ព័ត៌មានបច្ចេកវិទ្យា

PES 2017 សម្រាប់ស្មាតហ្វូន ប្រកាសថ្ងៃចេញហើយ

Pro Evolution Soccer (PES) ដែលជាកម្មវិធីហ្គេមបាល់ទាត់ដ៏ល្បីល្បាញ តែងតែចេញស៊េរីថ្មីបន្តបន្ទាប់ ទៅតាមរដូវកាលបាល់ទាត់អាជីពនៅលើពិភពលោក ក្នុងថ្ងៃនេះត្រូវបានប្រកាសចេញស៊េរីឆ្នាំ២០១៧ ដោយក្រុមហ៊ុន Konami ដាក់ឲ្យដោនឡូនឥតគិតថ្លៃទាំងនៅលើហាងកម្មវិធី Google Play និង AppStore នាចុងខែនេះហើយ។

​PES 17 ត្រូវបានធ្វើកំណែក្រាហ្វិក, សំឡេង, ការដោះដូរកីឡាករ និងរចនាពហុកីឡាដ្ឋានថ្មីៗជាច្រើន។ ដូចស៊េរីមុនៗអីចឹង វាអនុញ្ញាតឲ្យអ្នកលេង ប្រកូតគ្នាជាមួយនឹងមិត្តភក្តិ ទាំងនៅក្បែរខ្លួន (Local) និងតាមអនឡាញ (Online) ដោយតម្រូវឲ្យភ្ជាប់ជាមួយបណ្តាញអ៊ិនធើណែត៕

សូមទស្សនាវីដេអូហ្គេមខាងក្រោម៖

ប្រភព៖ phonearena.com

មតិយោបល់