Update: ប្រពន្ធរបស់ខ្មាន់កាំភ្លើងដែលវាយប្រហារក្រុង Orlando អាចប្រឈមមុខនឹងការចោទប្រកាន់

អាមេរិក: បើយោងតាមរបាយការណ៍បានឲ្យដឹងថា ប្រពន្ធរបស់ខ្មាន់កាំភ្លើងដែលបានសម្លាប់មនុស្ស ៤៩ នាក់នៅក្លិបរាត្រីដែលស្រលាញ់ភេទដូចគ្នានៅទីក្រុង Orlando រដ្ឋផ្លរីដា សហរដ្ឋអាមេរិក អាចប្រឈមមុខនឹងការចោទប្រកាន់នៅក្នុងការជាប់ពាក់ព័ន្ធជាមួយនឹងការវាយប្រហារនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC នៅថ្ងៃទី១៥ មិថុនានេះ។ ប្រភពបានដកស្រង់សម្តីដោយសារព័ត៌មាន Fox News និង Reuters បាននិយាយថា ព្រះរាជអាជ្ញាបានកោះប្រជុំគណៈកម្មការវិនិច្ឆ័យដើម្បីស៊ើបអង្កេតលោកស្រី…

Update: ការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងប៉ូលិលបណ្តាលឲ្យ៤០នាក់ របួស និង៥៨នាក់ ត្រូវចាប់ខ្លួន

បារាំង: ការតវ៉ានៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង លើការធ្វើកំណែទម្រង់ពលកម្មថ្មីដែលបានក្លាយទៅជាអំពើហិង្សា យ៉ាងហោចណាស់មនុស្ស ៤០នាក់រងរបួស ក្នុងនោះមានប៉ូលិស២៩នាក់ និងចាប់ខ្លួន៥៨នាក់ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃទី១៥ មិថុនានេះ។ យ៉ាងហោចណាស់ ក្រុមបាតុករ ៧៥.០០០នាក់ បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានី ស្របពេលដែលសភាជាន់ខ្ពស់កំពុងតែពិភាក្សាជជែកដេញដោលនៃការផ្លាស់ប្តូរច្បាប់ការងារថ្មី។ ទីក្រុង Eiffel Tower…

មេបញ្ជាការប៉ូលិសបារាំងម្នាក់ រួមទាំងប្រពន្ធរបស់គាត់ ត្រូវឃាតករចាក់សម្លាប់

បារាំង: មន្រ្តីបាននិយាយថា បុរសម្នាក់ដែលអះអាងថា មានភក្ដីភាពទៅនឹងអ្វីដែលហៅថា ក្រុមរដ្ឋអ៊ិស្លាមជ្រុលនិយម (IS) បានចាក់សម្លាប់លោកមេបញ្ជាការប៉ូលិសបារាំងម្នាក់ រួមទាំងប្រពន្ធរបស់គាត់ផងដែរ មុនពេលដែលបានប៉ូលិសបានសម្រុកចូលទៅបាញ់បុរសខាងលើនេះឲ្យស្លាប់នៅក្នុងផ្ទះមួយកន្លែង។ នេះបើយោងតាមការចេញផ្សាយ BBC នៅថ្ងៃទី១៤ មិថុនានេះ។ បុរសដែលមានភក្តីភាពចំពោះក្រុមរដ្ឋឥស្លាម បានចាក់សម្លាប់លោកមេបញ្ជាការរួចហើយ ក៏រូបគេបានចាប់កូនប្រុស និងប្រពន្ធធ្វើជាចំណាប់ខ្មាំងរបស់ខ្លួននៅក្នុងផ្ទះរបស់ពួក គេនៅក្នុងតំបន់ Magnanville ក្បែរទីក្រុងប៉ារីស។…

Update: សមត្ថកិច្ចចាប់បានក្រុមជនសង្ស័យ ០៤នាក់ហើយ បន្ទាប់ពីកាប់គ្នាស្លាប់ម្នាក់ នៅខណ្ឌពោធិ៍សែនជ័យ (មានវីដេអូ)

ភ្នំពេញៈ ពេលនេះ លោកអធិការខណ្ឌពោធិ៍សែន យឹម សារ៉ាន់ បានដឹកនាំកម្លាំងសមត្ថកិច្ចរបស់លោក ចុះឡោមពន្ធ័និងឃាត់ជនសង្ស័យពាក់ពន្ធ័ករណីកាប់សម្លាប់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានបួននាក់ហើយ។ សមរភូមិមួយ បានកើតឡើងរវាងក្មេងស្ទាវពីរក្រុម បានដេញកាប់គ្នាដូចក្នុងរឿងចិន បណ្តាលឲ្យម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍ដេញកាប់ចាក់គ្នានេះ បានកើតឡើងនៅច្រកចូល QMI ក្នុងភូមិព្រៃព្រីង សង្កាត់ចោមចៅ ខណ្ឌពោធិ័សែនជ័យ រាជធានីភ្នំពេញ ដោយគេឃើញក្មេងទំនើងពីរក្រុមដេញកាប់គ្នា…

ក្រុមអ្នកគាំទ្របាល់ទាត់ជនជាតិរុស្ស៊ី ១៥០នាក់នៅក្រោយខ្នងអំពើហិង្សា Euro 2016

បារាំង: ព្រះរាជអាជ្ញាប្រចាំនៅទីក្រុង Marseille ប្រទេសបារាំង លោក Brice Robin បាននិយាយឲ្យដឹងថា ក្រុមអ្នកគាំទ្រកីឡាបាល់ទាត់ជនជាតិរុស្ស៊ីចំនួន ១៥០នាក់ ត្រូវបានគេរៀបចំយ៉ាងល្អសម្រាប់សកម្មភាពអំពើហិង្សាជ្រុលនិយម ដែលបានវាយគ្នាជាមួយក្រុមអ្នកគាំទ្របាល់ទាត់អង់គ្លេស ហើយពួកគេបានរត់គេចពីការចាប់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី១៣ មិថុនានេះ។ មនុស្សចំនួន ១០នាក់ ក្នុងនោះមាន៦នាក់គឺជនជាតិអង់គ្លេស…

ជប៉ុនតវ៉ានឹងចិនបន្ទាប់ពីនាវាចិនបើកចូលទៅកោះកំពុងមានជម្លោះ

ជប៉ុនៈ ជប៉ុនប្រឆាំងតវ៉ាជាមួយនឹងឯកអគ្គរដ្ឋទូតចិន នៅទីក្រុងតូក្យូ បន្ទាប់ពីនាវាចិនមួយគ្រឿង បានបើកចូលទៅកាន់កោះ កំពុងមានជម្លោះនៅសមុទ្រចិនខាងកើត។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦។ កោះសេនកាគូ ជាកោះមួយដែលគ្មានមនុស្សរស់នៅ ហើយត្រូវបានគ្រប់គ្រង ដោយប្រទេសជប៉ុន ស្របពេលដែលចិនបានអះអាងថា ជាកោះរបស់ ខ្លួនក្រោមឈ្មោះ កោះតាវយូ។…

ស្តេចប្រដាល់ Muhammad Ali ទទួលមរណភាពមុននេះ

អាមេរិកៈ យោងតាម BBCចុះផ្សាយនៅមុននេះបន្តិច ថ្ងៃទី៤ ខែមិថុនា ឆ្នាំស២០១៦ បានឲ្យដឹងថា អ្នកប្រដាល់ជើងចាស់ដ៏ល្បីល្បាញ Muhammad Ali បានទទួលមរណភាព នៅអាយុ៧៤ឆ្នាំ។ ក្រុមគ្រួសាររបស់អ្នកប្រដាល់ជើងចាស់ ខាងលើបានឲ្យដឹងថា Muhammad Ali បានទទួលមរណភាពហើយ នៅអាយុ៧៤ឆ្នាំ នៅក្នុងមន្ទីរពេទ្យ ក្នុងរដ្ឋ…

ភាគហ៊ុនក្រុមហ៊ុន Suzuki ធ្លាក់ចុះជិត១ភាគរយនៅលើផ្សារហ៊ុនទីក្រុងតូក្យូ បន្ទាប់ពីមានរឿងអាស្រូវរថយន្ត

ជប៉ុន: យោងតាមការចេញផ្សាយរបស់ BBC នៅថ្ងៃទី០៤ មិថុនានេះ បានឲ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុន Suzuki បានធ្លាក់ចុះជិត ១ភាគរយនៅលើផ្សារហ៊ុនទីក្រុងតូក្យូ កាលពីថ្ងៃសុក្រមិ្សលមិញ បន្ទាប់ពីមានរឿងអាស្រូវរថយន្ត។ ក្រុមហ៊ុន Suzuki ជាក្រុមហ៊ុនរថយន្តធំជាងគេទីបួននៅប្រទេសជប៉ុន បន្ទាប់ពីក្រុមហ៊ុន Toyota, Nissan និង Honda…

Update: មនុស្ស ២៥.០០០នាក់គ្មានអគ្គិសនីប្រើប្រាស់ និង៣០០០នាក់ត្រូវជម្លៀសចេញពីផ្ទះសម្បែង

បារាំង: ទឹកជំនន់បណ្តាលឲ្យមនុស្ស ២៥.០០០នាក់គ្មានអគ្គិសនីប្រើប្រាស់ ស្របពេលដែលមនុស្ស ៣០០០នាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងនៅក្នុងទីក្រុងប៉ារីសនិងភាគកណ្តាលប្រទេសបារាំង។ នេះបើតាមការចេញផ្សាយនៅរបស់ BBC នៅថ្ងៃទី០៣ មិថុនានេះ។ ប្រធានាធិបតីបារាំងលោក Francois Hollande បាននិយាយថា អាកាសធាតុនេះគឺជាបាតុភូតអាកាសធាតុធ្ងន់ធ្ងរនិងជាបញ្ហាប្រឈមជាសកល។ស្ថានភាពប្រកាសគ្រោះមហន្តរាយធម្មជាតិនៅក្នុងតំបន់ ដែលរងគ្រោះខ្លាំងដែលនឹងបង្កើតមូលនិធិសង្គ្រោះបន្ទាន់ផងដែរ។ ប្រតិបត្តិករផ្លូវដែក SNCF បានបិទបន្ទាត់ផ្លូវដែលរត់រួមគ្នា​ជាមួយនៅកណ្តាលទីក្រុងប៉ារីស។ ទឹកជំនន់នៅក្នុងទីក្រុងប៉ារីសត្រូវបានគេព្យាករណ៍ថា…

Update: អាជ្ញាធរថៃ រកឃើញមូលហេតុពិតហើយ ដែលបណ្តាលឲ្យងាប់កូនខ្លា៤០ក្បាល

ថៃ: អាជ្ញាធរថៃនិយាយថា ខ្លួនបានរកឃើញមូលហេតុពិតហើយ ដែលបណ្តាលឲ្យងាប់កូនខ្លា ៤០ក្បាល ដោយអាជ្ញាធរថៃបានឃុំខ្លួនព្រះសង្ឃមួយអង្គ ដែលបានប៉ងរត់ពន្ធស្បែកសត្វខ្លានិងចង្កូមខ្លានៅវត្តព្រះវិហារខ្លា។ ព្រះសង្ឈមួយអង្គដែលបានប្រព្រឹត្តនៅវត្តវិហារ Pha Luang Ta Bua ដែលគេបានស្គាល់ថា ជាវត្តព្រះវិហារខ្លា ត្រូវបានគេចោទប្រកាន់ពីបទជួញដូរសត្វព្រៃនិងការរំលោភបំពានសត្វខុសច្បាប់។ ហើយពួកគេបានបដិសេធការចោទប្រកាន់នេះ។ កាលពីថ្ងៃពុធកន្លងទៅ មន្ត្រីសត្វព្រៃបានរកឃើញសាកសពកូនសត្វខ្លាចំនួន ៤០ក្បាល បានស្លាប់នៅវត្តមួយនេះ។…