កីឡាករប្រេស៊ីល Oscar មានឱកាសវិលត្រឡប់មកលីគអ៊ឺរ៉ុបវិញ

បរទេស៖ The Mirror នៅថ្ងៃនេះបានចេញផ្សាយថាអតីតកីឡាករខ្សែបម្រើខ្សែប្រយុទ្ធ Oscar របស់ក្លឹបតោខៀវ Chelsea ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹបនៅលីគប្រទេសចិនកំពុងត្រៀមខ្លួនវិលត្រឡប់មកលេងនៅអ៊ឺរ៉ុបវិញហើយ។ Oscar បានក្លាយទៅជាកីឡាករដែលរកបានចំណូលច្រើនជាងគេបំផុតទី៥លើលោកបន្ទាប់ពីបានចូលរួមជាមួយនឹងក្លឹប ShanghaiPort ហើយបច្ចុប្បន្នកំពុងលេចឬព័ត៌មានថាអាចវិលត្រឡប់មកវិញចូលរួមជាមួយនឹងក្លឹបយក្សអេស្បាញ Barcelona វិញ។ រំលឹកដែរថា Oscar កីឡាករអន្តរជាតិប្រេស៊ីលវ័យ៣០ឆ្នាំរូបនេះបានចូលរួមជាមួយនឹងក្លឹបចិនពី Chelsea កាលពីឆ្នាំ២០១៧ជាមួយនឹងកុងត្រាដែលមានប្រាក់ចំណូលដ៏ច្រើនលើសលប់និងតម្លៃខ្លួនរហូតទៅដល់៥០លានផោន៕  

គ្រូកាំភ្លើងធំបើកភ្លើងខៀវភ្លាម! ភ្នាក់ងារ Coutinho ហោះទៅអង់គ្លេសភ្លាម

បរទេស៖ កីឡាករខ្សែប្រយុទ្ធប្រេស៊ីល Philippe Coutinho ត្រូវបានគេជឿជាក់ថានឹងអាចវិលត្រឡប់មកកាន់ទឹកដីអង់គ្លេសវិញហើយក្នុងពេលឆាប់ៗនេះជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal បន្ទាប់ពីគ្រូបង្វឹកលោក Mikel Arteta បានផ្តល់សញ្ញាវិជ្ជមានចំពោះកុងត្រា។ គេជឿជាក់ដឹងដែរថាភ្នាក់ងាររបស់អតីតកីឡាកររបស់ក្លឹបហង្សក្រហមរូបនេះបានធ្វើដំណើរមកដល់ទីក្រុងឡុងហើយដើម្បីអាចពិនិត្យនិងពិភាក្សាបន្ថែមអំពីបញ្ហានេះនិងដើម្បីយកកីឡាករចាកចេញពីអេស្បាញ។ រំលឹកដែរថា Coutinho បានចាកចេញពីអង់គ្លេសកាលពីឆ្នាំ២០១៨ក្នុងតម្លៃខ្លួនរហូតទៅដល់១៤២លានផោនទៅចូលរួមជាមួយនឹងក្លឹប Barcelona ប៉ុន្តែបរាជ័យមិនអាចជួយធ្វើឲ្យមានការប្រែប្រួលក្នុងក្លឹបបានឡើយនិងកំពុងស្វែងរកទ្រនំថ្មីដើម្បីរស់នៅ។ គួរឲ្យដឹងដែរថាកុងត្រាដែលធ្វើឡើងនឹងអាចបានត្រឹមលក្ខខណ្ឌខ្ចីជើងប៉ុណ្ណោះដែលមានន័យថា Arsenal នឹងអាចចែករំលែកប្រាក់ចំណាយមួយផ្នែកនៃប្រាក់កម្រៃសរុប១៥ម៉ឺនផោនដែលកីឡាករនៅបន្តទទួលបានពី Barcelona…

កុងត្រាថ្មីមិនទាន់បន្ត! PSG ទាក់ទង Vinicius របស់ Real Madrid

បរទេស៖ កីឡាករប្រេស៊ីលឆ្នើម J. Vinicius មកដល់ពេលនេះបានបង្ហាញទំរង់លេងយ៉ាងល្អសម្រាប់ Real Madrid និងកំពុងធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនប៉ុន្តែទោះបីជាយ៉ាងណាក្តីកុងត្រាថ្មីរបស់គាត់នៅមិនទាន់ត្រូវបានបន្តនៅឡើយ។ យោងតាមការចេញផ្សាយរបស់ The El Nacional និង The Goal បានអះអាងថានៅពេលនេះក្លឹបមហាសេដ្ឋីបារាំង PSG កំពុងតែព្យាយាមចាប់ផ្តើមទំនាក់ទំនងជាមួយនឹងកីឡាកររូបនេះហើយដើម្បីអាចផ្ទេរគាត់មកចូលរួមលេងនៅលីគបារាំង។ PSG បានទាក់ទងដោយផ្ទាល់ជាមួយនឹង…

ក្រោយត្រឡប់មកដល់ផ្ទះ បវរកញ្ញាកម្ពុជា ស្រាប់តែពោលពាក្យបែបនេះ…

(ភ្នំពេញ)៖ កញ្ញាប៉ូគីមថេង សុតធីតា «Miss Grand Cambodia» ២០២១ បានត្រឡប់មកដល់កម្ពុជាកាលពីម្សិលមិញ បន្ទាប់ពីបញ្ចប់ការប្រកួតក្នុងកម្មវិថី «Miss Grand International» នៅប្រទេសថៃ។ យ៉ាងណាមិញ អ្វីដែលមហាជនចាប់អារម្មណ៍ កញ្ញា សុតធីតា ស្រាប់តែនិយាយពាក្យបែបនេះ ពេលមកដល់កម្ពុជាវិញបាន១ថ្ងៃ។ តាមរយៈបណ្តាញសង្គម…

ដឹកនាំប្រកួតដំបូងលោក Rangnick ជួយឲ្យ Man UTD ស្គាល់ជ័យជំនះភ្លាម

បរទេស៖ ទីបំផុតការដឹកនាំជាលើកដំបូងរបស់លោកគ្រូបង្វឹកថ្មី Rangnick ជាមួយនឹងបិសាចក្រហម Man UTD ពិតជាអាចទទួលបានលទ្ធផលជាផ្លែផ្កាដោយក្នុងនោះទាំងទំរង់លេងរបស់កីឡាករពិតជាមានការប្រែប្រួលខ្លាំងនៅលើទីលាន។ លើសពីនេះ Man UTD អាចថែមទាំងបានយកជ័យជំនះដំបូងក្រោមការដឹកនាំរបស់គ្រូបង្វឹកអាល្លឺម៉ង់រូបនេះផងដែរទោះបីជាលទ្ធផលបញ្ចប់ការប្រកួតត្រឹម១ទល់នឹង០ទៅលើក្រុម Crystal Palaceក្តីប៉ុន្តែជា៣ពិន្ទុយ៉ាងធំធេងនៅក្នុងទឹកដីនិងក្នុងពេលដែលទំរង់លេងរបស់ក្រុមបានធ្លាក់ដុនដាបយ៉ាងខ្លាំងផងនោះ។ គ្រាប់បាល់ដែលកើតឡើងតែមួយគ្រាប់គត់នៅនាទីទី៧៧ដោយកីឡាករប្រេស៊ីល Fred បានជួយឲ្យ Man UTD យកបាន៣ពិន្ទឡើងទៅលេខរៀងទី៦បណ្តោះអាសន្នមាន២៤ពិន្ទុនិងតាមពីក្រោយក្រុមលេខ៥មាន់ខ្នាយមាស Spurs…

តុលាការកំពូលប្រេស៊ីលបញ្ជាឱ្យមានការស៊ើបអង្កេតជុំវិញអំណះអំណាងថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ អាចបង្កើនឱកាសនៃការឆ្លងជំងឺអេដស៍

កាលពីថ្ងៃទី២៤ តុលា លោក Bolsonaro និយាយថា៖ “របាយការណ៍ផ្លូវការពីរដ្ឋាភិបាលចក្រភពអង់គ្លេសបង្ហាញថា មនុស្សដែលទទួលវ៉ាក់សាំងពេញលេញ នឹងវិវដ្តមេរោគអេដស៍លឿនជាងការរំពឹងទុក” ប៉ុន្ដែវីដេអូនេះត្រូវបានលុបចោលប៉ុន្មានថ្ងៃក្រោយមក ដោយក្រុមហ៊ុនហ្វេសប៊ុក និង Instagram ដោយសារបំពានច្បាប់។ កាលពីខែតុលា គណៈកម្មាធិការស៊ើបអង្កេតព្រឹទ្ធសភារកឃើញថា លោក Bolsonaro បានប្រព្រឹត្តបទឧក្រិដ្ឋចំនួន ៩ករណីពាក់ព័ន្ធនឹងវីរុសកូវីដ១៩ រួមទាំងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ…

អបអរសាទរ! បវរកញ្ញាវៀតណាម គ្រងកមុដ «Miss Grand International» ក្នុងឆ្នាំនេះ

(ភ្នំពេញ)៖ បន្ទាប់ពីឆ្លងការកាត់ប្រកួតជាច្រើនវគ្គ នាត្រីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ កម្មវិធី «Miss Grand International» បានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ ដោយម្ចាស់កមុដ គឺបានទៅលើ បវរកញ្ញាវៀតណាម Nguyen Thúc Thuy Tiên។ ការបង្ហាញ សមត្ថភាព ប្រកបដោយភាពជឿជាក់…

មហាជនខ្មែរមានមោទនភាព ខណៈបវរកញ្ញាកម្ពុជា ប៉ូគីមថេង សុតធីតា និយាយយ៉ាងល្អក្នុងវគ្គ TOP10

(ភ្នំពេញ)៖ នេះចាត់ទុកជាលើកដំបូងហើយសម្រាប់បវរកញ្ញាកម្ពុជា ដែលមានឱកាសបានចូលដល់វគ្គ Top10 ដោយទទួលបាននៅពានរង្វាន់ Miss Popular Vote ។ មិនចាញ់បវកញ្ញាប្រទេសដទៃក្នុងចំណោម ១០នាក់ឡើយ ប៉ូគីមថេង សុតធីតា បានបញ្ចេញសមត្ថភាពយ៉ាងអស់ពីខ្លួន ដោយលើប្រធានបទអំពីការបញ្ឈប់អំពើហិង្សានៅលើពិភពលោក ដែលធ្វើឲ្យមហាជនខ្មែរកោតសរសើរជាខ្លាំង។ បវរកញ្ញាតំណាងប្រទេសកម្ពុជា បានលើកឧទាហរណ៍ពីប្រទេសដែលកំពុងរងនូវការប្រើប្រាស់អំពើហិង្សា ទៅលើប្រទេសមីយ៉ាន់ម៉ា ។…

របួសកជើងឆ្វេង Neymar ត្រូវសម្រាកពី ៦ទៅ ៨សប្តាហ៍

បរទេស៖ កីឡាករប្រេស៊ីល Neymar ត្រូវបានបង្ខំចិត្តដើរចេញពីទីលាននៃការប្រកួតទាំងឈឺចាប់ក្រោយការឈូសការពារដ៏គ្រោះថ្នាក់សពីសំណាក់កីឡាករក្រុម Saint-Etienne កាលពីប្រកួតនៅលីគចុងសប្តាហ៍កន្លងមក។ ក្រោយការពិនិត្យនិងតាមដានស្ថានភាពរួចមកក្លឹប PSG បានអះអាងថាកីឡាករឆ្នើមរូបនេះនឹងត្រូវអវត្តមានក្នុងការប្រកួតយ៉ាងហោចណាស់ដល់ទៅ៨សប្តាហ៍ដើម្បីព្យាបាលនិងថែរក្សារបួសកជើងឆ្វេងលើកនេះ។ នេះមានន័យថាគាត់នឹងត្រូវអវត្តមានការប្រកួតរហូតដល់ខែមករាខណៈដែលកីឡាករបានសរសេរនៅលើបណ្តាញសង្គមថារបួសបែបនេះគឺជារឿងធម្មតាសម្រាប់អត្តពលិកដូចនេះគាត់នឹងវិលត្រឡប់មកវិញកាន់តែខ្លាំងជាងនេះជាមិនខាន៕

ឥណ្ឌា នឹងតម្រូវឱ្យអ្នកដំណើរមកពីបរទេស ធ្វើតេស្ដរកកូវីដ-១៩ ចំពោះមុខការបារម្ភវីរុសបំប្លែងថ្មី Omicron

(ញូដេលី)៖ ឥណ្ឌានឹងធ្វើតេស្ដរក COVID-19 ជាកាតព្វកិច្ចលើអ្នកដំណើរតាមជើងហោះហើរមកជាង១០ប្រទេស ក្នុងនោះរួមមានប្រទេសអាហ្វ្រិកខាងត្បូង និងចក្រភពអង់គ្លេស ជាទីដែលវីរុសបំប្លែងថ្មី Omicron ត្រូវបានរកឃើញជាបន្តបន្ទាប់។ បើតាមក្រសួងសុខាភិបាលឥណ្ឌា ការសម្រេចចិត្តដាក់កាតព្វកិច្ខខាងលើនឹងត្រូវចូលជាធរមានចាប់ពីថ្ងៃទី០១ ខែធ្នូខាងមុខនេះតទៅ ហើយវាកើតឡើងបន្ទាប់ពី បុរសម្នាក់ដែលត្រឡប់មកពីប្រទេសអាហ្វ្រិកខាងត្បូង មកដល់ឥណ្ឌាវិញកាលពីពេលថ្មីៗនេះត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19។ តែមិនទាន់មានការបញ្ជាក់ឱ្យច្បាស់ ថាតើបុរសរូបនេះបានឆ្លងវីរុសបំប្លែងថ្មី Omicron ឬវីរុសបំប្លែងថ្មីណាមួយឱ្យប្រាកដនោះទេ។…