ផ្ទាំងអេក្រង់ចេះតែធ្លាក់ចុះអីចឹងឬ? អាចបិទវិញបានតាមវិធីនេះ!

ចំពោះប្រិយមិត្តដែលប្រើប្រាស់ iPhone ចាប់ពីស៊េរី 6 ឡើងទៅ ប្រាកដជាធ្លាប់ជួបប្រទះផ្ទាំងកម្មវិធីទូរស័ព្ទស្រុតចុះក្រោមបន្តិច ដែលប្រិយមិត្តខ្លះមានការងឿងឆ្ងល់ ឬយល់ខុសលើវា។ តាមពិតវាគឺជាមុខងារ Reachability ផ្តល់ជូននូវភាពងាយស្រួលក្នុងការប្រើម្រាមដៃឈោងវាស់ដល់ផ្ទាំងកម្មវិធីផ្នែកខាងលើនៃអេក្រង់ ដោយសារតែអេក្រង់ទូរសព្ទធំពេក មិនអាចប្រើមេដៃម្ខាងឈោងដល់។ ជាធម្មតាមុខងារនេះ តែងតែបើកស្រាប់នៅពេល ដែលធ្វើឱ្យផ្ទាំងកម្មវិធីលើអេក្រង់ចេះតែស្រុតចុះ ប្រសិនបើលោកអ្នកច្រលំចុចប៉ះសើៗលើប៊ូតុង Home ចំនួន ២…

ភ្លេចលេខសម្ងាត់ iPhone មិនចាំបាច់ទៅជាងទៀតទេ

ប្រសិនបើអ្នកភ្លេច Passcode ឬលេខកូដសម្ងាត់ការពារ iPhone ឬអ្នកបានឃើញសារមួយបង្ហាញមកថា iPhone is Disabled មិនចាំបាច់បារម្ភរត់ទៅរកជាងទៀតឡើយ ដោយសារតែវិធីសង្គ្រោះវាមានមិនតិចទេ ក៏មិនពិបាក ឬទាមទារអ្នកជំនាញខាង IT អីនោះដែរ។ ដំណោះស្រាយដែលអាចរំដោះ iPhone ចេញពីបញ្ហាមិនចងចាំលេខកូដសម្ងាត់បែបនេះបានមាន ៣​ វិធីផ្សេងៗពីគ្នា ដូចនេះសូមប្រិយមិត្តប្រើប្រាស់នូវជម្រើសណាមួយឲ្យបានត្រឹមត្រូវតាមការណែនាំខាងក្រោម។…

តើមុខងារ Siri នៅលើ iPhone ប្រើសម្រាប់ធ្វើអ្វីខ្លះ? សង្ស័យអត់ដឹងទេ . . .

តើមុខងារ Siri ប្រើសម្រាប់ធ្វើអ្វីខ្លះទៅ? នៅថ្ងៃនេះ Post Tech សូមបង្ហាញប្រាប់ទៅដល់ប្រិយមិត្តឲ្យបានជ្រាបច្បាស់ និងដើម្បីជាប្រយោជន៍សម្រាប់អ្នករាល់គ្នា។ ​ Siri គឺជាមុខងារមានស្រាប់នៅលើ iPhone អនុញ្ញាតឲ្យអ្នកប្រើប្រាស់ មិនចាំបាច់ចុចបញ្ជាដោយដៃទៅលើអេក្រង់ទូរស័ព្ទ ជំនួសមកវិញដោយការប្រើសម្លេងបញ្ជាឲ្យ iPhone ធ្វើកិច្ចការអ្វីមួយបានតាមចិត្ត។ ចំណាំ៖ ដើម្បីប្រើប្រាស់មុខងារនេះបាន លោកអ្នកត្រូវភ្ជាប់…

ស្វែងយល់វិធីថតវីដេអូយឺតៗ (Slow Motion) តាម iPhone ឲ្យបានត្រឹមត្រូវ

ការថត Slow Motion ឬហៅថាវីដេអូយឺតៗ បានដាក់ឲ្យប្រើប្រាស់នៅលើ iPhone ចាប់ពីជំនាន់ 5s ឡើងទៅ។ វាអនុញ្ញាតឲ្យអ្នកប្រើប្រាស់ថតចាប់យកចលនាវីដេអូបានច្រើនកម្រិត តាមកម្មវិធី​ Camera ដែលមាននៅលើ iPhone ស្រាប់ ហើយក្រោយមកកម្មវិធី នឹងធ្វើការពន្យឺតចលនានៃវីដេអូត្រង់ផ្នែកណាមួយ ដើម្បីផ្តល់ជូនការមើលវីដេអូបែបយឺតៗឲ្យកាន់តែជាក់ច្បាស់។ លោកអ្នកនឹងត្រូវការមុខងារថតរូបមួយនេះជាចាំបាច់ ស្ថិតក្នុងកាលៈទេសៈដែលលោកអ្នកចង់ថតសកម្មភាព…

ប្រើ iPhone ថតរូបឲ្យកាន់តែស្អាត តាមវិធីទាំងនេះ

iPhone ត្រូវបានគេសរសើរមិនដាច់ពីមាត់ទៅលើគុណភាពកាមេរ៉ាថា វាពិតជាអាចថតផ្តិតយករូបភាពបានយ៉ាងច្បាស់ល្អតាមបែបធម្មជាតិ មិនចាញ់កាមេរ៉ាអាជីពប៉ុន្មានទេ។ មិនតែប៉ុណ្ណោះ យើងឃើញមានមុខងារពិសេសៗ និងមានប្រយោជន៍ជាច្រើននៅលើកម្មវិធីថតរូប Camera ដែលមានស្រាប់នៅក្នុង iPhone ដែលពេញនិយមមួយនេះ។ មុខងារទាំងនោះហើយ ដែលត្រូវប្រើប្រាស់ដើម្បីថតរូបឲ្យបានកាន់តែច្បាស់ និងមានភាពទាក់ទាញ។ ហេតុដូចនេះប្រិយមិត្តគួរយល់ដឹងអំពីការប្រើប្រាស់វា ឲ្យបានគ្រប់ជ្រង់ជ្រោយ តាមការបង្ហាញជូនខាងក្រោម៖ ១​ – ការថតផ្ចង់លើវត្ថុណាមួយ…

ភ្លេចលេខសម្ងាត់គណនី Facebook ប្តូរថ្មីវិញបានតាមវិធីនេះ

ជារឿយៗ រាល់ពេលដែលប្រិយមិត្តខ្ចីកុំព្យូទ័រ ឬទូរស័ព្ទពីគេយកមកលេង Facebook ភាគច្រើនគឺភ្លេច Log out រួចក៏ភ័យខ្លាចម្ចាស់ឧបករណ៍ទាំងនោះអាច ប្រើប្រាស់គណនីរបស់ខ្លួនបាន ទើបសម្រេចចិត្តផ្លាស់ប្តូរលេខកូដសម្ងាត់ថ្មី។ ប៉ុន្តែរាល់ពេលផ្លាស់ប្តូរ លេខកូដសម្ងាត់ច្រើនដងពេកវាក៏បណ្តាលឲ្យភ្លេច​ ឬភាន់ច្រឡំផងដែរ។ ហេតុដូចនេះ ប្រសិនបើប្រិយមិត្តភ្លេចលេខកូដសម្ងាត់ អាចប្តូរថ្មីវិញបាន តាមវិធីដែល Post Tech បង្ហាញខាងក្រោមនេះ៖…

រវល់មិនអាចលើកបាន តែខ្លាចភ្លេចខលទៅគេវិញ សាកវិធីនេះទៅ

ប្រសិនបើ ប្រិយមិត្តប្រើប្រាស់ iPhone ទទួលបានការហៅទូរស័ព្ទចូល ចំពេលកំពុងរវល់មិនអាចលើកបាន លោកអ្នកអាចចុចបិទដោយកំណត់ការរំលឹកឲ្យហៅទូរស័ព្ទចេញទៅវិញនាពេលក្រោយបាន ដើម្បីធានាមិនឲ្យភ្លេចទាក់ទងទៅគេវិញ។ (ចំណាំៈ វិធីនេះជួយលោកអ្នកមិនឲ្យខកខានការងារ និងរក្សានូវចំណងមិត្តភាពរវាងមិត្តភក្តិ ឬក្រុមគ្រួសារឲ្យបានគង់វង្សល្អ) ពេលនេះ Post Tech សូមណែនាំវិធីនេះជូនលោកអ្នកតាមការបង្ហាញខាងក្រោម៖ របៀបអនុវត្តន៍ ១ – នៅពេលដែលមានការហៅទូរស័ព្ទចូលមក iPhone…

វិធី ៣ យ៉ាងជួយឲ្យ iPhone/iPad កើនទំហំផ្ទុកមិនគួរឲ្យជឿ

ទំហំផ្ទុកទិន្នន័យ ឬឯកសារលើ iPhone/iPad បន្តភាពពេញមិនចេះចប់ ដរាបណាយើងលែងប្រើវា។ មកទល់ពេលនេះ វិធីធ្វើឲ្យទំហំផ្ទុកកើនច្រើនជាងមុន មានមិនតិចទេ ប៉ុន្តែ ក៏មិនប្រាកដថាមានប្រសិទ្ធភាពទាំងអស់ដែរ។ ដោយឡែក ពេលនេះ Post Tech សូមបង្ហាញវិធី ៣ យ៉ាង ដ៏មានសក្តានុពល ជូនប្រិយមិត្ត ដែលអាចបង្កើនទំហំផ្ទុកជាច្រើនមិនគួរឲ្យជឿ។…

វិធីដោនឡូដវីដេអូ YouTube នៅលើ iPhone ដាក់ក្នុង Camera Roll ដោយសេរី

YouTube គឺជាបណ្តាញសង្គមវីដេអូដ៏ពេញនិយមលើពិភពលោក ផ្តល់ជូននូវ បទចម្រៀងខារ៉ាអូខេ និងវីដេអូគ្រប់ប្រភេទ។ លើសពីនេះ YouTube ក៏មានជាកម្មវិធីនៅលើ iPhone/iPad សម្រាប់ងាយស្រួលទស្សនាដោយផ្ទាល់ផងដែរ ប៉ុន្តែអ្វីដែលជារឿងលំបាកសម្រាប់អ្នកប្រើប្រាស់ ត្រង់ថា កម្មវិធីមិនបើកការអនុញ្ញាតឲ្យដោនឡូដបានគ្រប់វីដេអូនោះឡើយ ថែមទាំងមិនអនុញ្ញាតឲ្យចុចចាកចេញពីកម្មវិធី អំឡុងពេលចាក់វីដេអូផងដែរ។ ឥឡូវនេះ Post Tech រកឃើញគន្លឹះថ្មីមួយ អាចដោនឡូដវីដេអូលើ…

៥ ចំណុចសំខាន់ៗនៅក្នុងកម្មវិធី Notes របស់ iPhone ប្រិយមិត្តគួរតែដឹង

រាល់កិច្ចការសំខាន់ៗដែលយើងគ្រោងនឹងធ្វើ វាអាចភ្លេចទៅវិញបាន ក្នុងរយៈពេលដ៏ខ្លី ហេតុដូចនេះបានជាមនុស្សយើង ត្រូវការប្រើប្រាស់កម្មវិធី Notes ដើម្បីកត់ត្រារាល់កិច្ចការ & កំណត់ហេតុទាំងឡាយ។ ជាងនេះទៅទៀត កម្មវិធី Notes ដែលមាននៅក្នុងប្រព័ន្ធ iOS ជំនាន់ថ្មី ត្រូវបានអភិវឌ្ឍឡើងកាន់តែសម្បូរបែប និងពោរពេញដោយមុខងារពិសេសជាច្រើន។ ហើយឥឡូវនេះ Post Tech…