លេចចម្រូងចម្រាសរវាង ម៉ារ៉ា ប៊ុណ្ណា និង តារាចម្រៀង ខេម ជុំវិញរឿងចាស់
ក្នុងពេលលោកខេមចេញបទ«ជីវិតអ្នកប្រដាល់» គេចាប់អារម្មណ៍ត្រឹមថាតារាចម្រៀងប្រចាំផលិតកម្មថោនមួយនេះរងការរិះគន់តែរឿងទំនុកច្រៀងមានប្រតិកម្មព្រោះតែប្រដូចអ្នកប្រដាល់ទៅនឹងសត្វតិរិច្ឆានប៉ុណ្ណោះ។ ប៉ុន្តែនៅក្នុងពេលនេះមួយបទ«ជីវិតអ្នកប្រដាល់»របស់លោកខេមដដែលនេះ ត្រូវបានអ្នកលេងហ្វេសប៊ុកផ្ទុះការរិះគន់ជាថ្មី ដោយសារតែបទរបស់លោក ត្រូវបានគេអះអាងជាស្នាដៃចម្លងតាមគំនិតរបស់លោក ម៉ារ៉ា ប៊ុណ្ណា នោះទៅទៀត។ មិនដឹងថាជារឿងចៃដន្យ ឬជាការលួចគំនិតពីគ្នានោះទេ ក្នុងពេលដែលបទ« ជីវិតអ្នកប្រដាល់»របស់លោកខេម និងបទ«អនិច្ចារស្នេហាអ្នកប្រដាល់» របស់ម៉ារ៉ា ប៊ុណ្ណា ក្រៅពីមានទំនុកច្រៀងស្រដៀងគ្នាទៅហើយ គឺថែមទាំងមានសាច់ភ្លេងពីបទ«ជ្រោះអូរយ៉ាដាវ» តែមួយទៅទៀត។ ក្នុងពេលបទនេះចេញផុសភ្លាមៗ…