ផ្លូវការ៖ Barcelona បណ្តេញលោក Koeman ក្រោយចាញ់ Vallecanov

បរទេស៖ ក្រោយបរាជ័យផ្ទួនៗនិងមានការទិះតៀនខ្លាំងៗពីសំណាក់អ្នកគាំទ្រក្លឹបកន្លងមកនោះទីបំផុតលោក Ronald Koeman គឺត្រូវបានបណ្តេញចេញពីក្លឹប Barcelona ហើយនៅថ្ងៃព្រហស្បតិ៍នេះបន្ទាប់ពីចាញ់ក្រុម Rayo Vallecano កាលពីយប់ថ្ងៃពុធម្សិលមិញ។ បរាជ័យយប់មិញនេះបានធ្វើឲ្យ Barcelona បានធ្លាក់ទៅលេខរៀងទី៩ក្នុងតារាងកំពូល La Liga ដោយអាចយកឈ្នះបានតែ៤ប្រកួតប៉ុណ្ណោះក្នុងការប្រកួតនៅលីគទាំង១០ប្រកួតហើយមិនត្រឹមតែប៉ុណ្ណោះទំរង់លេងនៅ Champions League ក៏មិនសូវជាកាក់កបនោះដែរ។ នៅមកដល់ពេលនេះនៅមិនទាន់មានការអះអាងប្រកាសអំពីប័ត៌មាននៃគ្រូបង្វឹកថ្មីនៅឡើយទេប៉ុន្តែជឿជាក់ថាវិរៈបុរសរបស់ក្លឹបគឺលោក…

Ancelotti ប្រាប់ពីមូលហេតុមិនដាក់ Hazard លេងនៅ Clasico

បរទេស៖ តារាឆ្នើមរបស់ប៊ែលហ្ស៊ិក Eden Hazard បានត្រឹមដាក់ឲ្យអង្គុយកៅអីបម្រុងប៉ុណ្ណោះនៅក្នុងការប្រកួទដ៏សំខាន់មួយរវាងក្រុម Real Madrid ជាមួយនឹង Barcelona។ កីឡាករ Hazard ក្នុងវ័យ៣០ឆ្នាំគឺមិនត្រូវបានដាក់ឲ្យចូលរួមក្នុងការប្រកួតឡើយក្នុងការប៉ះទង្គិចគ្នា Clasico ដោយយកជ័យជំនះលើក្រុម Barcelona ក្នុងលទ្ធផល២ទល់នឹង១កាលពីយប់ថ្ងៃអាទិត្យ។ ថ្លែងទៅនឹងបញ្ហានេះគ្រូបង្វឹកលោក Ancelotti បានប្រាប់ទៅអ្នកកាសែតថា៖គាត់(Hazard) អាចលេងទាំងក្នុងប្រព័ន្ធ4-3-3…

Barcelona នៅតែចិញ្ចឹមចិត្តចង់បានលោក Jurgen Klopp ទោះកុងត្រាគាត់នៅសល់ ៣ឆ្នាំទៀតក្តី

បរទេស៖ The Mirror នៅថ្ងៃនេះបានចេញផ្សាយថាលោក Jurgen Klopp ដែលបច្ចុប្បន្នមានកុងត្រាជាមួយនឹងក្លឹបហង្សក្រហម Liverpool រហូតទៅដល់ឆ្នាំ២០២៤នោះនឹងនោតែមានឈ្មោះជាគោលដៅរបស់ក្លឹបយក្សអេស្បាញ Barcelona ដដែលទោះបីជាយ៉ាងណាក្តី។ មកដល់សប្តាហ៍នេះនៅតែមានព័ត៌មានចចាមអារ៉ាមដដែលថាលោក Jurgen Klopp នឹងក្លាយទៅជាគ្រូបង្វឹកសម្រាប់ជំនួសតំណែងរបស់លោក Ronald Koeman ក្នុងពេលដែលក្លឹប Barcelona កំពុងប្រឈមមុខទៅនឹងបញ្ហាវិបត្តិហិរញ្ញវត្ថុនៅឡើយនោះ។…

Newcastle និង Juventus នឹងប្រជែងគ្នាផ្ទេរយកកីឡាករ Dembele

បរទេស៖ The Goal នៅថ្ងៃនេះបានចេញផ្សាយថាតារាឆ្នើមវ័យក្មេងរបស់ក្លឹប Barcelona កីឡាករ Ousmane Dembele បច្ចុប្បន្នកំពុងក្លាយទៅជាកីឡាករគោលដៅរបស់ក្លឹបធំៗនៅអ៊ឺរ៉ុបបូករួមទាំងក្លឹបសេដ្ឋីថ្មី Newcastle ផងដែរ។ ប្រភពដដែលបានសរសេរទៀតថាក្រៅតែNewcastle ហើយនោះពេលនេះសូម្បីតែជើងខ្លាំងអ៊ីតាលី Juventus ក៏កំពុងចាប់អារម្មណ៍ជាមួយនឹងកីឡាករខ្សែប្រយុទ្ធបារាំងរូបនេះផងដែរហើយជឿជាក់ថាភ្នាក់ងាររបស់កីឡាកររូបនេះគឺបានជួបទំនាក់ទំនងរួចរាល់ហើយជាមួយនឹងក្លឹបទាំងពីរ។ គួរឲ្យដឹងដែរថា Dembele ចាប់តាំងតែពីបានផ្ទេរពីក្លឹប Dortmund មកចូលរួមនឹង…

Barca ចង់ឆក់យក Mbappe ពីការចង់បានរបស់ Real Madrid

បរទេស៖ The Goal នៅថ្ងៃនេះបានសរសេរថាក្លឹបយក្សអេស្បាញ Barcelona នៅសប្តាហ៍នេះបានបង្ហាញនូវការតាំងចិត្តរបស់ខ្លួនក្នុងការផ្ទេរយកកីឡាករគោលដៅដ៏ធំម្នាក់របស់ក្លឹប Real Madrid មកកាន់ទឹកដី Camp Nou របស់ខ្លួន។ ប្រភពដដែលបានសរសេរទៀតថាក្លឹបនេះបានត្រៀមផែនការចំណាយដែលមានទំហំទឹកប្រាក់ច្រើនខ្លាំងជាងអ្វីដែល Real Madrid នឹងអាចផ្តល់ទៅឲ្យកីឡាករ Mbappe ព្រមទាំងក្លឹបបារាំង PSG ផងដែរនៅពេលវេលាសមរម្យមួយមកដល់។…

Fati បន្តកុងត្រាថ្មីដល់ឆ្នាំ២០២៧ តម្លៃខ្លួនកើនដល់ ១០០០លានដុល្លារ

បរទេស៖ ទីបំផុតកីឡាករខ្សែប្រយុទ្ធអេស្បាញវ័យក្មេង Ansu Fati បានសម្រេចចិត្តក្នុងការបន្តកុងត្រាថ្មីរួចទៅហើយជាមួយនឹងក្លឹបយក្សអេស្បាញ Barcelona ដើម្បីបញ្ចប់ទៅនៃព័ត៌មានអំពីការចាកចេញពីក្លឹប។ កុងត្រាថ្មីរបស់ Fati វ័យទើបតែ១៨ឆ្នាំនឹងអនុញ្ញាតិឲ្យកីឡាកររូបនេះនឹងបន្តរស់នៅទឹកដី Camp Nou រហូទទៅដល់ឆ្នាំ២០២៧ដោយនឹងធ្វើឲ្យតម្លៃខ្លួនរបស់គាត់ឡើងទៅដល់១ពាន់លានអ៊ឺរ៉ូឬប្រហែលជា១,,១៦ពាន់លានដុល្លារ។ កាលពីសប្តាហ៍មុន Fati បានបន្តកុងត្រាថ្មីដែលមានរយៈពេល២ឆ្នាំប៉ុណ្ណោះដើម្បីមានពេលវេលាច្រើនក្នុងការរៀបចំកិច្ចការងារផ្តល់កុងត្រាថ្មីរយៈពេលវែងដែលនឹងធ្វើឲ្យ Fati ក្លាយទៅជាកីឡាករមានតម្លៃថ្លៃបំផុតលើលោកនិងជាកីឡាករដ៏សំខាន់បំផុតក្នុងនាមជាកីឡាករលេខ១០ជំនួសឲ្យ Lionel Messi៕

Aguero សារភាពថាធ្លាប់បដិសេធពាក់លេខ ១០ របស់ Messi ពិតមែន!

បរទេស៖ កីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Aguero បានពន្យល់អំពីមូលហេតុអ្វីដែលបានបណ្តាលឲ្យចិត្តលោកបដិសេធមិនទទួលយកអាវលេខដែលធ្លាប់ពាក់និងយកលេខ១៩ជំនួសវិញពេលចាប់ផ្តើមជាមួយនឹង Barcelona ដំបូង។ Aguero បានបកស្រាយថាលោកពិតជាបានបដិសេធមិនទទួលយកអាវលេខ១០របស់កីឡាករ Lionel Messi ឡើយក្នុងពេលដែលមិត្តរួមក្រុមជម្រើសជាតិរូបនេះបានចាកចេញហើយក៏សុខចិត្តទុកវាឲ្យទៅកីឡាករអេស្បាញឆ្នើមវ័យក្មេងមានសមត្ថភាព Ansu Fati វិញ។ រំលឹកដែរថា Aguero បានចូលរួមជាមួយនឹង Barcelona ដោយមិនមានតម្លៃខ្លួនឡើយបន្ទាប់ពីចុងរដូវកាល២០២០-២០២១កន្លងទៅពីក្លឹប Man…

ក្រោយព័ត៌មានចាកចេញ Man City ដាក់តម្លៃខ្លួនរបស់ Sterling ដល់ទៅ ៦៨លានផោន

បរទេស៖ កន្លងមកមិនមានការលាក់បាំងនោះទេដែរថាកីឡាករខ្សែប្រយុទ្ធ Raheem Sterling បានបង្ហាញពីបំណងក្នុងការចាកចេញពីក្លឹបទាំងដែលបច្ចុប្បន្នមានក្លឹបយក្សអេស្បាញ Barcelona ដែលជាអ្នកកំពុងតាមចង់បានខ្លាំងជាងគេ។ នៅសប្តាហ៍នេះតាមរយៈ The Goal បានធ្វើការអះអាងថា Man City ក៏បានត្រៀមខ្លួនរួចទៅហើយក្នុងការបែកផ្លូវចេញពីគ្នាដោយក្លឹបក៏បានដាក់តម្លៃខ្លួនរបស់កីឡាករហើយផងដែរប្រមាណជា៨០លានអ៊ឺរ៉ូឬត្រូវជា៦៨លានផោន។ ទោះបីជាយ៉ាងណាក្តីមានប្រភពជាច្រើនបានអះអាងថាការដាក់តម្លៃខ្លួននេះ Man City សង្ឃឹមថានឹងអាចរារាំងនូវការចង់បានពីសំណាក់ក្លឹបជាច្រើននៅអ៊ឺរ៉ុបជាពិសេសគឺBarcelona ៕  

ក្រោយឈ្នះ Valencia លោក Koeman សរសើរ Coutinho ខ្លាំងៗ

បរទេស៖ នៅក្រោយចប់ការប្រកួតកាលពីយប់មិញគ្រូបង្វឹកលោក Ronald Koeman បានធ្វើការលើកសរសើរយ៉ាងខ្លាំងចំពោះទំរង់លេងរបស់ Coutinho ដែលជាអ្នកជួយឲ្យ Barcelona អាចយកឈ្នះ Valencia ក្នុងលទ្ធផលដល់ទៅ៣ទល់នឹង១។ លោក Koeman បានបន្តថាកន្លងមកលោកតែងតែមានជំនឿជឿជាក់យ៉ាងខ្លាំងចំពោះកីឡាករអន្តរជាតិប្រេស៊ីលរូបនេះហើយបញ្ជាក់ថាកីឡាករខ្សែបម្រើប្រយុទ្ធរូបនេះនឹងអាចក្លាយទៅជាកីឡាករដ៏សំខាន់មួយរបស់ក្រុមនាពេលខាងមុខក្នុងពេលដែលគាត់នៅបន្តពង្រឹងកាយសម្បទានៅឡើយនោះ។ ថ្លែងទៅកាន់ក្រុមអ្នកកាសែតចប់ការប្រកួតនេះលោក Koeman បាននិយាយបែបនេះថា៖ Coutinho លេងបានល្អណាស់។នៅពេលដែលគាត់ចាប់ផ្តើមប្រកួតភ្លាមទំរង់លេងរបស់គាត់គឺល្អរួចទៅហើយ។គាត់បន្តគ្រប់គ្រងបាល់ដោយសេរីនិងទំនុកចិត្តហើយជួយឲ្យទំរង់លេងរបស់ក្រុមកាន់តែល្អឡើងៗរហូតដល់នាទីចុងក្រោយ៕  

អតីតប្រធានក្លឹបរបស់ Barcelona និយាយាថាការចាកចេញរបស់ Messi គឺជាកំហុសនិងរឿងគួរឲ្យសោកស្តាយបំផុត

បរទេស៖ អតីតប្រធានក្លឹបយក្សអេស្បាញ Barcelona លោក Josep Maria Bartomeu នៅសប្តាហ៍នេះបានធ្វើការលើកឡើងមួយអំពីបញ្ហា Messi និងការចាកចេញរបស់គាត់ទៅលេងនៅលីគកំពូលនៃប្រទេសបារាំង។ លោក Bartomeu បាននិយាយថាវាគឺជាកំហុសនិងរឿងគួរឲ្យសោកស្តាយបំផុតនៅពេលដែលកីឡាករកម្រិតដូចជា Lionel Messiបែរជាបានចាកចេញពី Barcelona និង La Liga ទៅវិញហើយបន្តថាគាត់គួរតែចាកចេញទៅលេងនៅអាមេរិក…