ចោរស្ទើរភ្លើង បែកគំនិតលួចកំព្យូទ័រគេបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន
ភ្នំពេញៈ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៣៩៥ជ ផ្លូវបេតុង ក្រុមទី០៨ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានករណីជនសង្ស័យបានធ្វើសកម្មភាពលួចកំព្យូទ័ររបស់ប្រជាពលរដ្ឋបានសម្រេច។ ក្រោយពីទទួលបណ្តឹងជនរងគ្រោះរួចមក លោកអនុសេនីយ៍ឯក តូច គឹមសុង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវបានដឹកនាំកងកម្លាំងសមត្ថកិច្ច បើកការស្រាវជ្រាវកំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅចំណុចផ្ទះជួល…