ប្រជាជន​ភូមា ជាច្រើននាក់បានរត់ភៀសខ្លួន​ឆ្លងចូលទៅទឹកដីឥណ្ឌា ខណៈមានការប្រយុទ្ធ​រវាង​​កងទ័ព និង​​ក្រុម​ឧទ្ទាម​ប្រឆាំង

មានការវាយប្រយុទ្ធគ្នា ដោយការបាញ់រះ និង​ទំលាក់គ្រាប់ប្លោងផង នៅតំបន់​ប្រជុំជន Thantlang ក្នុងរដ្ឋឈីន មិនឆ្ងាយ​ប៉ុន្មានពីព្រំដែន រវាង​ភូមា និងឥណ្ឌា កាលពីថ្ងៃទី​១៨កញ្ញា។ ប្រជាជនប្រមាណ​ ជាង​៧០០០នាក់ ដែលរស់នៅក្នុង​តំបន់ប្រជុំជននេះ បាននាំគ្នាភៀសខ្លួន រត់គេចពីការប្រយុទ្ធ។ បណ្តាញព័ត៌មានក្នុងស្រុកភូមា​ បានចុះផ្សាយរូបថត និងវីដេអូផង បង្ហាញឲ្យ​ឃើញ អាគារ…

អតីត​ឧត្តមសេនីយ៍​របស់​ប្រទេស​ Venezuela​ ម្នាក់​កំពុង​ពិភាក្សា​អំពី​លទ្ធភាព​សុំ​ទទួលស្គាល់​កំហុសជាមួយ​សហរដ្ឋអាមេរិក​

​ (Reuters)​ -​ យោង​តាម​ឯកសារ​របស់​តុលាការ​ដែល​បាន​ចេញផ្សាយ​ថ្មីៗ​នេះ​ អតីត​ឧត្តមសេនីយ៍​របស់​ប្រទេស​ Venezuela​ ម្នាក់​ដែល​ជាប់​ពន្ធនាគារ​នៅ​សហរដ្ឋអាមេរិក​ពី​បទ​ជួញដូរ​គ្រឿងញៀន​កំពុង​ពិភាក្សា​អំពី​លទ្ធភាព​សុំ​ទទួលស្គាល់​កំហុស​ជាមួយ​ព្រះរាជអាជ្ញា​ នៅ​ក្នុង​សំណុំរឿង​មួយ​ដែល​ប្រធានាធិបតី​ Nicolas​ Maduro​ ក៏​ជា​ចុងចោទ​ផង​ដែរ​ ។​ ​លោក​ Cliver​ Alcala​ ដែល​បាន​ចូល​និវត្តន៍​ពី​កងកម្លាំងប្រដាប់អាវុធ​ក្នុង​ឆ្នាំ​ ២០១៣​ ហើយ​ក្រោយមក​បាន​បែកបាក់​ជាមួយ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​លោក​ Maduro​ បាន​ប្រគល់​ខ្លួន​ទៅ​ឲ្យ​សមត្ថកិច្ច​ប្រឆាំង​គ្រឿងញៀន​សហរដ្ឋអាមេរិក​នៅ​ប្រទេស​កូ​ឡុំ​ប៊ី​ដែល​ជា​ប្រទេស​ជិតខាង​នៅ​ខែមីនា​…

អ្នកនាំពាក្យក្រុមតាលីបង់ បានប្រកាសថា ពួកយើងបានគ្រប់គ្រងយ៉ាង​ពេញលេញទៅលើខេត្ត Panjshir

អ្នកនាំពាក្យក្រុមតាលីបង់ លោក Zabihullah Mujahid បាននិយាយកាលពីថ្ងៃច័ន្ទនៅក្នុងសន្និសីទសារព័ត៌មានមួយ​ដែលត្រូវបានផ្សាយផ្ទាល់តាមទូរទស្សន៍ Ariana News ថា ក្រុមតាលីបង់ បានគ្រប់គ្រងយ៉ាង​ពេញលេញទៅលើក្រុមអ្នកតស៊ូចុងក្រោយនៅក្នុងខេត្តប៉ាន់សៀរ (Panjshir) នៃប្រទេសអាហ្វហ្គានីស្ថាន ដូច្នេះអរិភាព​យោធានៅទូទាំងប្រទេសត្រូវបានបញ្ចប់។ លោកបានសង្កត់ធ្ងន់ថា «ការគ្រប់គ្រងយ៉ាងពេញលេញទៅលើខេត្តប៉ាន់សៀរត្រូវបានធានាសុវត្ថិភាពកាលពី​យប់ថ្ងៃអាទិត្យហើយនៅព្រឹកថ្ងៃច័ន្ទ។ សង្រ្គាមនៅអាហ្វហ្គានីស្ថានបានបញ្ចប់ហើយ។ ដល់ពេលត្រូវកសាង​ប្រទេសយើងហើយ»។ យោងតាមអ្នកនាំពាក្យក្រុមតាលីបង់រូបនោះបានឱ្យដឹងថា អតីតមន្រ្តីរដ្ឋាភិបាលអាហ្វហ្គានីស្ថានជាច្រើន​ដែលនៅពេល​មុននេះបានភៀសខ្លួនទៅកាន់ខេត្តឧទ្ទាមនោះ ឥឡូវនេះបានចាកចេញពីប្រទេសហើយ។…

មេទ័ពអាមេរិកព្រមានពីសង្រ្គាមស៊ីវិល នៅអាហ្វហ្កានីស្ថាន

(កាប៊ុល)៖ ឧត្តមសេនីយ៍ជាន់ខ្ពស់អាមេរិកម្នាក់បានព្រមានថា សង្រ្គាមស៊ីវិលទ្រង់ទ្រាយធំមួយអាចនឹងផ្ទុះឡើង ដែលនេះគឺជាឱកាសឱ្យក្រុមភេរវករពង្រីកឥទ្ធិពល ឡើងវិញ ខណៈក្រុមអ្នកប្រយុទ្ធតាលីបង់បានបង្កើនការវាយប្រហាររបស់ខ្លួនទៅលើចលនាតស៊ូនៅក្នុងខេត្ត Panjshir។ នាយសេនាធិការកងទ័ពចម្រុះអាមេរិក លោកឧត្តមសេនីយ៍ Mark Milley ធ្វើការព្រមានបែបនេះក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News កាលពីចុងសប្ដាហ៍ មុននេះ ហើយលោកក៏បានចោទសួរផងដែរអំពីសមត្ថភាពរបស់តាលីបង់ថា តើពួកគេអាចពង្រឹងអំណាចបានដែរឬក៏យ៉ាងណា ស្របពេលកំពុងផ្លាស់ប្ដូរពី ក្រុមឧទ្ទាម…

​ហេតុអ្វី​បាន​ជា​ ប្រទេសអាហ្វហ្កានីស្ថាន ធ្លាក់ដល់​សភាពបែបនេះ?

  ដើម្បីយល់រឿងនេះ គេត្រូវ​ត្រឡប់ទៅ​​អតីត​កាល កាលពី​ជាង​២០ឆ្នាំមុន​ គឺក្រុម​តាលីបង់ ជាការ​អ្នក​កាន់អំណាច​រដ្ឋ គឺរដ្ឋាភិបាល​តាលីបង់ កាន់​អំណាច​​ស្របច្បាប់ នៅឆ្នាំ​១៩៩៦ ដល់​ឆ្នាំ២០០១​ មុនពេល ​ដែល​កងទ័ព​សហរដ្ឋអាមេរិក​ វាយ​ផ្តួល​រំលំ​។ ​ក្រោយ​ព្រឹត្តិការណ៍​ភេរវកម្ម ថ្ងៃទី​១១ខែកញ្ញា​២០០១ គឺ​សហរដ្ឋអាមេរិក​ សងសឹក​តាម​កម្ទេច​ ក្រុម​អាល់កៃដា និង​បើក​ឆាក​សង្គ្រាម​ប្រឆាំង​ភេរវកម្ម​នៅ​អាហ្វហ្កានីស្ថាន​ ក៏​ព្រោះតែ​…

អង់គ្លេស​​ បាន​ចេញ​មុខរិះគន់ថា​ការ​ដក​កងទ័ព​អាមេរិក​ចេញពី​អាហ្វហ្កានីស្ថាន​ គឺជា​កំហុស​ឆ្គង​មួយ​

ការម្រេចរបស់​អាមេរិក​ក្នុងការដក​កងទ័ពចេញពី​អាហ្វហ្កានីស្ថាន​ បន្សល់ទុកនូវបញ្ហាធំមួយ​។ នេះគឺ​ជាប្រសាសន៍​របស់​លោក​ បេន វ៉លឡេស​ (Ben Wallace) រដ្ឋមន្ត្រី​ការពារជាតិ​អង់គ្លេស​។ សម្រាប់លោក​ វ៉លឡេស អវត្តមាន​កងទ័ព​លោកខាងលិច​គឺ​ហាក់បីដូចជា​ការ​បើក​ផ្លូវ​ឲ្យ​ក្រុម​ឧទ្ទាម​តាលីបង់​ត្រឡប់​ទៅ​កាន់​អំណាច​វិញ​ ​ហើយ​វា​នឹងហុចផល​ប្រយោជន៍​ដល់​ពួក អាល់កៃដា​។ ពួកអាល់កៃដា​ ដែល​ត្រូវ​បាន​ក្រុមតាលីបង់ផ្តល់​ ជម្រកដ៏រឹងមាំ​ មុនការ​វាយ​ប្រហារ​ភេរវកម្មទៅលើ​ទីក្រុង​ញូវយ៉ក និង​វ៉ាស៊ីនតោន​ កាលពីថ្ងៃទី១១ ខែកញ្ញា…

ក្រុមឧទ្ទាមតាលីបង់ ដណ្តើមបានទីក្រុងទី១០ នៅអាហ្វហ្គានីស្ថាន ក្នុងរយៈពេលជាង ១សប្តាហ៍កន្លងមកនេះ

អន្ដរជាតិ៖ ក្រុមឧទ្ទាមតាលីបង់ ដណ្តើមបានទីក្រុងមួយទៀត ជិតទីក្រុងកាប៊ុលនៅថ្ងៃព្រហស្បតិ៍នេះ ដែលជាទីក្រុងទី១០ ពួកគេដណ្តើម បានក្នុងរយៈពេលជាង១សប្តាហ៍កន្លងមកនេះ នៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន ស្របពេលដែលសហរដ្ឋអាមេរិក និងអង្គការអូតង់ ត្រៀមដកទាហានទាំងអស់របស់ពួកគេ ចេញពីប្រទេសមួយនេះ ក្រោយសង្រ្គាមអស់រយៈពេលជាច្រើនទសវត្សរ៍។ ក្រុមជីវពលមួយនេះ បានលើកទង់ជាតិពណ៌ស.នៅទីក្រុងហ្គាស្នី ស្ថិតនៅចម្ងាយប្រហែល ១៣០គ.ម ភាគនិរតីទីក្រុងកាប៊ុល៕

ប្រជាជន​ស៊ូ​ដង់​ចំនួន​ ៧​នាក់​បាន​ស្លាប់​ និង​ ១៦​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ ដោយ​ក្រុម​ប្រដាប់​អាវុធ​មួយ​ក្រុម​បាន​វាយប្រហារ​ទៅ​លើ​ភូមិ​មួយ​នៅ​ Darfur​

(Reuters)​ -​ កាលពី​ថ្ងៃ​អង្គា​រ៍​ ក្រុម​ដែល​តំណាង​ឲ្យ​មនុស្ស​រាប់​សែន​នាក់​ដែល​ត្រូវ​បាន​ផ្លាស់​ទីលំនៅ​ដោយ​ជម្លោះ​ក្នុង​តំបន់​ Darfur​ បាន​និយាយ​ថា​ កាលពី​ស​ប្តា​ហ៍​មុន​ ប្រជាជន​ស៊ូ​ដង់​ចំនួន​ ៧​នាក់​បាន​ស្លាប់​ និង​១៦​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ នៅ​ពេល​ដែល​ក្រុម​ប្រដាប់​អាវុធ​មួយ​ក្រុម​បាន​វាយប្រហារ​ទៅ​លើ​ភូមិ​មួយ​នៅ​ Darfur​ ភាគ​ខាងត្បូង​។​ ​គណៈកម្មាធិការ​សម្របសម្រួល​ទូទៅ​សម្រាប់​ជំរំជនភៀសខ្លួន​ និង​ជនភៀសខ្លួន​ក្នុង​តំបន់​ ដែល​ជា​ក្រុម​មិនមែន​រដ្ឋាភិបាល​បាន​ចោទប្រកាន់​សមាជិក​នៃ​កងជីវពល​អា​រ៉ាប់​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ Janjaweed​ ថា​បាន​វាយប្រហារ​ភូមិ​ Habouba​ កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍្ត​។​…

ក្រុមតាលីបង់ ចាប់ផ្តើម​ឡោមព័ទ្ធ​ទីក្រុង​សំខាន់​ធំៗ ​របស់​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន

អ្នកនាំពាក្យ​របស់​ពួកតាលីបង់ Zabiullah Mujahid បាន​និយាយ​ប្រាប់ទីភ្នាក់ងារ​ព័ត៌មាន​Reutersថា ក្រុមខ្លួន​សំដៅ​វាយប្រហារ​លើ​ព្រលាន​យន្តហោះ Kandahar ព្រោះ​សត្រូវ (កងទ័ពរដ្ឋាភិបាល) បាន​ប្រើ​ជា​ទីតាំង​សម្រាប់​បើកការវាយប្រហារ​តាមផ្លូវអាកាស​លើ​ក្រុមខ្លួន។ព្រលាន​យន្តហោះ នៅ​Kandahar មាន​ផងដែរ មូលដ្ឋានទ័ពអាកាស​របស់​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន ដែល​ជាប្រភព​ផ្គត់ផ្គង់ សព្វាវុធ និង​កម្លាំងទ័ព​វាយប្រហារ​ទៅលើ​ពួកតាលីបង់។ ចាប់ផ្តើម​វាយប្រហារ ដោយ​មិន​បង្អង់ដៃ ទៅលើ​កងទ័ព​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន នៅ​៣ខែ​មកនេះ ក្រុមតាលីបង់…

លោក Antony Blinken ៖ អាហ្វហ្គានីស្ថាន​នឹង​ក្លាយ​ជា«រដ្ឋ​ឥត​បាន​ការ»ប្រសិន​បើ​ក្រុម​តាលីបង់​ដណ្ដើម​អំណាច បាន

អាហ្វហ្គានីស្ថាន​នឹង​ក្លាយ​ជា«រដ្ឋ​ឥត​បាន​ការ»ប្រសិន​បើ​ក្រុម​តាលីបង់​ដណ្ដើម​អំណាច ​ដោយ​ប្រើ​កម្លាំង​បាន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Antony Blinken រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ពុធ។ លោកBlinken ថ្លែង​ដូច្នេះ ស្រប​ពេល​ដែល​ប្រតិភូ​ជាន់ខ្ពស់​មួយ​ក្រុម​មក​ពី​ក្រុម​តាលីបង់​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន​ដើម្បី​ធានា​ដល់​ក្រុម​មន្ត្រី​ចិន​នូវ​កាតព្វកិច្ច​ជា​អន្តរជាតិ​របស់​ពួកគេ។ នេះ​បើ​យោង​តាម​សេចក្ដីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។ នៅ​ក្នុង​ប្រទេស​ចិន មេដឹកនាំ​ក្រុម​តាលីបង់​បាន​ធានា​ដល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ថា ក្រុម​របស់​ខ្លួន​នឹង​មិន​អនុញ្ញាត​ឲ្យ​អាហ្វហ្គានីស្ថាន​ត្រូវ​បាន​ប្រើប្រាស់​ជា​មូលដ្ឋាន​សម្រាប់​រៀបចំ​ផែនការ​ប្រឆាំង​នឹង​ប្រទេស​មួយ​ផ្សេង​ទៀតនោះ​ទេ។ គណៈប្រតិភូ​មួយ​ក្រុម​ដោយ​រួម​មាន​ទាំង​សហ​ស្ថាបនិក​ក្រុម​តាលីបង់​លោក Mullah Abdul Ghani Baradar ផង​នោះ…