វិធីចម្លងផែនទី Google ទុកប្រើពេលទូរសព្ទដៃអត់សេវា ឬគ្មានអិុនធើណែត!

លោកអ្នកប្រហែលជាមិនទាន់ដឹងទេថា កម្មវិធីផែនទីរបស់ក្រុមហ៊ុន Google នៅ​លើទូរសព្ទដៃគឺ Google Maps ត្រូវបានភ្ជាប់មកជាមួយមុខងារទាញយកឯកសារផែនទីទុកសម្រាប់ប្រើពេលទូរសព្ទគ្មានសេវា ឬអិុនធើណែត (Offline)។ វាអាច​ឱ្យលោកអ្នកស្វែងរកទិសដៅបើកបរ ឬធ្វើដំណើរ ទីតាំងចាប់អារម្មណ៍ ទីកន្លែងអាជីវកម្ម និងតំបន់ផ្សេងៗ ក៏ដូចជាពង្រីកបង្រួមមើលចំណុចទីតាំងនានាក្នុងបរិវេណផែនទីដែលបានចម្លងទុក ដោយមិនចាំបាច់ត្រូវការអិុនធើណែត ឬសេវាទូរសព្ទអ្វីឡើង។ កម្មវិធីនេះ គាំទ្របានទាំងនៅលើទូរសព្ទ Android…

Samsung និង LG កំពុងផលិតអេក្រង់គែមកោងទាំង ៤​ ខាង គ្មានស៊ុម ១០០%

ក្រុមហ៊ុន Samsung និង LG ទើបបានបញ្ចេញបច្ចេកវិទ្យាអេក្រង់ស្ទើរតែគ្មានស៊ុមជុំវិញ តាមរយៈកំពូលស្មាតហ្វូន Galaxy ស៊េរី S8 និងស៊េរី G6 ដែលធ្វើឱ្យពិភពលោកមានការចាប់អារម្មណ៍ជាខ្លាំង ក្នុងនោះក៏រាប់បញ្ចូលទាំងអ្នកស្នេហាឧបករណ៍បច្ចេកវិទ្យាទំនើៗក្នុងប្រទេសកម្ពុជាផងដែរ។ ទន្ទឹមនឹងនេះ មានរបាយការណ៍ចុងក្រោយមួយពីគេហទំព័រ ETNews បានឱ្យដឹងថា ក្រុមហ៊ុនអេឡិចត្រូនិកយក្សទាំងពីរ កំពុងគ្រោងនឹងផលិតអេក្រង់គ្មានស៊ុមទាំងស្រុងតែម្តង ជាមួយគែមជុំវិញកោង…

ហ្គេមពន្ធធនាគារ Prison Architect ពិតជាគួរឲ្យចង់លេងមែន

Prison Architect គឺជាកម្មវិធីហ្គេមដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចបង្កើត និងគ្រប់គ្រងប្រព័ន្ធឃុំឃាំងអ្នកទោសនៅក្នុងពន្ធធនាគារទាំងមូល។ ហ្គេមមួយនេះ ធ្លាប់បានចេញរួចមកហើយ តែនៅលើកុំព្យូទ័រប៉ុណ្ណោះ កាលពីឆ្នាំ ២០១៥។ ហើយវានឹងមានចេញនៅលើស្មាតហ្វូនដែរ ក្នុងពេលឆាប់ៗនេះ។ កម្មវិធីហ្គេម Prison Architect ឥឡូវនេះ កំពុងដាក់ឲ្យដោនឡូវឥតគិតថ្លៃ ទាំងចំពោះប្រព័ន្ធ Android និង…

ទូរសព្ទប្រើយូរទៅចេះតែដើរយឺត និងបាត់មេម៉ូរី? សាក Master Clean លមើល! ធានាថាលឿនដូចដើម

Master Clean គឺជាកម្មវិធីឯកទេសបំផុតក្នុងការជួយស្តារល្បឿនទូរសព្ទដែលដំណើរការដោយប្រព័ន្ធ Android ឱ្យដើរលឿនដូចដើមវិញយ៉ាងមានប្រសិទ្ធភាព តាមរយៈការសម្អាតមេម៉ូរី ដែលជាប់ដិតដាមដោយឯកសារចាស់ៗ ឬកម្មវិធីដែលលោកអ្នកបានបើកប្រើពីមុនៗ ឬថ្មីៗ។ មិនតែប៉ុណ្ណោះ វាក៏នឹងជួយជំរុញល្បឿន RAM និង CPU របស់ទូរសព្ទថែមទៀតផង។ មួយវិញទៀត កម្មវិធីដែលអាចទាញយកទៅប្រើប្រាស់ដោយសេរីនេះ ក៏អាចជួយកម្ចាត់មេរោគដែលកំពុងបង្កការគម្រាមកំហែង ឬធ្វើឱ្យទូរសព្ទដើរយឺត និងអនុញ្ញាតឱ្យលោកអ្នកងាយស្រួលក្នុងការគ្រប់គ្រងកម្មវិធីផ្សេងៗផងដែរ។…

មិនធ្លាប់ស្គាល់សោះ ស្រាប់តែចេញមួយម៉ូដថ្មីនេះមក G6 ឬ S8 អីសុំខ្មាស់!

ខណៈក្រុមហ៊ុន Samsung និង LG កំពុងបង្ហាញមោទនភាពយ៉ាងខ្លាំងលើ កំពូលទូរសព្ទ Galaxy S8 និង G6 ជាមួយរចនាបទអេក្រង់ស្ទើរគ្មានគែមនោះ ក្រុមហ៊ុនផលិតទូរសព្ទមួយដែលមិនធ្លាប់ឮឈ្មោះសោះក្នុងពិភពទូរសព្ទ ស្រាប់តែតាំងបង្អូតទូរសព្ទម៉ូឌែលថ្មីរបស់ខ្លួនមួយឈ្មោះ Alpha បំពាក់អេក្រង់លាតស្ទើរតែស្មើ ១០០% នៃផ្ទៃទូរសព្ទខាងមុខ លើគេហទំព័ររបស់ខ្លួន។ Alpha គឺជាទូរសព្ទម៉ូឌែលដែលកំពុងត្រៀមចេញឆាប់ៗខាងមុខរបស់ក្រុមហ៊ុន Maze ដែលមានមូលដ្ឋានក្នុងខេត្ត Shenzhen…

គួរឱ្យខ្លាច! Hacker អាចប្រើទិចនិកថ្មី លួចព័ត៌មានក្នុងទូរសព្ទ iPhone និង Android ដោយមិនខ្វល់ពីប្រព័ន្ធ Fingerprint ឬ Iris Scanner

ការសិក្សាថ្មីមួយរកឃើញថា បច្ចុប្បន្នចោរព័ត៌មានវិទ្យា ឬ Hacker អាចប្រើប្រាស់ Sensor ទូរសព្ទ ដើម្បីលួចយកលេខ PIN កូដ និងចម្លងយកទិន្នន័យ ឬព័ត៌​មាន​សំខាន់ៗលើទូរសព្ទបាន បើទោះជាទូរសព្ទនោះ មានបំពាក់ប្រព័ន្ធស្គេនក្រយៅដៃ (Fingerprint) និងប្រស្រីភ្នែក (Iris scanner) ក៏ដោយ។ ក្នុងរបាយការណ៍កម្រាស់…

កម្មវិធីទូរសព្ទ ឬហៅថា App របស់ក្រុមហ៊ុន United Airlines សល់តែផ្កាយមួយ

កម្មវិធីសម្រាប់ប្រើប្រាស់លើទូរសព្ទចល័តប្រភេទ Android និង iOS របស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines ដែលកងសន្តិសុខរបស់ក្រុមហ៊ុនមួយនេះ បានប្រើហិង្សាអូសអ្នកដំណើរចេញពីយន្តហោះទាំងបង្ខំ នាំឱ្យផ្ទុះការរិះគន់យ៉ាងកក្រើកពេញបណ្តាញអិុនធើណែតនោះ ឥឡូវបានធ្លាក់ពិន្ទុសម្រាប់វាស់ស្ទង់កម្រិតពេញចិត្តមកដល់កម្រិតទាបបំផុត គឺនៅសល់តែផ្កាយ ១។ ប្រជាប្រិយភាពរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកមួយនេះ ក៏កំពុងស្រុតចុះផងដែរ នៅលើគេហទំព័រ Yelp ដ៏ពេញនិយម ដែលមានការបើកឱ្យអ្នកប្រើប្រាស់ចូលរួមដាក់ពិន្ទុលើកម្រិតនៃការពេញចិត្តរបស់ខ្លួនចំពោះក្រុម ហ៊ុនអាកាស…

ទៅលេងអង្គរសង្រ្គាន្ត? កុំភ្លេចទាញយក Angkor Sankranta នេះ!

Angkor Sankranta គឺជាកម្មវិធីដ៏ថ្មីស្រឡាងមួយ ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងការទទួលព័ត៌មានផ្សេងៗ ជុំវិញព្រឹត្តិ​​​ការណ៍អង្គរមហាសង្រ្គាន្ត ដែលនឹងប្រព្រឹត្តទៅនៅអំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ក្នុងទឹកដីខេត្តសៀមរាបខាងមុខនេះ។ កម្មវិធីដែលអាចទាញយកទៅប្រើប្រាស់បានដោយសេរី នៅលើស្មាតហ្វូន និងថេប្លែតដើរដោយប្រព័ន្ធ Android និង iOS នេះ ប្រមូលផ្តុំព័ត៌មានជុំវិញការសម្តែង និងការតាំងបង្ហាញល្បែងរបាំប្រជាប្រិយ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ…

Huawei P10/ P10 Plus រឹតតែលេចធ្លោក្នុងពិធីជប់លៀងអំណរឆ្នាំថ្មី ប្រពៃណីខ្មែរ

ភ្នំពេញ៖ បន្ទាប់ពីទទួលជោគជ័យលើទីផ្សារស្មាតហ្វូនកាមេរ៉ាភ្លោះ Huawei P9 & P9 Plus និង Huawei GR5 ស៊េរីឆ្នាំ 2017 Stand & Premium Version រួចមក ក្រុមហ៊ុន Huawei ប្រចាំកម្ពុជា…

Galaxy J7 ស៊េរីឆ្នាំ 2017 កំពុងដាក់លក់ក្នុងតម្លៃ ២៦៥ ដុល្លារ

ទីបំផុត ទូរស័ព្ទដៃ Galaxy J7 ស៊េរីឆ្នាំ ២០១៧ ដែលអ្នកប្រើប្រាស់កំពុងរង់ចាំអស់ប៉ុន្មានខែ ថ្ងៃនេះ វាបានបង្ហាញខ្លួននៅលើហាងទំនិញអនឡាញរបស់ក្រុមហ៊ុន Sprint ដោយប្រើឈ្មោះថា Galaxy J7 Perx។ ស្មាតហ្វូនជំនាន់ថ្មីនេះ បំពាក់ដោយអេក្រង់ទំហំ ៥.៥ អ៊ីញ ជាមួយគុណភាពបញ្ចាំងរូបភាពក្នុងកម្រិត HD…