លោក ម៉ាក្រុង និងលោកស្រី ឡឺប៉ែន ឆ្លងផុតជុំទី១, ត្រៀមតទល់គ្នាបន្តក្នុងការបោះឆ្នោតប្រធានាធិបតីបារាំងជុំទី២

(ប៉ារីស)៖ លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) និងគូប្រជែងចាស់របស់លោក គឺលោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីបារាំងជុំទី១ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ហើយអ្នកទាំង២ នឹងត្រូវ ប្រជែងគ្នាបន្តនៅជុំទី២ ដែលជាជុំផ្ដាច់ព្រ័ត្រ។ បើតាមលទ្ធផលបោះឆ្នោតរាប់បាន…

លោក ម៉ាក្រុង អំពាវនាវឱ្យដាក់ទណ្ឌកម្មជុំថ្មីប្រឆាំងរុស្ស៊ី ជុំវិញការសម្លាប់រង្គាលក្នុងទីក្រុង Bucha

(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង នៅថ្ងៃចន្ទនេះបាននិយាយថាទណ្ឌកម្មជុំថ្មីប្រឆាំងនឹងរុស្ស៊ី ចាំបាច់ត្រូវតែធ្វើ ហើយភស្ដុតាង បានបញ្ជាក់យ៉ាងច្បាស់ថាកងទ័ពរុស្ស៊ីគឺជាអ្នកទទួលខុសត្រូវលើការសម្លាប់រង្គាលជនស៊ីវិលអ៊ុយក្រែន នៅក្នុងទីក្រុង Bucha។ លោក ម៉ាក្រុង ធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុហ្វ្រង់អាំងទែរ (France Inter) និងនៅមុនការបោះឆ្នោតប្រធានាធិបតីបារាំងដែល គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១០ ខែមេសានេះ។ ថ្លែងនាឱកាសនោះ…

លោក ហ្សេលេនស្គីថា អ៊ុយក្រែនត្រៀមខ្លួនពិភាក្សាពីលក្ខន្តិកអព្យាក្រឹត ក្នុងកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី

(ល្វីវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បាននិយាយថាប្រទេសរបស់លោកបានត្រៀមខ្លួន រួចជាស្រេចដើម្បីពិភាក្សាពីលក្ខន្តិកអព្យាក្រឹត ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី។ ថ្លែងនៅក្នុងបទសម្ភាសន៍តាមប្រព័ន្ធវីដេអូ ជាមួយអ្នកសារព័ត៌មានរុស្ស៊ី រយៈពេល៩០នាទីកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ លោក ហ្សេលេនស្គីសង្កត់ធ្ងន់ថាការឈ្លានពានរបស់រុស្ស៊ី បានបង្កការបំផ្លិចបំផ្លាញដល់បណ្ដាទីក្រុងដែលមានប្រជាជននិយាយភាសារុស្ស៊ីក្នុងប្រទេស អ៊ុយក្រែន ពោលគឺការខូចខាតមានទំហំធំជាងជាងសង្រ្គាមរបស់រុស្ស៊ីក្នុងតំបន់ឆេឆេនី (Chechnya) ទៅទៀត។…

មហាសន្និបាតអង្គការសហប្រជាជាតិ ទាមទារឱ្យរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែនជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ

(យូអិន)៖ ប្រទេសភាគច្រើននៃពិភពលោក បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដែលទាមទារឱ្យរុស្ស៊ី ដកកងកម្លាំង យោធារបស់ខ្លួនទាំងស្រុងចេញពីអ៊ុយក្រែនជាបន្ទាន់ និងដោយគ្មានលក្ខណ្ឌ។ ដំណោះស្រាយនេះត្រូវបានអនុម័ត នៅឯសម័យប្រជុំបន្ទាន់ដ៏កម្រនៃមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅក្នុង ទីក្រុងញូយ៉ក) ដោយទទួលបានសំឡេងគាំទ្រពីរដ្ឋចំនួន១៤១ ក្នុងចំណោមរដ្ឋជាសមាជិកទាំង១៩៣ របស់អង្គការសហប្រជាជាតិ។ ប្រទេសចិន, ឥណ្ឌា និងអាហ្រ្វិកខាងត្បូងស្ថិតក្នុងចំណោមប្រទេសចំនួន៣៥ ដែលបានអនុប្បវាទ ខណៈប្រទេសចំនួន៥…

បេឡារុស បើកដៃឱ្យរុស្ស៊ីដំឡើងអាវុធនុយក្លេអ៊ែរ, ដាក់ទ័ពឈរជើងអចិន្ត្រៃយ៍

(មីនស្កិ៍)៖ ប្រជាជនបេឡារុស បានបោះឆ្នោតអនុញ្ញាតឱ្យកងទ័ពរុស្ស៊ីឈរជើងជាអចិន្ត្រៃយ៍ និងដំឡើងអាវុធនុយក្លេអ៊ែរនៅលើទឹកដីរបស់ខ្លួន។ ការបោះឆ្នោតប្រជាមតិ បានធ្វើឡើងកាលពីថ្ងៃអាទិត្យម្សិលមិញ ចំពេលប្រទេសក្បែរខាងបេឡារុស គឺអ៊ុយក្រែន កំពុងរងការវាយប្រហារពីសំណាក់កងទ័ពរុស្ស៊ី ហើយក្រុមប្រតិភូរុស្ស៊ី និងអ៊ុយក្រែន ត្រូវបានគេរំពឹងថានឹងជួបចរចាគ្នានៅតំបន់ព្រំដែនបេឡារុស នៅថ្ងៃចន្ទនេះ។ ប្រជាជនដែលបានចូលរួមក្នុងការបោះឆ្នោតប្រជាមតិ, មាន ៦៥.១៦ភាគរយបានបោះឆ្នោតគាំទ្រ និង ១០.០៧ បោះឆ្នោតជំទាស់ទៅនឹង ការអនុញ្ញាតឱ្យកងទ័ពរុស្ស៊ីឈរជើង…

សហរដ្ឋអាមេរិក នៅតែសង្ឃឹមថាចិនអាចបញ្ចុះបញ្ចូលរុស្ស៊ី ជុំវិញវិបត្តិអ៊ុយក្រែន

(ញូយ៉ក)៖ បេសកជនអាមេរិកប្រចាំអង្គការសហប្រជាជាតិ (UN) នៅថ្ងៃព្រហស្បតិ៍នេះបានបង្ហាញក្ដីសង្ឃឹមថាចិននឹងជំរុញឱ្យរុស្ស៊ីធ្វើរឿងដែលត្រឹមត្រូវ ពាក់ព័ន្ធនឹងវិបត្តិអ៊ុយក្រែន។ ចិន គឺជាប្រទេសតែមួយគត់ដែលបានចូលរួមជាមួយរុស្ស៊ី ក្នុងការបោះឆ្នោតវេតូជំទាស់នឹងការបើកកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ UN ដែលមានសមាជិក ទាំងអស់១៥ ប្រទេស តបតតាមការស្នើរបស់សហរដ្ឋអាមេរិក ជុំវិញភាពតានតឹងរវាងនៅតំបន់ព្រំដែនអ៊ុយក្រែន និងរុស្ស៊ី ព្រមទាំងសកម្មភាពយោធារុស្ស៊ីក្នុង ប្រទេសបេឡារុស។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN អគ្គរដ្ឋទូតអាមេរិកប្រចាំ…

អាមេរិក ប្រាប់ឱ្យកូរ៉េខាងជើង យកចិត្តទុកដាក់លើប្រជាជនរបស់ខ្លួន មិនមែនមីស៊ីលនោះទេ

(ញូយ៉ក)៖ សហរដ្ឋអាមេរិក បានអំពាវនាវឱ្យកូរ៉េខាងជើងបញ្ឈប់ការចាយលុយទៅលើកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែរ ហើយងាកមកផ្តោត ជាអាទិភាពលើតម្រូវការចាំបាច់នៃប្រជាជនរបស់ខ្លួន។ កូរ៉េខាងជើង បានជាប់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ២០០៦មកម្ល៉េះ ដោយសារតែការអភិវឌ្ឍកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែរ។ កាលពីខែវិច្ឆិកា ឆ្នាំ២០២១, រុស្ស៊ី និងចិនបានជំរុញឱ្យអង្គការសហប្រជាជាតិបន្ធូរបន្ថយទណ្ឌកម្មលើកូរ៉េខាងជើង ដើម្បីស្ដារស្ថានភាពមនុស្សធម៌នៅក្នុងប្រទេសឯកោ មួយនេះឡើងវិញ។ ប៉ុន្តែ ការអំពាវនាវនេះហាក់ដូចជាមិនសូវមានការគាំទ្រពីសមាជិកក្រុមប្រឹក្សាសន្តិសុខ UN ឡើយ…

តើបុរសខ្លាំងពូទីន ចង់បានអ្វី ពីភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន?

ស្ថានការណ៍តានតឹងរវាងអ៊ុយក្រែន និងរុស្ស៊ី បាន និងកំពុងបង្កឲ្យមានការព្រួយបារម្ភថាសង្រ្គាមនឹងផ្ទុះឡើង? សហរដ្ឋអាមេរិក ជឿថា លោក ពូទីនមានផែនការវាយអ៊ុយក្រែនចាប់ពេលនេះតទៅ ឬនៅ ពាក់កណ្ដាលខែកុម្ភៈ ជាខែដែលទីក្រុងប៉េកាំងរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា។ កាលពីឆ្នាំ២០០៨ រុស្ស៊ីក៏បានលើកទ័ពវាយចូលហ្ស៊កហ្ស៊ី នៅចំពេលដែលចិនធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡា អូឡាំពិកនេះដែរ។ សំណួរដែលគេកំពុងចោទសួរថាតើសង្រ្គាមនឹងផ្ទុះឡើងដែរឬទេ? តើ Nato នឹងចាត់វិធានការបែបណា? យើងអាចសាកល្បងយល់ជាមុនថាតើហេតុអ្វីបានជាភាពតានតឹងផ្ទុះឡើង…

ប្រធានសភាអឺរ៉ុប លោក David Sassoli ទទួលមរណភាពក្នុងវ័យ ៦៥ឆ្នាំ

(វ៉ាស៊ីនតោន)៖ ប្រធានសភាអឺរ៉ុប លោក David Sassoli បានទទួលមរណភាពហើយ នៅឯមន្ទីរពេទ្យមួយក្នុងប្រទេសអ៉ីតាលី។ នេះបើតាមអ្នកនាំពាក្យម្នាក់របស់ លោកនៅក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃអង្គារ ទី១១ ខែធ្នូនេះ។ បើតាមអ្នកនាំពាក្យរបស់លោក David Sassoli គឺលោក Robert Cuillo ប្រធានសភាអឺរ៉ុបរូបនេះ…

ប្រធានាធិបតីអាមេរិក ចូ បៃដិន ចុះហត្ថលេខាលើកញ្ចប់ថវិកាយោធា ៧៧០ពាន់លានដុល្លារ

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចុះហត្ថលេខាហើយលើច្បាប់ស្ដីពីវិស័យការពារជាតិ ដែលនឹងអនុញ្ញាតឱ្យចំណាយកញ្ចប់ថវិកាយោធា ៧៧០ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធ២០២២។ នេះបើតាមសេតវិមាននៅថ្ងៃចន្ទសប្ដាហ៍នេះ។ កាលពីដើមខែធ្នូនេះ, ព្រឹទ្ធសភា និងសភាតំណាងរាស្ត្រអាមេរិក បានបោះឆ្នោតអនុម័តច្បាប់ស្ដីពីវិស័យការពារជាតិខាងលើ ឬគេស្គាល់ថា NDAA ដោយមានការគាំទ្រយ៉ាង ខ្លាំងពីអ្នកប្រជាធិបតេយ្យ និងសាធារណរដ្ឋ។ តាមរយៈច្បាប់នេះ, កញ្ចប់ថវិកា…