំណុវក្រុមទី០៤ភូមិកោងកាងឃុំបន្សាយត្រែងស្រុកថ្មគោលខេត្តបាត់ដំបងលោកវរសេនីយ៍ទោសេងលុចអធិការនគរបាលស្រុកថ្មគោលបានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្មុំបន្សាយត្រែងនៃអធិការដ្ឋាននគរបាលស្រុកថ្មគោលចុះបង្ក្រាបករណីរក្សាទុកជួញដូរចែកចាយដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែង។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់១.ឈ្មោះឆៃ ឆេន ភេទប្រុស…

សមត្ថកិច្ចដុតកម្ទេចទូរហ្គេមអេឡិចត្រូនិចចំនួន១៦៣គ្រឿង

ព្រះសីហនុៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដោយមានការសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានដាក់បទបញ្ជាឲ្យលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុបានធ្វើការដុតកម្ទេចចោលនូវទូរហ្គេមអេឡិចត្រូនិចដែលបានចាប់បង្ក្រាបក្នុងអំឡុងខែមករាដល់ ខែមិថុនា ឆ្នាំ២០២២ ចំនួន១០ទីតាំងមានទូរហ្គេមអេឡិចត្រូនិចមានដូចជាតុហ្គេមបាញ់ត្រីចំនួន៤៥គ្រឿងទូរហ្គេមផ្សេងទៀតចំនួន១១៨គ្រឿងសរុបរួមមានចំនួន១៦៣គ្រឿង៕  

បញ្ជូនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន ទៅសាលាដំបូងខេត្ត ក្រោយកងរាជអាវុធហត្ថក្រុងសិរីសោភ័ណចាប់ខ្លួន

បន្ទាយមានជ័យៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បាននិយាយថា៖ នៅយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានធ្វើការចុះល្បាតការពារសន្តិសុខ នៅក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ រហូតដល់ម៉ោង០៨ និង៣០នាទីយប់ ពេលដល់ចំណុចខាងកើតសួនមានជ័យ(វេទិការខេត្ត) ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ…

ក្មេងទំនើង១ក្រុមមានគ្នា៧នាក់ ជិះម៉ូតូ៤គ្រឿងដាក់កាំបិតខ្វែវតាមខ្លួន សមត្ថកិច្ចល្បាតប្រទះឃើញឃាត់ខ្លួន៤នាក់

សៀមរាបៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១១ និង៣០នាទី យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប…

បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតវត្ថុតាងជាង៥៤គីឡូក្រាម

ភ្នំពេញៈ យោងតាមផេក​ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក…

កម្លាំងនគរបាលស្រុកបវេល បង្រ្កាបគ្រឿងញៀនមួយករណី ឃាត់ខ្លួនស្រ្តីម្នាក់រួមទាំងវត្ថុតាង

បាត់ដំបងៈ កាលពីថ្ងៃសោរ៍ ១២កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៤និង១0នាទី ដោយអនុវត្តតាមយោបល់ដឹកនាំរវស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន…

សមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ករណីលួចទូរស័ព្ទ និងម៉ូតូ

​សៀមរាបៈ​ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមសង្គមបានដឹងឲ្យថា នៅ​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០២២​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ០៣​នាក់​៖ ១.ជនសង្ស័យ​ឈ្មោះ​ យ៉ុ​ង​ សា​រួត​ ភេទ​ប្រុស​ អាយុ​ ៣៧​ឆ្នាំ​ មុខរបរ​ មិន​ពិតប្រាកដ​ មានស្រុក​កំណើត​នៅ​ភូមិ​បោះ​គោ​ធិ៍​ ឃុំ​អូរ​ដំបង​១​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ ។​…

សមត្ថកិច្ចនគរបាល ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ករណីរក្សាទុក ចែកចាយ និងជួញដូរសារធាតុញៀន

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៦និង៤០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបវេលនគរបាលស្រុកភ្នំព្រឹក និងកំលាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន…

កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យបានចំនួន ៥នាក់ ពាក់ព័ន្ធករណីជួញដូររក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន

មណ្ឌលគិរីៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅថ្ងៃសុក្រ០៦កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក.ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ដោយមានការចង្អុលបង្ហាញ និងបទបញ្ជាយ៉ាងហ្មឹងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរីក្នុងការបង្កាទប់ស្កាត់នូវបទល្មើសគ្រឿងញៀនទូទាំងខេត្តមណ្ឌលគិរី។ លោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀនបានសហការ…