ប្រាប់ថាខ្លាំងជាង iPhone 7 Plus និងមានតម្លៃត្រឹមតែ ៣២៩ ដុល្លារជឿអត់?

ASUS Zenfone 3 Zoom ដែលទើបបានប្រកាសចេញនៅឯពិព័រណ៌ផលិតផលបច្ចេកវិជ្ជា CES មិនទាន់បានយូរប៉ុន្មានផង គឺថាឥឡូវនេះឃើញមានដាក់លក់ក្នុងសហរដ្ឋអាមេរិកហើយ។ វាគឺជាស្មាតហ្វូនកំពូលប្រចាំក្រុមហ៊ុន ASUS ហើយបើមើលមួយភ្លែតទៅលើរចនាបថផ្នែកខាងក្រៅរបស់វា គឺស្ទើតែស្រដៀងគ្នាទៅនឹង iPhone 7 Plus ទៅហើយ តែទោះជាយ៉ាងណា លក្ខណៈពិសេសខាងក្នុងវិញ គឺមានភាពខុសពីគ្នាទាំងស្រុង។ ដូចដែលយើងបានដឹងថា…

អាវុធ ៥ មុខនេះហើយ Google Pixel 2 យកមកផ្តួល Galaxy S8

ថ្មីៗនេះ យើងឃើញមានវត្តមាន Galaxy S8 យ៉ាងគគ្រឹកគគ្រែង បណ្តាលឲ្យអ្នកប្រើប្រាស់ស្មាតហ្វូនមួយចំនួនធំបាននឹងកំពុងជ្រួលជ្រើមចង់បាន។ ចំណែកឯក្រុមហ៊ុន Google ក៏មិនបង្អន់ដៃដែល ដូចដែលយើងបានដឹងហើយថា ក្រុមហ៊ុនបច្ចេកវិជ្ជាយក្សនេះ ធ្លាប់បានបញ្ចេញស្មាតហ្វូនដំបូងបង្អស់របស់ខ្លួនត្រកូល Pixel ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ដោយសារតែស្មាតហ្វូនទាំងនោះ មានភាពអស្ចារ្យលើសគេ ក្នុងការទទួលបានកំណែប្រព័ន្ធ Android ថ្មីៗមុនស្មាតហ្វូនដទៃ និងមានសមត្ថភាពកាមេរ៉ាថតរូបបានយ៉ាងប្រណិតដាច់គេ…

គន្លឹះសាកថ្មទូរសព្ទ iPhone ឬ Android ឱ្យឆាប់ពេញ ក្នុងពេលបន្ទាន់ណាមួយ

ឧបមាថា លោកអ្នកហៀបនឹងចេញពីផ្ទះ ឬការិយាល័យធ្វើការ នៅរយៈពេល ២០ នាទីទៀត ខណៈថ្មទូរសព្ទរបស់ខ្លួនសល់ត្រឹមតែ ៤-១០% លោកអ្នកប្រាកដជា ចង់ឱ្យសាកថ្មរបស់វាឱ្យឆាប់ពេញបំផុតហើយ ដើម្បីអាចបន្តការប្រើប្រាស់នៅខាងក្រៅ។ បើឋិតក្នុងកាលៈទេសៈដូចនេះមែន លោកអ្នកអាចអនុវត្តតាមគន្លឹះ ៥ ខាងក្រោមនេះបាន។ ១– ប្រើឆ្នាំងសាកមានគុណភាព និងថាមពលខ្លាំង លោកអ្នកអាចប្រើឆ្នាំងសាករបស់ពពួក iPad…

អ្នកប្រើ Galaxy S6 /S6 Edge មួយចំនួនកុំទាន់អន់ចិត្ត ប្រព័ន្ធ Android ទម្លាក់កំណែថ្មីឲ្យហើយ!

កាលពីខែមុន Galaxy S6 /S6 Edge ទទួលចែកចាយដោយក្រុមហ៊ុន Sprint និង Verizon ទទួលបានកំណែ Android 7.0 Nougat រួចហើយ នៅឡើយតែ Galaxy S6 /S6 Edge របស់ក្រុមហ៊ុន…

រកណាបាន? ពិភពកម្សាន្ត 3-in-1 ក្នុង​ App តែមួយ ហើយ Free!! ទៀត

ខណៈបច្ចេកវិទ្យាចល័តកាន់តែរីកចម្រើន និងកាន់តែទំនើប គ្រប់យ៉ាងស្ទើរតែអាច​ដំណើរការលើវាបានទាំងស្រុងទៅហើយ។ កម្មវិធី ឬហៅថា App របស់វាទៀត​សោត​ក៍មិនធម្មតាដែរ។ ពីមុនលោកអ្នកចង់ទស្សនាប៉ុស្តិ៍ទូរ​ទស្ស​ន៍​​លើអេក្រង់ទូរ​សព្ទដៃ គឺពិបាក និងស៊ាំញ៉ាំណាស់ ពោលគឺ ត្រូវចូលទៅកំណត់ ឬកែកូដក្នុងកម្ម​វិធីជាច្រើនដំណាក់​កាល ហើយជូនកាលវាមិនអាចដំណើរការបានថែមទៀតផង។ លែងពិបាកដូច្នោះទៀតហើយ! ជាមួយកម្មវិធី ‘Khmer Song Free’ ឬ…

អ្នកប្រើប្រាស់មួយចំនួនថា Galaxy S8/S8+ ចេះតែរលត់ឆេះៗ ដោយគ្មានមូលហេតុ

យោងតាមគេហទំព័រព័ត៌មាន Android Authority បានឱ្យដឹងថា អ្នកប្រើប្រាស់ Galaxy S8 ក៏ដូចជា Galaxy S8+ មួយចំនួន កំពុងរាយការណ៍​នៅ​ក្នុងទំព័រ​សហគមន៍អ្នកប្រើប្រាស់ទូរសព្ទ Samsung នៅសហរដ្ឋអាមេរិកថា ទូរសព្ទ​ដៃ របស់ពួកខ្លួន ចេះតែរលត់ឆេះៗដោយខ្លួនឯង និងដោយគ្មានមូលហេតុ។ តាមការកត់សម្គាល់របស់គេហទំព័រដដែល​បានឱ្យដឹងថា អ្នកប្រើប្រាស់ប្រមាណជាង…

ក្រុមហ៊ុន Acer ប្រកាសចេញកាមេរ៉ាថតរូប 360 មានប្រព័ន្ធ 4G ស្រាប់ មុនដំបូងបង្អស់របស់ពិភពលោក

ក្រុមហ៊ុន Acer បានប្រកាសចេញកាមេរ៉ាថតរូបបែបរង្វិលជុំ ៣៦០ ដឺក្រេ ដំបូង​បង្អស់របស់ពិភពលោក ដោយមានបំពាក់ប្រព័ន្ធ LTE ឬ 4G រួចជាស្រេច នៅឯវេ​ទិកា​សន្និសិទ្ធសារព័ត៌មានជាសកលប្រចាំឆ្នាំមួយរបស់ខ្លួន នាទីក្រុងញូយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បត្តិ៍មុននេះ។ នាយកប្រតិបត្តិក្រុមហ៊ុន Acer លោក Jason Chan…

ចង់ដឹងមុខខ្លួនពេលចាស់មានអ្នកបេតីប៉ុន្មាននាក់​? សាកកម្មវិធីនេះទៅដឹងហើយ!

FaceApp គឺជាកម្មវិធីកែមុខដែលកំពុងពេញនិយមថ្មីមួយដែលអាចគាំទ្របានទាំងនៅលើទូរសព្ទដៃដើរដោយប្រព័ន្ធ Android និង iOS។ វាមានសមត្ថភាពអាចផ្លាស់ប្តូរផ្ទៃមុខរបស់លោកអ្នកឱ្យទៅចាស់ ឬពីចាស់មកក្មេងវិញបានយ៉ាងអស្ចារ្យ។ មិនតែប៉ុណ្ណោះ FaceApp ក៏អាចជួយកែរូបថតដែលពុំញញឹមឱ្យទៅជាញញឹម និងពីស្រីទៅប្រុស ឬពីប្រុសទៅស្រីបានថែមទៀតផង។ ពិសេសជាងនេះ សម្រាប់រូបថតដែលបានកែរួច លោកអ្នកអាចចែកវាបន្តតាមបណ្តាញសង្គមផ្សេងៗ ដូចជា Facebook បានដោយផ្ទាល់ផងដែរ។ ដូច្នេះ តើនៅចាំអីទៀត…

របៀបប្លុក‘សារអនាមិក ឬបោកបញ្ឆោត’ ផ្ញើចូលទូរសព្ទដៃ iPhone ឬ Android របស់លោកអ្នក

ចាប់តាំងពីប្រព័ន្ធសារ SMS ត្រូវបានប្រើនៅលើគ្រប់ទូរសព្ទដៃសម្រាប់បញ្ចូនសារខ្លីៗឱ្យគ្នាទៅវិញទៅមកបានយ៉ាងងាយ និងឆាប់រហ័សបំផុតនោះ ក្រុមហ៊ុនផ្សព្វ​ផ្សាយ និងជនអនាមិកមួយចំនួន ក៏ឈ្លាតទាញយកប្រយោជន៍ពីវា ដើម្បីឃោស​នាផលិតផល សេវាកម្ម ឬផ្តល់ព័ត៌មានរបស់ពួកគេ ហើយក៏មានដែរ សាររបៀប​បោក​បញ្ឆោត។ តែមិនថ្វីទេ ប្រសិនបើបានជួបបញ្ហាគួរ​ឱ្យរំខានបែបនេះមែន លោក​អ្នកអាចប្រើមុខងារប្លុកសារពីលេខទូរសព្ទទាំងនោះបាន ដោយគ្រាន់តែអនុវត្តតាមវិធីងាយៗ ដែល Post Tech សូមលើកយកមកបង្ហាញដូចខាងក្រោម៖…

៧ ចំណុចនេះបង្ហាញថា Galaxy S8 អាចផ្តួល iPhone 7 បានស្រួល

យោងតាមគេហទំព័រដ៏ល្បីល្បាញមួយឈ្មោះ Android Authority បានបង្ហាញនូវភាពជាក់ស្តែងថា Galaxy S8 គឺល្អប្រសើរជាង iPhone 7 ដោយសំអាងលើលក្ខណៈសម្បត្តិខុសគ្នា ៧ ចំណុច ខាងក្រោមនេះ៖ ១ – ការបង្ហាញចេញនៃអេក្រង់ Galaxy S8 មានអេក្រង់ស្រលះ និងធំជាង…