ក្រុមឧទ្ទាមនៅក្នុងប្រទេសស៊ីរី សម្លាប់ក្រុមគ្រួសារប្រជាពលរដ្ឋមួយគ្រួសារ ដោយកាត់រាងកាយជាកំណាត់ៗ
យោងតាមសារព័ត៌មានបរទេសបានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញ ក្រុមឧទ្ទាមបះបោរ នៅក្នុងប្រទេសស៊ីរី បាញ់ និងចាក់សម្លាប់មនុស្សចំនួន៨នាក់ ជាសមាជិកនៅក្នុងក្រុមគ្រួសារមួយ នៅជាយទីក្រុង ដាម៉ាស ក្រោយពីសម្លាប់រួច ក្រុមឧទ្ទាមបះបោរ បានដុតសាកសពបន្ថែមទៀត។ ក្នុងរយៈពេល៤ថ្ងៃ ចាប់តាំងពីថ្ងៃទី២៥ខែកក្កដានេះ អំពើហិង្សានៅក្នុងប្រទេសស៊ីរី បានសម្លាប់មនុស្សអស់ចំនួនជាង១០០នាក់ហើយ ចំពោះអំពើហិង្សាកាប់សម្លាប់គ្នានេះ នៅតែបន្តកើតឡើង មិនទាន់មានសភាពធូរស្រាល ជាដំណោះស្រាយនៅឡើយនោះទេ។…