និយ័តករទូរគមនាគមន៍កម្ពុជា ចាត់វិធានការបិទខ្ទប់គេហទំព័រ ចំនួន ៧៩ បន្ទាប់ពីរកឃើញថាគេហទំព័រទាំងនេះ ផ្តល់សេវាលេងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញ

ភ្នំពេញ៖ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានជូនដំណឹងថា ក្នុងកិច្ចសហការ ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ ន. ទ.ក. បានចាត់វិធានការបិទខ្ទប់គេហទំព័រ ចំនួន ៧៩ បន្ទាប់ពីរកឃើញថាគេហទំព័រទាំងនេះ បានធ្វើប្រតិបត្តិការនិងផ្តល់សេវាលេងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ អាជ្ញាធរ នឹងបន្តសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធរពាក់ព័ន្ធ និងប្រតិបត្តិករ ទូរគមនាគមន៍ទាំងអស់ ដើម្បីលុបបំបាត់រាល់គេហទំព័រដែលធ្វើប្រតិបត្តិការនិងផ្តល់សេវាលេងល្បែងស៊ីសង…

សូមប្រុងប្រយ័ត្ន! កម្ពុជាបន្តមានភ្លៀងធ្លាក់ ផ្គរ រន្ទះ ចាប់ពីថ្ងៃទី១៧ដល់២៣វិច្ឆិកា…

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

រដ្ឋាភិបាលនៃប្រទេសជប៉ុន បានសម្រេចអនុញ្ញាតឱ្យ កម្មសិក្សាការី-ពលករជំនាញកម្ពុជា ចូលប្រទេសជប៉ុនឡើងវិញ

ភ្នំពេញ៖ រដ្ឋាភិបាលនៃប្រទេសជប៉ុន បានសម្រេចអនុញ្ញាតឱ្យជនបរទេស រួមទាំងកម្មសិក្សាការី-ពលករជំនាញកម្ពុជា ចូលប្រទេសជប៉ុនឡើងវិញ ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ។ នេះបើយោងតាមសេចក្ដីជូនដំណឹងលេខ ០៥២/២១ ក.ប/ស.ជ.ណ.ម.ហ ស្តីពីនីតិវិធីសម្រាប់កម្មសិក្សាការី-ពលករជំនាញកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុន ស្របតាមវិធានការព្រំដែនថ្មីរបស់រដ្ឋាភិបាលនៃប្រទេសជប៉ុន។ កម្មសិក្សាការី-ពលករជំនាញកម្ពុជា ដែលចូលប្រទេសជប៉ុនឡើងវិញ ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ត្រូវអនុវត្តទៅតាមនីតិវិធីដូចខាងក្រោម៖ ចំពោះទីភ្នាក់ងារជ្រើសរើសឯកជនត្រូវ…

អគ្គនាយកដ្ឋានពន្ធដារ ប្រកាសឱ្យម្ចាស់យានយន្តគ្រប់ប្រភេទ បង់ពន្ធប្រចាំឆ្នាំ ឱ្យទាន់ពេលវេលាជៀសវាងការផាកពិន័យ

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារកម្ពុជា បានប្រកាសជាសាធារណៈឱ្យម្ចាស់យានយន្តគ្រប់ប្រភេទ រួសរាន់បង់ពន្ធប្រចាំឆ្នាំ២០២១ លើមធ្យោបាយយានយន្តរបស់ខ្លួន ឱ្យទាន់ពេលវេលាជៀសវាងការផាកពិន័យ ឬទោសទណ្ឌ ខណៈការបង់ពន្ធនេះ នឹងផុតកំណត់នៅថ្ងៃទី៣០វិច្ឆិកា ខាងមុខនេះហើយ។បើតាមគណនីហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារថ្មីៗនេះ បានជូនដំណឹងឱ្យម្ចាស់​យានយន្ត​រួសរាន់ទៅបង់ពន្ធឱ្យទាន់ពេលវេលា។ បើតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារស្តីពីកិច្ចប្រជុំ បូក​សរុបលទ្ធផល​ប្រមូល​ចំណូលពន្ធប្រចាំខែតុលា និងសម្រាប់រយៈពេល១០ខែឆ្នាំ២០២១ ព្រមទាំងទិសដៅ សម្រាប់​អនុវត្ត​បន្ត​របស់អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ចំពោះលទ្ធផលនៃការគ្រប់គ្រង​ប្រមូល​ចំណូលពន្ធ…

ក្រសួងសុខាភិបាល ជូនដំណឹង ស្តីពីការអនុញ្ញាតឲ្យអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញចូលមកកម្ពុជាដោយមិនតម្រូវឲ្យធ្វើចត្តាឡីស័ក

សេចក្តីជូនដំណឹង ស្តីពីការអនុញ្ញាតឲ្យអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញចូលមកកម្ពុជាដោយមិនតម្រូវឲ្យធ្វើចត្តាឡីស័ក។

ព្រះមហាក្សត្រ៖ កម្ពុជាមានឯកសារចំនួន ២ ស្នើសុំអង្គការយូណេស្កូ មាន“គុណល្បុក្កតោ ក្បាច់គុណបុរាណខ្មែរ” និង “រមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍” របស់កម្ពុជា សុំបញ្ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក

ក្នុងឱកាសគង់បំពេញព្រះរាជកិច្ចនៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង ព្រះករុណាជា​អម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ​ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានលោកជំទាវ Audrey AZOULAY អគ្គនាយិកានៃអង្គការយូណេស្កូ អញ្ជើញចូលថ្វាយបង្គំគាល់សម្តែងការគួរសម នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។ ក្នុងកិច្ចសវនការដ៏មានសារៈសំខាន់នេះដែរ កម្ពុជាបានជូនដំណឹងដល់អង្គការយូណេស្កូថា កម្ពុជាមានឯកសារចំនួន ២ ដែលកំពុងដំណើរការមាន “គុណល្បុក្កតោ…

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Morrison ថាមិនដែលនិយាយកុហកឡើយ ចាប់តាំងពីប្រឡូកចូលឆាកនយោបាយ

(កង់បេរ៉ា)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បាននិយាយថាលោកមិនដែលបាននិយាយកុហកម្ដងណាឡើយ ចាប់តាំងពីលោកជាប់ឆ្នោតជាតំណារាស្ត្រកាលពី ឆ្នាំ២០០៧មក ហើយនេះជាការច្រានចោលទៅនឹងការចោទប្រកាន់ពីសំណាក់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ដែលបានចោទរូបលោកថាបាននិយាយកុហកពាក់ព័ន្ធនឹង ការលុបចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹកពីបារាំង ដើម្បីស្រវាយកនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់អាមេរិក នៅក្រោមសម្ព័ន្ធ AUKUS។ បារាំងបានអះអាងថាអូស្រ្ដាលីមិនបានជូនដំណឹងជាមុនលើការលុបចោលកិច្ចសន្យាទិញនាវាមុជទឹកពីខ្លួននោះទេ រហូតដល់ថ្ងៃដែលទីក្រុងកង់បេរ៉ាប្រកាសពី ការសម្រេចចិត្ត នៅក្រោមកិច្ចព្រមព្រៀងថ្មីជាមួយអាមេរិក…

មន្រ្តីឧទ្យានុរក្ស ប្រទះឃើញសត្វទោចម្កុដ ១ ក្បាល​ និងបក្សីកេងកងធំ ២ ក្បាលស្លាប់ ខណៈកំពុងចុះល្បាតក្នុងព្រៃ

ជាដំណឹងដ៏គួរឱ្យក្រៀមក្រំ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន ក៏ដូចជាអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានប្រទះឃើញសត្វទោចម្កុដ ១ ក្បាល និង សត្វបក្សីកេងកងធំៗចំនួន ២ ក្បាល ត្រូវបានស្លាប់នៅក្នុងព្រៃ ខណៈពេលកំពុងចុះល្បាតក្នុងតំបន់អភិរក្ស។ ទាក់ទិនទៅនឹងរឿងនេះ តាមរយៈ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance បានបញ្ជាក់ឱ្យដឹងថា សត្វទាំង ២…

ស្ដ្រីវ័យ ៣២ឆ្នាំម្នាក់ មានវិបត្តិស្នេហា ចង.កសម្លាប់ខ្លួននៅមុខបន្ទប់ទឹកផ្ទះជួល

កោះកុងៈ នៅថ្ងៃទី ១១ ខែវិច្ឆិកាឆ្នាំ ២០២១ វេលាម៉ោង ២និង១៥នាទី មានករណីមនុស្សស្លាប់នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ក្រោយដឹងដំណឹងកម្លាំងអធិការដ្ឋានក្រុង កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត អាជ្ញាធរភូមិ និងគ្រូពេទ្យបានធ្វើការស្រាវជ្រាវពិនិត្យ សាកសពមានឈ្មោះ នាង សុខគា ភេទស្រី…

អាណិតបងប្រុសណាស់! កាន់រូបថត និងពរកូនដើរតាមរកប្រពន្ធ ដែលចាកចេញពីគាត់ជាង ២ខែមកហើយ ទាក់ទងមិនបានសោះ

ភ្នំពេញៈ បុរសម្នាក់ដែលមានឈ្មោះ សាន់ សារិន ហៅវី អាយុ ៣៩ឆ្នាំ កាន់រូបថតប្រពន្ធដែលមានឈ្មោះ មឿន ណាមី ហៅ ង៉ោល អាយុ ៣១ឆ្នាំ មួយសន្លឹក និងពរកូនស្រីដែលមានអាយុទើបតែ ៣ឆ្នាំ ធ្វើដំណើរមកតាំងពីភូមិគីឡូ៩៣ ឃុំ២ធ្នូ ស្រុកស្នួល…