A L T R O Z   N E W S

ប្រយ័ត្ន

ករណីរថយន្តបុកបុរសម្នាក់ដើរឆ្លងផ្លូវបណ្តាលអោយស្លាប់ តាមបណ្តោយផ្លូវលេខ២១…

កណ្កាល:ត្រូវនិងថ្ងៃទី១៣ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៩ និង...

ករណីរថយន្តបុកបុរសម្នាក់បណ្តាលអោយស្លាប់ តាមបណ្តោយផ្លូវជាតិលេខ៥…

ពោធិ៍សាត់:យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានអោយដឹងថា បុរស០១នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តLexus.RX400 បុកម៉ូតូ WINNER ជិះឆ្លងផ្លូវ ហេតុការណ៍នេះកើតឡើងនៅចំណុច នៅលើកំណាត់ផ្លូវជាតិលេខ៥ចន្លោះគីឡូម៉ែត្រ ១៦៦–១៦៧ ត្រង់ចំណុចមុខការ៉ាសសាំងធ្លាម្អម ស្ថិតក្នុងភូមិធ្លាម្អម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ១៨និង៣០នាទីយប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្ត Lexus.RX400ពណ៌ស ពាក់ស្លាកលេខព្រះវិហារ 2C.0606 ធ្វើចរាចរណ៍ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ បុកម៉ូតូម៉ាកWINNER ពណ៌ខ្មៅ.ស ពាក់ស្លាកលេខ ពោធិ៍សាត់1H.0525 ធ្វើចរាចរណ៍ជិះឆ្លងថ្នល់ពីត្បូងទៅជើងទិសដៅទៅកើត យ៉ាងពេញទំហឹង បណ្ដាលអោយអ្នកបើកបរម៉ូតូស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ ។ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ត បានព្យាយាមបើកគេចពីកន្លែងកើតហេតុ ប្រភពបានរាយការណ៍ជូនសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍ និងសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះ ។ លោកវរសេនីយ៍ឯក មោក ភារម្យ អធិការ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានបញ្ជាក់ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបង្កដោយកត្តា រថយន្តម៉ាក Lexus.RX400 ប្រើប្រាស់ល្បឿនលឿន និងម៉ូតូ WINNER ជិះឆ្លងថ្នល់ប្រើប្រាស់ល្បឿនលឿន និង ខ្វះការប្រុងប្រយ័ត្ន តុល្យភាពនៃការខូចខាត ខូចរថយន្តមួយគ្រឿង និងម៉ូតូមួយគ្រឿង ស្លាប់មនុស្ស០១នាក់ ប្រុស ។ ជនរងគ្រោះជាអ្នកបើកបរម៉ូតូមានឈ្មោះ ឆេង សម្បត្តិ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរខេត្តពោធិ៍សាត់ ស្លាប់នៅកន្លែងកើតហេតុ ។ លោកអធិការបានបន្តថា ក្រោយពេលកើតហេតុរថយន្តបានបើករត់គេចពីកន្លែងកើតហេតុដល់ស្រុកបាកាន ទើបសមត្ថកិច្ច អធិការដ្ឋាននគរបាលស្រុកបាកានឃាត់រថយន្តបាន រួចបញ្ជូនរថយន្តនោះ អោយទៅជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់ ចំពោះអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ។ បច្ចុប្បន្នវត្ថុតាងម៉ូតូ០១ គ្រឿងយើងបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាល រដ្ឋបាលបឹងកន្ទួត ជាបណ្តោះអាសន្ន ចំពោះករណីរឿងនេះត្រូវបានបញ្ជូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចាត់ការតាមនីតិវិធី រីឯសពជនរងគ្រោះកម្លាំងនគរបាលបានធ្វើកំណត់ហេតុប្រគល់.ទទួលសពអោយទៅបងប្អូនដឹកតាមគោយន្តកន្រ្ដៃយកទៅផ្ទះនៅឃុំត្នោតជុំ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

ករណីរថយន្តបុកម៉ូតូបណ្តាលអោយស្រ្តីម្នាក់ស្លាប់និងរងរបួសធ្ងន់…

សៀមរាប:យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានអោយដឹងថា នៅថ្ងៃអង្គារ ១១កើត ខែជេស្ឋ...

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលអោយបុរស២នាក់ស្លាប់ នៅខេត្តកោះកុង…

ភ្នំពេញ:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកោះកុងបានអោយដឹងថា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣...

ករណីរថយន្តក្រុង​បុកគ្នាជាមួយរថយន្តសាំយ៉ុងបណ្តាលអោយមានមនុស្សស្លាប់១នាក់និងរងរបួស១៣នាក់ នៅស្រុកបាធាយ…

កំពង់ចាម:នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១២:៣០នាទី...

សូមបងប្អូនមេត្តាប្រុងប្រយ័ត្ន!ម្ចាស់ផ្ទះទៅរកអង្ក្រងត្រឡប់មកវិញត្រូវអគ្គិភ័យឆេះផ្ទះបណ្តាលអោយរងការខូចខាត…

កំពង់ចាម:យោងតាមផេកអធិការដ្ឋាននគរបាលស្រុកកំពង់សៀមបានអោយដឹងថា ព្រឹកថ្ងៃទី ២២ ខែឧសភា...

ម្ចាស់ទុកម៉ូតូចោលហើយមិនបានដកសោរចេញជនសង្ស័យធ្វើសកម្មភាពលួចត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅស្រុកព្រៃកប្បាស…

តាកែវ:យោងតាមផេកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសបានអោយដឹងថា ថ្ងៃសុក្រ ១៥រោច ខែពិសាខ...

ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តរ៉េចង្កូតបុកចូលរោងការបណ្តាលអោយមានមនុស្សរងរបួស៧នាក់…

ព្រៃវែង:នៅថ្ងៃទី 14 ខែឧសភា ឆ្នាំ...

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលអោយមានមនុស្សម្នាក់ស្លាប់…

សៀមរាប:យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានអោយដឹងថា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣...