អាមេរិកសហការជាមួយសម្ព័ន្ធមិត្តវាយប្រហារទៅលើក្រុមអិស្លាមបង្កើតរដ្ឋ
ភាពសហាវឃោឃៅរបស់ក្រុមអិសម្លាប់ធ្វើឲ្យប្រទេសជាច្រើនចូលរួមវាយប្រហារក្រុមនេះក៏ដូចជាទប់ស្កាត់ប្រភពចំណូល ធ្វើឲ្យក្រុមនេះចុះថយដោយខ្លួនឯង។ ការកាត់ផ្តាច់ប្រភពចំណូលជាគោលដៅដែលអាមេរិកបានអនុវត្តតាំងពីដើមដើម្បីធ្វើឲ្យក្រុមIS ធ្លាក់ក្នុងភាពចលាចលបែកបាក់ផ្ទៃក្នុងកម្លាំងចុះខ្យោយ។ ប្រភពចំណូលសំខាន់របស់ក្រុមIS គឺការជំរិតទាប្រក់ការលក់ប្រេងនៅទីផ្សាងងឹតក្នុងតម្លៃថោកទ្វេដងទៅឲ្យឈ្មួញនៅក្នុងប្រទេសជិតខាងជាប់ព្រំដែនដែលខ្លួនគ្រប់គ្រង។ កន្លងមក ក្រុមអ្នកឯកទេសអាមេរិកបានរកឃើញថាប្រេងភាគច្រើនរបស់ក្រុមIS លក់ទៅឲ្យឈ្មួញក្នុង ប្រទេសទួកគីខុសច្បាស់រួចបន្តទៅចែកចាយទទួលបានចំណេញច្រើន។ នៅពេលនេះដែរអាមេរិកនិងទួកគីបានព្រមព្រៀងគ្នា ទប់ស្កាត់ប្រភពចំណូលរបស់IS ។រដ្ឋមន្ត្រីរតនាគារជាតិ អាមេរិក លោក ចេក លូវ និងឧបនាយករដ្ឋមន្ត្រីតួកគី អាលី បាបាខេន…