កម្មវិធី Apple Store ជំនាន់ ៥ ចេញហើយ!​ ទាំងនេះគឺជាអ្វីដែលថ្មីសម្រាប់លោកអ្នកប្រើ iPhone

ក្រុមហ៊ុន Apple ទើបបានធ្វើបច្ចុប្បន្នភាពកម្មវិធី Apple Store របស់ខ្លួនសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ iOS លើទូរសព្ទ iPhone និង iPad ឱ្យឡើងដល់ជំនាន់ ៥ ជាមួយការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់មួយចំនួន ដែល Post Tech សូមបង្ហាញជូនដូចខាងក្រោម៖ ១- ផ្តល់បទពិសោធកាន់តែល្អប្រសើរសម្រាប់អ្នកប្រើប្រាស់…

របាយការណ៍ៈ Galaxy S9+ ចំណាយអស់ ៣៧៩ ដុល្លារ សម្រាប់ការផលិត

Samsung បានបើកបង្ហាញ Galaxy S9 និង S9+ កាលពីចុងខែកុម្ភៈ ជាមួយតម្លៃលក់ចេញប្រមាណ ៨៤៩ ដុល្លារ និង ៩៤៩ ដុល្លារ ឡើងទៅ។ ខណៈពេលស្មាតហ្វូនលំដាប់កំពូលស៊េរីថ្មីនេះ មិនទាន់ចេញលក់គ្រប់ទីផ្សារនៅតាមប្រទេសផ្សេងៗនៅឡើយផង របាយការណ៍ថ្មីមួយពី TechInsights បានវិភាគពីតម្លៃគ្រឿងផ្សំ និងការផលិតសម្រាប់ម៉ូឌែល…

Apple អាចនឹងកំពុងធ្វើការលើក្តារចុចប្រភេទថ្មី ជំនួសឱ្យក្តារចុចគ្រាប់

ក្រុមហ៊ុន Apple បានដាក់ស្នើជាម្ចាស់កម្មសិទ្ធិលើប៉ាតង់ក្តារចុចប្រភេទថ្មីមួយទៅកាន់គណកម្មការ USPTO ដោយវាជាប្រភេទប៉ះបញ្ជា ខុសពីក្តារចុចបច្ចុប្បន្ន។ ទោះយ៉ាងណា ក្រុមហ៊ុននៅមានបញ្ហាមួយចំនួនដែលត្រូវដោះស្រាយ មុននឹងអាចប្រែក្លាយវាទៅជាការពិតបាន។ បញ្ហាបឋមគឺ ការប៉ះបញ្ជាទៅលើផ្ទៃក្តារចុចពុំផ្តល់អារម្មណ៍ដល់អ្នកចុច ដូចជាក្តារចុចគ្រាប់ធម្មតា។ ម្យ៉ាងទៀត ខណៈដែលវាមានផ្ទៃរាបស្មើដូចជាផ្ទៃអេក្រង់ ដូច្នេះ អ្នកប្រើនឹងពិបាកស្ទាបដឹងថាខ្លួនកំពុងចុចលើប៊ូតុងណាមួយ ហើយការដែលងាយនឹងប៉ះច្រឡំក៏ជាក្តីកង្វល់ផងដែរ។ ក្រុមហ៊ុននិយាយថា បញ្ហាទាំងនេះ ប្រហែលអាចដោះស្រាយបានតាមរយៈការប្រើបន្ទុកអគ្គីសនីស្តាទិចដើម្បីជួយរំញោចអារម្មណ៍អ្នកប្រើប្រាស់ឱ្យដឹងពីគែមនៃក្តារចុចនៅពេលដែលពួកគេចុចប៉ះ។…

ផ្ទាំងកម្មវិធី YouTube ពណ៌ងងឹតចាប់ផ្តើមដាក់ឱ្យ Update លើទូរសព្ទចល័តហើយ!

Google ចាប់ផ្តើមចេញកំណែកម្មវិធី YouTube ដែលមានជម្រើសផ្ទាំងកម្មវិធីពណ៌ងងឹត ឬ Dark Theme សម្រាប់អ្នកប្រើប្រាស់ទូរសព្ទដៃហើយ ប៉ុន្តែ វាចេញសម្រាប់ប្រព័ន្ធ iOS របស់ក្រុមហ៊ុន Apple មុន។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមការងារ YouTube លើទំព័រ Twitter របស់ពួកគេនៅថ្ងៃម្សិលមិញ។តាមរយៈវីដេអូឃ្លីបភ្ជាប់ជាមួយសេចក្តីប្រកាសនោះ យើងអាចដឹងយ៉ាងច្បាស់ថា…

Apple ចាប់បើកទទួលការចុះឈ្មោះសម្រាប់ព្រឹត្តិការណ៍ WWDC 2018 ហើយ!

ក្រុមហ៊ុន Apple បានប្រកាសជាផ្លូវការនូវកាលបរិច្ឆេទរៀបចំព្រឹត្តិការណ៍ជំនួបក្រុមអ្នកអភិវឌ្ឍកម្មវិធីប្រចាំឆ្នាំរបស់ខ្លួន WWDC សម្រាប់ឆ្នាំ ២០១៨ ជាពេលដែលក្រុមហ៊ុនត្រូវគេរំពឹងទុកថានឹងឧទេ្ទសនាម​ប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មី iOS 12, macOS 10.14, watchOS 5, និង tvOS 12។ នៅក្នុងសេចក្តីប្រកាសនោះបានឱ្យដឹងថា WWDC 2018 នឹងរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌល…

របៀបបិទ/បើកទូរសព្ទ iPhone X ឬ iPhone 8 ពេលជាប់គាំង

Apple បានផ្លាស់ប្តូរវិធីអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការហៅទូរសព្ទចេញបន្ទាន់នៅលើ​ iPhone X និង iPhone 8/8 Plus។ ដោយសារតែការផ្លាស់ប្តូរនេះ ពាក់ព័ន្ធទៅនឹងការចុច និងសង្កត់ប៊ូតុងចុចរបស់វា ការចុចបិទ/បើកដោយបង្ខំ (Force Restart) ក៏ខុសពី iPhone ម៉ូឌែលមុនៗផងដែរ។ ការចុច Restart ដោយបង្ខំនេះដែរ…

Apple ចេញគំរូឌុយសាកថ្ម Lightning ការពារទឹកជ្រាប និងធូលី

យោងតាមប៉ាតង់ថ្មីមួយដែលត្រូវបានគេហទំព័រ Cnet យកមកចុះផ្សាយនៅថ្ងៃម្សិលមិញ បានឱ្យដឹងថា ក្រុមហ៊ុន Apple រកឃើញនូវវិធីសាស្រ្តពីរ ក្នុងការរចនា​ក្បា​ល​​​សាកថ្មឧបករណ៍ប្រភេទ Lightning និង USB-C ថ្មី អាចការពារទឹកជ្រាប និង​ធូលីដីបាន។ វិធីសាស្រ្តទីមួយគឺសម្រាប់ឌុយ Lightning ដោយក្រុមហ៊ុនប្រើនូវស្រទាប់ផ្លាស្ទិចស្តើងម្យ៉ាង ស្រោបទៅលើក្បាលឌុយដោតត្រង់បរិវេនចម្លងចរន្តអគ្គីសនី ហើយវាមានអត្ថប្រយោជន៍នៅពេលឌុយនោះទុកដាក់នៅទីកន្លែងសើម និងកខ្វក់ពោរពេញដោយធូលីដី។…

សិស្សសាលា Stanford តវ៉ាមុខហាង Apple ប្រឆាំងការញៀន iPhone

និស្សិតនៃសកលវិទ្យាល័យ Stanford រដ្ឋ California សហរដ្ឋអាមេរិក មួយក្រុម កាលពីសប្តាហ៍មុននេះ បានប្រមូលផ្តុំគ្នានៅមុខអគារ Apple Store មួយកន្លែង នាទីក្រុង Palo Alto ដើម្បីតវ៉ាប្រឆាំងនឹងការផលិតចេញទូរសព្ទ iPhone ដែលនាំឱ្យមនុស្សម្នាវក់នឹងការប្រើប្រាស់វា។ យុវនិស្សិតមួយក្រុមដែលបានតាំងឈ្មោះឱ្យក្រុមខ្លួនថា Stanford Students…

Google ចេញ Android P ត្រៀមស្វាគមន៍ស្មាតហ្វូនអេក្រង់ឆក

ក្នុងឆ្នាំ ២០១៨ នេះ ស្មាតហ្វូនដើរដោយប្រព័ន្ធ Android ជាច្រើនត្រូវបានរចនាជាមួយអេក្រង់ឆក ស្រដៀងទៅនឹង iPhone X ដែលប្រកាសចេញកាលពីឆ្នាំ ២០១៧។ ជាក់ស្តែងដូចជា​ Huawei P20 និង Asus Zfone 5 ជាដើម។ ទន្ទឹមនឹងនោះ…

របៀបបញ្ចូល Google Search ក្នុងកម្មវិធី iMessages លើ iPhone ដើរដោយ iOS 11

Google គឺជាកម្មវិធីរុករកធំជាងគេបំផុត និងអាចផ្តល់នូវព័ត៌មានដែលលោកអ្នកចង់រកបានទូលំទូលាយជាងកម្មវិធី Search Engine ដទៃទៀតដូចជា Bing, Yahoo ផងដែរ។ នៅលើ​ iOS 11 ក្រុមហ៊ុន Apple បានបន្ថែមនូវថតកម្មវិធីក្នុងកម្មវិធី iMessages ផ្ទាល់តែម្តង ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ទូរសព្ទ iPhone ឬ…