បែកធ្លាយ អាភ្នែកបួនស៊េរី​ S អេក្រង់ ៦ អីុញ កាមេរ៉ាកប់ទាំងមុខ ទាំងក្រោយ!

ទើបតែបញ្ចេញស្មាតហ្វូនស៊េរី Mate 10 និង nova 2i មិនទាន់បានប៉ុន្មានផង ស្រាប់តែស្មាតហ្វូនលំដាប់កំពូលថ្មីមួយទៀតរបស់ក្រុមហ៊ុន Huawei លេចចេញយ៉ាងត្រដែតពីប្រទេសចិន ហើយវាត្រូវគេជឿថា នឹងចេញនៅឆ្នាំ ២០១៨ ខាងមុខនេះហើយ។ ស្មាតហ្វូនដែលគេឱ្យរហ័សនាមថា អាភ្នែក ៤ ដោយសារតែវាមានកាមេរ៉ា ៤ ស៊េរី…

Samsung កំពុងធ្វើការលើថ្មទូរសព្ទប្រភេទថ្មី មានសមត្ថភាពខ្ពស់យ៉ាងអស្ចារ្យ

បច្ចុប្បន្ន យើងសង្កេតឃើញថាស្មាតហ្វូន Mate 10 និង Pixel 2 XL របស់ក្រុមហ៊ុន Huawei និង Google ពិតជាមានថាមពលថ្មខ្លាំង អាចទ្រទ្រង់ដំណើរការប្រើប្រាស់បានយូរគួរឱ្យស្ងើចសរសើរមែនហើយ។ ប៉ុន្តែ សាក​ស្រមៃទៅមើលថា ប្រសិន​បើមានថ្មស្មាតហ្វូនថ្មី សាកឆាប់ពេញ និងមានសមត្ថភាព​ខ្ពស់ជាងហ្នឹងដល់ទៅ ៤៥%…

បែកធ្លាយបងធំត្រកូល Galaxy A (2018) បំពាក់កាមេរ៉ាភ្លោះមុខ និងអេក្រង់ពេញគែម

យោងតាមរូបភាពបែកធ្លាយមួយសន្លឹកកាលពីសប្តាហ៍មុន ដែលគេជឿថា ជារចនាបទស្រទាប់អេក្រង់មុខរបស់ស្មាតហ្វូនក្រុមហ៊ុន Samsung ត្រកូល​ Galaxy A8 ឬ A9 ស៊េរីឆ្នាំ ២០១៨ បានរំលេចឱ្យឃើញនូវកាមេរ៉ាមុខដល់ទៅពីរ និងមានផ្ទៃធំលាតស្ទើរគ្មានស៊ុមព័ទ្ធជុំវិញ ខណៈថ្ងៃប្រកាសចេញកាន់តែខិតជិតចូលមកដល់។ ស្មាតហ្វូនដែលជាជម្រើសម៉ូឌែលទំនើបបំផុត និងថ្លៃជាងគេបំផុតក្នុងចំណោមបងប្អូនត្រកូល A នេះ ត្រូវគេរំពឹងទុកថា នឹងបង្ហាញវត្តមានឡើងបើមិននៅក្នុងខែធ្នូ…

Huawei nova 2i ហៅអាភ្នែក៤ ដាច់ស្តុក៤ ដង មុនថ្ងៃដាក់សម្ពោធផ្លូវការ

នេះគឺជាលើកទីមួយក្នុងប្រវត្តិសាស្រ្តហើយដែលស្មាតហ្វូនស៊េរីថ្មីលំដាប់ថ្នាក់កណ្តាលរបស់ក្រុមហ៊ុន Huawei ទទួលបានការពេញនិយមគាំទ្រខ្លាំងក្លា រហូតដល់ទទួលបានការកម្ម៉ង់ទិញមុនដាច់ស្តុក ៤ ដង មុនការបើកសម្ពោធជាផ្លូវការនៅកម្ពុជា ថ្ងៃនេះ។ នេះបើយោងតាមការថ្លែងរបស់លោក អែម យុទ្ធូ នាយកផ្នែកទីផ្សារជាន់ខ្ពស់របស់ក្រុមហ៊ុន នាឱកាសថ្ងៃសម្ពោធលក់ជាផ្លូវការនូវស្មាតហ្វូន Huawei nova 2i។ នៅក្នុងកម្មវិធីបើកសម្ពោធរយៈពេល ២ ថ្ងៃ ដ៏កក្រើកនាផ្សារទំនើបអីុអន…

ស្ព័ត Mate 10 ថ្មី ៣ នេះ Huawei បាញ់ Samsung ឡើងម៉ាឆ្ងាញ់!

តាមរយៈវីដេអូស្ព័តជាស៊េរីថ្មី ៣ ទើបបង្ហោះចូល YouTube នៅថ្ងៃនេះ ក្រុមហ៊ុន Huawei បានបង្អួតពីស្មាតហ្វូនស៊េរីថ្មី Mate 10 ដែលទើបប្រកាសចេញកាលពីខែមុន ធៀបទៅនឹងផលិតផលគូប្រកួតប្រជែងខ្លួនពី Samsung ឡើងឡូយ (ម៉ាកទូរសព្ទមិនមានបង្ហាញនោះទេ តែគេអាចដឹងច្បាស់ថាជា Galaxy S8 ដែលទំនងជាម៉ូឌែល +)។…

អេក្រង់ទូរសព្ទអ្នកធំពេក ពិបាកប្រើដោយដៃតែម្ខាង? សូមសាកវិធីនេះទៅ!

ខណៈស្មាតហ្វូនត្រូវបានរចនាអេក្រង់កាន់តែធំឡើងៗ អ្នកប្រើប្រាស់មួយចំនួន ជាពិសេសអ្នកមានប្រអប់ដៃតូច តែងជួប​ការលំបាកនៅពេលត្រូវការ ឬចង់ចុចបញ្ជាមុខងារផ្សេងៗលើវាដោយប្រើដៃតែម្ខាង។ ទោះយ៉ាងណា មិនថ្វីទេ​សម្រាប់ស្មាតហ្វូនដើរលើប្រព័ន្ធ Android ជំនាន់ក្រោយៗ។ ព្រោះវាត្រូវបានភ្ជាប់មកជាមួយមុខងារពិសេសមួយ​ ដែលអាចជួយអ្នកប្រើប្រាស់ដោះស្រាយបញ្ហានេះបានយ៉ាងងាយ។ ដូច្នេះ ដើម្បីអនុញ្ញាតឱ្យប្រិយមិត្តជ្រាប Post Tech សូមលើកយកពីរបៀបប្រើប្រាស់លើស្មាតហ្វូនស៊េរី Huawei និង Samsung មកបង្ហាញជូនដូចខាងក្រោម៖…

ទីបំផុត Huawei nova 2i មកដល់កម្ពុជា ចុងសប្តាហ៍នេះហើយ!

ស្មាតហ្វូនលំដាប់ថ្នាក់កណ្តាលរបស់ក្រុមហ៊ុន Huawei បំពាក់កាមេរ៉ាភ្លោះមុនដំបូងបង្អស់របស់ពិភពលោក នឹងមកដល់កម្ពុជា នាចុងសប្តាហ៍នេះហើយ តាមរយៈកម្មវិធីសម្ពោធមួយ ដែលនឹងប្រារព្ធឡើងនៅផ្សារទំនើបអ៊ីអនម៉ល ជាន់ផ្ទាល់ដី។ នៅក្នុងកម្មវិធីដែលនឹងប្រព្រឹត្តិទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី ២៥-២៦ វិច្ឆិកានោះ នឹងមានការចូលរួមពីសំណាក់ចម្រៀង បង្ហាញម៉ូដ និងពិធីករល្បីៗ ដូចជា ក ញ្ញា មាស សុខសោភា លោករ៉ូលីន…

Huawei ប្រកាសចេញស្មាតហ្វូនថ្នាក់កណ្តាល កាមេរ៉ា ៤ អេក្រង់ពេញគែម Honor 7X

បន្ទាប់ពីប្រកាសចេញស្មាតហ្វូនលំដាប់ថ្នាក់ខ្ពស់ Mate 10 ជាផ្លូវការមិនទាន់បានយូរប៉ុន្មានផង​ ក្រុមហ៊ុន Huawei ស្រាប់តែបញ្ចេញស្មាតហ្វូនលំដាប់ថ្នាក់កណ្តាលត្រកូល Honor ស៊េរីថ្មីមួយម៉ូឌែលទៀត បំពាក់កាមេរ៉ា ៤ គ្រាប់ អេក្រង់ពេញគែមទំហំ ៥.៩៣ អីុញ និងបន្ទះឈីប Kirin 659។ ស្មាតហ្វូនត្រកូល Honor…

Huawei ចេញលក់ Mate 10 រចនាបទ Porsche ថ្លៃកប់ iPhone X ទំហំ 256 GB

នៅថ្ងៃម្សិលមិញនេះ ក្រុមហ៊ុន Huawei បានប្រកាសចេញលក់ជាផ្លូវការនូវកំពូលស្មាតហ្វូន Mate 10 របស់ខ្លួន ដែលត្រូវបានរចនាឡើងជាពិសេស ស្របតាមរចនាបទរថយន្តប្រណិតរបស់អាល្លឺម៉ង់ Porsche នៅ​លើ​ទីផ្សារប្រទេសចិន និងទីផ្សារអន្តរជាតិឆាប់ៗខាងមុខ។ Huawei Mate 10 Porsche Edition ត្រូវបានដាក់លក់ក្នុងតម្លៃ ១៣៥៨ ដុល្លារ…

នឹកដល់ស្មានហ្វូនកាមេរ៉ា 4 នឹកដល់ Huawei nova 2i

Huawei nova 2i គឺជាកំពូលស្មាតហ្វូនស៊េរីថ្មី កាមេរ៉ា 4 (ភ្លោះមុខ ភ្លោះក្រោយ) ដំបូងគេបង្អស់ ដែលត្រូវបានរចនាឡើងក្រោមរបកគំហើញនៃបច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុន Huawei។ HUAWEI nova 2i ត្រូវបានរំលេចភាពស្រស់ស្អាតជាមួយនឹងអេក្រង់ធំ ពេញចិត្ត ពេញភ្នែក ពេញគែម ទំហំ 5.9…