Update: ភេរវកម្មទីក្រុងព្រុចសែល តាមពិតទៅរកមិនឃើញគ្រាប់បែកសោះ

ប៊ែលហ្សិក: អាជ្ញាធរបានអះអាងថា បុរសម្នាក់ត្រូវបានចាប់ខ្លួនចំពេលដែលប្រតិបត្ដិការប្រឆាំងភេរវកម្ម ដែលបង្កឡើងដោយ ការជូនដំណឹងបំផ្ទុះគ្រាប់បែកមួយនៅឯមជ្ឈមណ្ឌលផ្សារទំនើបមួយក្នុងទីក្រុងព្រុចសែល។ នេះបើយោងតាមការចេញផ្សាយដោយសារ BBC នៅថ្ងៃទី២១ មិថុនានេះ។ របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយប៊ែលហ្សិក បានឲ្យដឹងថា បុរសម្នាក់នេះបានតេប្រាប់ប៉ូលិសកាលពីពេលព្រឹកមិញនេះ និងបាននិយាយថា គាត់ត្រូវបានគេពាក់គ្រឿងផ្ទុះ។ មានសេចក្តីរាយការណ៍ជាច្រើនបានលើកឡើងពីការផ្តល់សេវាសន្តិសុខនិយាយថា គ្មានគ្រឿងផ្ទុះត្រូវបានគេរក ឃើញនៅលើបុរសម្នាក់នេះទេ។ តាមដងផ្លូវនៅជុំវិញមជ្ឈមណ្ឌលផ្សារទំនើប City 2…

អាជ្ញាធរក្រុងព្រុចសែលប្រកាសឲ្យមានការប្រុងប្រយ័ត្ន ករណីបំផ្ទុះគ្រប់បែកនៅផ្សារទំនើបមួយកន្លែង

ប៊ែលហ្សិក: អាជ្ញាធរក្រុងព្រុចសែលប្រកាសប្រាប់ការជូនដំណឹងនៅមជ្ឈមណ្ឌលផ្សារទំនើបមួយកន្លែង ក្រែងមានករណីបំផ្ទុះគ្រាប់បែកនៅក្នុងទីក្រុងព្រុចសែល ដែលអាចបង្កឡើងក្រុមភេវករ ស្របពេលដែលបុរសម្នាក់ត្រូវបានចាប់ខ្លួន។ នេះបើយោងតាមចេញផ្សាយបឋមដោយសារព័ត៌មាន BBC នៅថ្ងៃទី២១ មិថុនានេះ។ មជ្ឈមណ្ឌលផ្សារទំនើបមួយនៅភាគកណ្តាលទីក្រុងព្រុចសែល ត្រូវបានគេជម្លៀសមនុស្សចេញ បន្ទាប់ពីមានការជូនដំណឹងរបស់សន្តិសុខដែលបានបង្ខំឲ្យស្ថានីយ៍រថភ្លើងក្រោមដីមួយនៅក្បែរនោះ បិទចរាចរណ៍ផងដែរ។ ប៉ូលិសត្រូវបានគេជូនដំណឹងនៃស្ថានភាពគួរឱ្យសង្ស័យកាលពីពេលព្រឹកមិញនេះ ហើយប្រតិបត្ដិការមួយគឺកំពុងបន្តធ្វើ នេះបើយោងតាមរបាយ​ការណ៍​ប្រព័ន្ធផ្សព្វផ្សាយបែលហ្ស៊ិក ដោយបានស្រង់សម្តីរបស់អ្នកនាំពាក្យរបស់ប៉ូលិស។ ដោយឡែក តាមដងផ្លូវនៅជុំវិញមជ្ឈមណ្ឌលផ្សារទំនើប City…

ចាប់ខ្លួនបុរសម្នាក់ ”មានបំណងចង់បាញ់ លោក Donald Trump”

អាមេរិកៈ តាមឯកសារតុលាការ បានឲ្យដឹងថា បុរសម្នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីគាត់ព្យាយាមដកកាំភ្លើង នៅឯកន្លែងប្រមូលផ្ដុំអ្នកគ្រាំទ្រ បេក្ខជនប្រធានាធិបតិ លោក Donald Trump ក្នុងទីក្រុង Las Vegas នៅចុងសប្តាហ៍មុន។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា…

មុននេះបន្តិច កុមារជាច្រើនាក់ លង់ទឹកស្លាប់នៅក្នុងបឹងរុស្ស៊ី

រុស្ស៊ី: នៅមុននេះបន្តិច មានការភ័យថា យ៉ាងហោចណាស់ មានកុមារប្រមាណ ១០នាក់បានស្លាប់ បន្ទាប់ពីព្យុះភ្លៀងបាន វាយប្រហារទូកមួយគ្រឿង ដែលពួកគេកំពុងតែមានកម្មវិធីជប់ឈៀងសប្បាយនៅលើបឹង នៅភាគខាងជើង ប្រទេសរុស្ស៊ី។ នេះបើយោងតាមការ ចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី១៩ មិថុនានេះ។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានជូនដំណឹងទាន់ហេតុការនេះ ហើយនឹងធ្វើសេចក្តីលម្អិតបន្ថែមទៀត ដែលនឹងត្រូវបានចេញផ្សាយក្នុងរយៈពេលដ៏ខ្លីខាងមុននេះ…

ប៉ូលិសប៊ែកហ្សិកចាប់ខ្លួនមនុស្ស ១២នាក់ ក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មជិត៣ខែ

ប៊ែលហ្សិក: ប៉ូលិសប៊ែលហ្សិកបានចាប់ខ្លួនមនុស្សចំនួន ១២នាក់ នៅក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មធំមួយក្នុងរយៈពេលជិតបីខែ បន្ទាប់ពីការវាយប្រហារដោយគ្រាប់បែកដែលបានសម្លាប់មនុស្សនៅទីក្រុងព្រុចសែល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី១៨ មិថុនានេះ។ ព្រះរាជអាជ្ញាបាននិយាយថា អ្នកទាំងនោះបានឃុំខ្លួនមួយយប់ត្រូវបានសង្ស័យថា ចូលរួមក្នុងផែនការសម្ងាត់ គ្រោងនឹងធ្វើការវាយប្រហារភេរវកម្ម ហើយពួកគេបានស្ថិតក្នុងចំណោមមនុស្ស ៤០នាក់ផ្សេងទៀត ដែលបានធ្វើការសាកសួរចម្លើយផងដែរ។ ការស្វែងរកត្រូវបានធ្វើឡើងនៅក្នុងក្រុងចំនួន១៦ ដែលភាគច្រើននៅជុំវិញទីក្រុងព្រុចសែល ដោយមានការត្រួតពិនិត្យចាក់សោនៅយានដ្ឋាន ១៥២កន្លែង។…

Update៖ បុរសម្នាក់ត្រូវចោទប្រកាន់ពីបទឃាតកម្ម លើសមាជិកសភាអង់គ្លេស លោកស្រី Jo Cox

អង់គ្លេសៈ បុរសម្នាក់ ត្រូវបានចោទប្រកាន់ពីបទឃាតកម្ម ទាក់ទងនឹងការប្រហារបាញ់លើសមាជិកសភា លោកស្រី Jo Cox នៅលើផ្លូវទៅមណ្ឌលបោះឆ្នោតរបស់នាង ក្នុងតំបន់ West Yorkshire ចក្រភពអង់គ្លេស។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១8 ខែមិថុនា ឆ្នាំ២០១៦។ បើតាមប៉ូលិសក្នុងតំបន់ West…

ប្រអប់ខ្មៅទី២ របស់យន្តហោះអេហ្ស៊ីប ត្រូវបានរកឃើញនៅថ្ងៃនេះ

អេហ្ស៊ីបៈ នៅមុននេះបន្តិច មានសេចក្ដីរាយការណ៍មកថា ប្រអប់ខ្មៅទី២ ដែលបានថតសំឡេងរបស់បើកយន្តហោះអេហ្ស៊ីប EgyptAir 804 ត្រូវបានក្រុមអ្នកស្រាវជ្រាវរកឃើញ។ យន្តហោះអេហ្ស៊ីប ដែលបានធ្លាក់ចូលសមុទ្រ កាលពីថ្ងៃទី១៩ ឧសភា ឆ្នាំ២០១៦ បានចេញដំណើរទីប្រទេសបារាំង ទៅប្រទេសអេហ្ស៊ីប។ នេះបើយោងតាមការចេញផ្សាយ BBC នៅថ្ងៃទី១៧ ខែមិថុនានេះ។ គួរជម្រាបថា…

សិស្សដែលចាស់ជាងគេក្នុងប្រទេសនេប៉ាល់

នេប៉ាល់ៈ លោកតា Durga Kami បានក្លាយជាសិស្សដ៏ចាស់ជាងគេបំផុត ក្នុងប្រទេសនេប៉ាល់ ដោយមានអាយុ៦៨ឆ្នាំ បន្ទាប់ពីគាត់សម្រេចចិត្តវិលត្រឡប់ទៅសាលា និងបញ្ចប់ការសិក្សារបស់គាត់។ នេះបើយោងតាម bbc ចុះផ្សាយនៅពេលថ្មីៗនេះ។ Durga Kami មិនបានបញ្ចប់ការសិក្សាតាំងពីក្មេងវ័យ ហើយក៏ចង់ដាក់ទិសដៅក្លាយជាគ្រូបង្រៀនផងដែរ។ បើទោះបីជាដើរក្នុងស្ថានភាពកាន់ឈើច្រត ប៉ុន្តែ Kami បានធ្វើដំណើរដ៏វែងឆ្ងាយពីផ្ទះ…

នៅទីបំផុត ប្រអប់ខ្មៅដែលបានថតសម្លេងយន្តហោះអេហ្ស៊ីប ត្រូវបានរកឃើញហើយ

អេហ្ស៊ីប: នៅមុននេះបន្តិច ក្រុមអ្នកស្រាវជ្រាវបានរកឃើញប្រអប់ខ្មៅ ដែលបានថតសម្លេងរបស់បើកយន្តហោះអេហ្ស៊ីប EgyptAir 804 ដែលបានធ្លាក់ចូលសមុទ្រ កាលពីថ្ងៃទី១៩ ឧសភា ឆ្នាំ២០១៦ ដែលបានចេញដំណើរទីប្រទេសបារាំង ទៅប្រទេសអេហ្ស៊ីប។ នេះបើយោងតាមការចេញផ្សាយ BBC នៅយប់ថ្ងៃទី១៦ មិថុនានេះ។ ប្រអប់ខ្មៅ (Black Box) ដែលបានរកឃើញនេះ…

ក្មេងប្រុសម្នាក់ ត្រូវក្រពើអូសចូលទៅក្នុងទឹក នៅក្បែររមណីដ្ឋាន Disney ក្រុង Orlando

អាមេរិកៈ ប៉ូលិសរដ្ឋផ្លរីដា កំពុងធ្វើការស្វែងរកក្មេងប្រុសអាយុពីរឆ្នាំម្នាក់ ដែលត្រូវបានអូសចូលទៅក្នុងទឹក ដោយក្រពើមួយក្បាលនៅក្បែររមណីដ្ឋាន Disney ក្នុងទីក្រុង Orlando។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦។ បើតាមមន្ត្រី បាននិយាយថា ក្មេងប្រុសម្នាក់នោះ បាននៅលើច្រាំងសមុទ្រ Seven Seas…