ទូរសព្ទ iPhone មានថ្មចាស់ និងថ្មថ្មី ដើរយឺតខុសគ្នាដល់ម្លឹង!

Apple បានដាក់បញ្ចូលកម្មវិធីបន្យឺតល្បឿន iPhone ដោយស្ងាត់ៗ តាមរយៈកំណែ iOS 10.2.1 ហើយក្រោយមកទង្វើនេះ ត្រូវបានបែកធ្លាយ និងធ្វើឱ្យក្រុមហ៊ុនរងបណ្តឹងជុំទិស។ ទាក់ទងបញ្ហានេះ ក្រុមហ៊ុនផលិត iPhone បានបកស្រាយថា ខ្លួនធ្វើដូច្នោះគឺដើ​ម្បី​ការពារម៉ាស៊ីនទូរសព្ទពីការរលត់ជាយថាហេតុ ដោយសារតែថាមពលថ្មរបស់វាចុះខ្សោយ មិនអាចទ្រទ្រង់តម្រូវការថាមពលនៃអង្គប្រតិបត្តិការបានដូចថ្មថ្មី។ ដើម្បីស្តារមុខមាត់របស់ខ្លួន Apple បានដាក់បញ្ចូលនូវមុខងារត្រួតពិនិត្យសុខភាពថ្ម…

Apple នឹងចេញ MacBook តម្លៃទាបនៅពាក់កណ្តាលឆ្នាំនេះ?

ក្រុមហ៊ុន Apple ត្រូវគេរាយការណ៍មកថា កំពុងត្រៀមប្រកាសចេញនូវផលិតផលកុំព្យូទ័រយួរដៃ MacBook Air ថ្មីមួយម៉ូឌែល ដែលមានតម្លៃទាបជាងម៉ូឌែលមុនៗ នៅអំឡុងឆមាសទី២ ខាងមុខ។ នេះបើយោងតាមការអះអាងរបស់អ្នកទម្លាយព័ត៌មានលាក់ការរបស់ក្រុមហ៊ុន Apple ដ៏ល្បីឈ្មោះ Ming Chi-Kuo ចុះផ្សាយលើគេហទំព័រ 9to5Mac។ គួរបញ្ជាក់ថា កុំព្យូទ័រ MacBook…

ហាង Apple មួយនៅម៉ាឡេ ត្រូវបង្ខំចិត្តបិទទ្វារ ក្រោយហ៊ានប្រកាសលក់ iPhone តម្លៃ ៥០ ដុល្លារ

ហាងលក់រាយនូវផលិតផលរបស់ក្រុមហ៊ុន Apple មួយកន្លែងឈ្មោះ Switch នៅប្រទេសម៉ាឡេស៊ី ត្រូវបង្ខំចិត្តបិទទ្វារទៅវិញ ដោយសារតែមានមនុស្សរាប់ពាន់នាក់សម្រុកមកតម្រង់ជួរទិញ iPhone ដែលខ្លួនបានផ្សព្វផ្សាយលក់លាងឃ្លាំងក្នុងតម្លៃ​ត្រឹម ៥០ ដុល្លារ។ ជាមួយតម្លៃស្ទើរតែផ្តល់ជូនទទេនេះ វាបានទាក់ទាញមនុស្សម្នាមកតម្រង់ជួរនៅពីមុខហាងក្នុងផ្សារទំនើបមួយ យ៉ាងនែននាន់តាន់តាប់ រហូតដល់ម្ចាស់ហាងប្រកាសផ្អាកការលក់បញ្ចុះតម្លៃយ៉ាងពិសេសនេះវិញ ក្រោមហេតុផលសន្តិសុខ។ យោងតាមប្រភពពី 9to5mac ហាង Switch…

តាមពិត Apple ប្រើសេវា Google Cloud សម្រាប់ iCloud ខ្លួនសោះ!

យោងតាមរបាយការណ៍ iOS Security Guide របស់ក្រុមហ៊ុន Apple លើកមកចុះផ្សាយដោយ CNBC បានឱ្យដឹងថា ទិន្នន័យនៅលើ iCloud គឺត្រូវបានផ្ទុកលើសេវាកម្ម Cloud របស់ក្រុមហ៊ុន Google។ តាមពិតទៅ Apple ពុំមានម៉ាស៊ីនមេសម្រាប់ផ្ទុកទិន្នន័យ iCloud អតិថិជនរបស់ខ្លួននោះទេ…

Apple នឹងចេញកាសត្រចៀកផ្ទាល់ខ្លួនថ្មីស្រឡាង!

យោងតាម Apple Insider បានឱ្យដឹងថា Apple គ្រោងនឹងបើកបង្ហាញកាសស្តាប់ត្រជាក់សម្រាប់ពាក់លើក្បាលដែលមានការរចនាម៉ូដថ្មីស្រឡាងតែម្តង បន្ទាប់​​​ពីខ្លួនទទួលបានជោគជ័យលើកាស AirPods។ Apple Insider បានស្រង់សម្តីរបស់អ្នកទម្លាយព័ត៌មានសម្ងាត់មកពីក្រុមហ៊ុន KGI Security ដ៏ល្បីល្បាញគឺលោក Kuo ថា Apple នឹងចេញកាសត្រចៀកគុណភាពកម្រិតខ្ពស់ថ្មីមួយ ជាមួយការរចនាថ្មីទាំងស្រុង បន្ថែមពីលើសែស្រឡាយឧប​ករណ៍សំឡេងដែលខ្លួនមានស្រាប់។…

របៀបកំណត់ម៉ោងផ្ញើសារចេញតាម iPhone/iPad ដោយស្វ័យប្រវត្តិ

មិនចង់ខកខានការផ្ញើសារអេឡិចត្រូនិជូនពរ ឬណាត់ជួបជាមួយអតិថិជន ឬក្រុមការងារ មិត្តភក្តិក្នុងឱកាសពិសេសណាមួយមែនឬ? បើដូច្នេះមែន លោកអ្នកអាចប្រើប្រាស់វិធីកំណត់កាលបរិច្ឆេទជាក់លាក់ណាមួយជាមុន ដើម្បីឱ្យសាររបស់ផ្ញើចេញដោយស្វ័យប្រវត្តិទៅកាន់នរណាម្នាក់បាន។ បច្ចុប្បន្ន កម្មវិធីផ្ញើសារដែលមានស្រាប់លើទូរសព្ទ ថ្វីត្បិតតែវាកាន់តែសម្បូរបែបមែន ប៉ុន្តែ មុខងារសម្រាប់កំណត់ម៉ោងផ្ញើសារចេញគឺមិនទាន់មាននៅឡើយ។ ដូច្នេះ Post Tech សូមណែនាំនូវកម្មវិធីមួយឈ្មោះ​ Spark ដែលលោកអ្នកអាចទាញយកទៅប្រើដោយសេរីពី App Store…

Samsung ពិតជាចម្លងគំនិត AR Emoji ពី Apple?

នៅក្នុងព្រឹត្តិការណ៍បើកបង្ហាញស្មាតហ្វូនស៊េរីថ្មី Galaxy S9/S9+ ក្រុមហ៊ុន Samsung បានឧទេ្ទសនាមមុខងារថ្មីមួយឈ្មោះថា AR Emoji ស្រដៀងទៅនឹង Animoji ដែលនាំឱ្យមានការចោទសួរថាតើ ក្រុមហ៊ុនអេឡិចត្រូនិកកូរ៉េចម្លងគំនិតក្នុងការបង្កើតមុខងារថ្មីនោះ ពីគូប្រជែងរបស់ខ្លួនឬក៏យ៉ាងណា។ ទាក់ទងទៅនឹងការចោទសួរនេះ លោក DJ Koh ប្រធានក្រុមហ៊ុន Samsung Mobile…

ច្បាស់ហើយ! Huawei ត្រកូល P ថ្មី ឈ្មោះ P20

ការដាក់ឈ្មោះឱ្យស្មាតហ្វូនលំដាប់ថ្នាក់ខ្ពស់ស៊េរី P របស់ក្រុមហ៊ុន Huawei ឥឡូវនេះលែងស្រពិចស្រពិលហើយ។ លែងស្រពិចស្រពិលក៏ដោយសារតែឈ្មោះរបស់វា ត្រូវបានលេចត្រដែតយ៉ាងច្បាស់នៅលើផ្ទាំងបាដាផ្សព្វផ្សាយមួយ អំពីព្រឹត្តិការណ៍បើកបង្ហាញ​របស់ក្រុមហ៊ុន ក្នុងទីក្រុង Barcelena សម្រាប់ថ្ងៃ ២៧ មីនា។ ទោះយ៉ាងនេះក្តី គេនៅមានមន្ទិលនៅឡើយទាក់ទងទៅនឹងថាតើ សមាជិក P20 មួយណានឹងបំពាក់កាមេរ៉ាក្រោយភ្លោះបីនោះ ព្រោះព័ត៌មានចចាមអារ៉ាមកន្លងមកហាក់បង្ហាញភាពមិនច្បាស់លាស់នៅឡើយ។ តែយើងអាចសន្មិតថា…

វិធីផ្លាស់ប្តូរ Apple ID ពីមួយទៅមួយលើ iPhone ឬ iPad

Apple ID នៅលើប្រព័ន្ធ iOS គឺតភ្ជាប់លោកអ្នកទៅរាល់មាតិកាទិន្នន័យរវាងផលិតផល Apple ទាំងអស់ ដូចជា Apple Music និងកម្មវិធីលើ iPhone ឬ iPad របស់លោកអ្នកជាដើម។ ជូនកាលលោកអ្នកត្រូវការគណនី Apple ID ច្រើនដើម្បី Backup…

បែកធ្លាយកាស AirPod 2 មានចំណុចពិសេសថ្មីពីរ គ្រប់គ្នាច្បាស់ជាពេញចិត្ត

យោងតាមរបាយការណ៍ពីគេហទំព័រ Bloomberg ស្រង់ព័ត៌មានចេញពីប្រភពមួយដែលស្និទ្ធនឹងគម្រោង បានឱ្យដឹងថា កាសឥតខ្សែ AirPod ជំនាន់ទី២ របស់ Apple នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់បញ្ជាតាមសំឡេងជាមួយមុខងារ Siri និងមានបន្ថែមស្រទាប់ការពារទឹកជ្រាប។ ប្រភពដដែលបន្ថែមថា AirPod 2 នឹងបំពាក់បន្ទះឈីប Wireless ជំនាន់ថ្មីអាចជា W2 សម្រាប់ជួយឱ្យវាកាន់តែមានសមត្ថភាពក្នុងការប្រកួតប្រជែងជាមួយកាសឥតខ្សែរបស់ក្រុមហ៊ុនដទៃ…