ទាហានណាតូ 6 នាក់ស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ធ្លាក់យន្តហោះនៅអាហ្គានីស្ថាន
ទីក្រុងកាប៊ុល ៖ប្រភពព័ត៌មានពីទីភ្នាក់ងារសារព័ត៌មានស៊ិនហួចុះផ្សាយថ្ងៃទី ១៧ ខែ ធ្នូម្សិលមិញបានឲ្យដឹងថាទាហានណាតូយ៉ាងហោចណាស់ 6 ណាស់ត្រូវបានគេរាយការណ៍ថាបានស្លាប់កាលពីថ្ងៃអង្គារម្សិលមិញនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយនៅតំបន់ភាគខាងត្បូងនៃប្រទេសអាហ្គានីស្ថាន។ ទាហាន 6 នាក់ដែលបានស្លាប់នៅក្នងហេតុការណ៍នេះសុទ្ធតែសមាជិកនៅក្រុមកម្លាំងជំនួយសន្តិសុខអន្តរជាតិ International Security Assistance Forice (ISAF) របស់ណាតូ។នៅពេលដែលការស៊ើបអង្កេតនៅបន្តនៅឡើយនោះមានរបាយការណ៍បញ្ជាក់ថាមិនមានវត្តមានក្រុមសត្រូវដែលនៅក្បែរតំបន់កើតហេតុនៅពេលនោះឡើយ។ បើទោះបីជាយ៉ាងណាក្តីក្រុមឧទ្ទាមតាលីបង់ដែលក្រុមដែលធ្លាប់មានការវាយប្រហារជាមួយគ្នានឹងទាហានរដ្ឋាភិបាលអាហ្គានីស្ថាននិងជាមួយ ISAF ផងនោះបានចេញមុខមកទទួលខុសត្រូវលើហេតុការណ៍លើកនេះដោយលើកឡើងថាសមាជិកនៃក្រុមរបស់ខ្លួនបានប្រើប្រាស់កាំភ្លើងបាញ់ទម្លាក់យន្តហោះមួយនេះ។ ទាហាន…