របៀបកំណត់ឯកជនភាព Facebook លោកអ្នកតាមទូរសព្ទ iPhone និង Android

សុវត្ថិភាពទិន្នន័យរបស់អ្នកប្រើប្រាស់បណ្តាញសង្គម Facebook ថ្មីៗនេះកំពុងក្លាយជាប្រធានបទក្តៅ គឺបន្ទាប់ពីមានការបែកធ្លាយព័ត៌មានថា ព័ត៌មានឯកជនអ្នកប្រើប្រាស់ចំនួន ៥០ លាននាក់ត្រូវបានគេចូលយកប្រើដោយគ្មានការអនុញ្ញាត។ ឆ្លងកាត់រឿងរ៉ាវដ៏ចម្រូងចម្រាស់នេះ អ្នកប្រើប្រាស់ភាគច្រើនមានការបារម្ភចំពោះ​ព័ត៌មានឯកជនរបស់ពួកគេ ប៉ុន្តែមែនទែនទៅ Facebook ក៏បានដាក់ចេញនូវមុខងារគ្រប់គ្រងឯកជនភាពសម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គមរបស់ខ្លួនផងដែរ ប៉ុន្តែមនុស្សភាគច្រើនបានមើលរំលង​។ ក្នុងនោះ វាអនុញ្ញាតឱ្យគ្រប់គ្នាអាចកំណត់ថា តើនរណាអាចឃើញព័ត៌មានដែលលោកអ្នកបានបង្ហោះលើ New Feed, មិត្តក្នុង Facebook,…

អស់​បញ្ហារឿង Facebook ត្រូវគេ Hack ដោយគ្រាន់តែបើកមុខងារមួយនេះ!

ជារឿយៗ​ អ្នកប្រើប្រាស់បណ្តាញសង្គម​ Facebook មួយចំនួន បានត្រូវជនមិនស្គាល់មុខលួចចូលទៅកាន់កាប់គណនីរបស់ពួកគេដើម្បីយកទៅប្រើប្រាស់ក្នុងគោលបំណងអ្វីមួយ ដែលយើងពិបាកនឹងស្មានដឹង។ ហេតុដូច្នេះ ក្រុមហ៊ុន Facebook បានដាក់ចេញនូវមុខងារការពារសន្តិសុខសុវត្ថិភាពគណនីពីរគឺ Two-Factor Authentication និង Trusted Contacts ដើម្បីដោះស្រាយបញ្ហាខាងលើ។ ទោះយ៉ាងនេះក្តី អ្នកប្រើប្រាស់ភាគច្រើនបានមើលរំលងពីអត្ថប្រយោជន៍របស់វាដែលនាំឱ្យមានអ្នកខ្លះត្រូវបាត់បង់គណនី Facebook ដែលខ្លួនបានប្រើប្រាស់រាប់ឆ្នាំមកក៏មាន…

Apple ចាប់បើកទទួលការចុះឈ្មោះសម្រាប់ព្រឹត្តិការណ៍ WWDC 2018 ហើយ!

ក្រុមហ៊ុន Apple បានប្រកាសជាផ្លូវការនូវកាលបរិច្ឆេទរៀបចំព្រឹត្តិការណ៍ជំនួបក្រុមអ្នកអភិវឌ្ឍកម្មវិធីប្រចាំឆ្នាំរបស់ខ្លួន WWDC សម្រាប់ឆ្នាំ ២០១៨ ជាពេលដែលក្រុមហ៊ុនត្រូវគេរំពឹងទុកថានឹងឧទេ្ទសនាម​ប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មី iOS 12, macOS 10.14, watchOS 5, និង tvOS 12។ នៅក្នុងសេចក្តីប្រកាសនោះបានឱ្យដឹងថា WWDC 2018 នឹងរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌល…

សិស្សសាលា Stanford តវ៉ាមុខហាង Apple ប្រឆាំងការញៀន iPhone

និស្សិតនៃសកលវិទ្យាល័យ Stanford រដ្ឋ California សហរដ្ឋអាមេរិក មួយក្រុម កាលពីសប្តាហ៍មុននេះ បានប្រមូលផ្តុំគ្នានៅមុខអគារ Apple Store មួយកន្លែង នាទីក្រុង Palo Alto ដើម្បីតវ៉ាប្រឆាំងនឹងការផលិតចេញទូរសព្ទ iPhone ដែលនាំឱ្យមនុស្សម្នាវក់នឹងការប្រើប្រាស់វា។ យុវនិស្សិតមួយក្រុមដែលបានតាំងឈ្មោះឱ្យក្រុមខ្លួនថា Stanford Students…

របៀបបញ្ចូល Google Search ក្នុងកម្មវិធី iMessages លើ iPhone ដើរដោយ iOS 11

Google គឺជាកម្មវិធីរុករកធំជាងគេបំផុត និងអាចផ្តល់នូវព័ត៌មានដែលលោកអ្នកចង់រកបានទូលំទូលាយជាងកម្មវិធី Search Engine ដទៃទៀតដូចជា Bing, Yahoo ផងដែរ។ នៅលើ​ iOS 11 ក្រុមហ៊ុន Apple បានបន្ថែមនូវថតកម្មវិធីក្នុងកម្មវិធី iMessages ផ្ទាល់តែម្តង ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ទូរសព្ទ iPhone ឬ…

កម្មវិធីអានរូបភាពដោយប្រើភ្នែកកាមេរ៉ា Google Lens កំពុងបើកឱ្យទាញយកនៅគ្រប់ទូរសព្ទ Android ហើយ!

ក្រុមហ៊ុន Google កំពុងបើកឱ្យអ្នកប្រើប្រាស់ទូរសព្ទដៃដើរដោយប្រព័ន្ធ Android ចាប់យកនូវបទពិសោធនៃមុខងារស្គេនរូបភាពដើម្បីដឹងពីព័ត៌មានអំពីរូបភាពនោះ តាមរយៈកាមេរ៉ា ជាផ្លូវការចាប់ពីថ្ងៃនេះ តបតាមការសន្យារបស់ខ្លួននៅអំឡុងព្រឹត្តិការណ៍ Mobile World Congress សប្តាហ៍មុន។ មុខងារស្វែងរកព័ត៌មានតាមរយៈការដាក់កាមេរ៉ាទូរសព្ទលើរូបភាព វត្ថុ ឬទីកន្លែង​នេះ នឹងភ្ជាប់មកជាមួយកម្មវិធី Google Photos កំណែចុងក្រោយបង្អស់។ ពោលគឺ…

ត្រឹមខែកុម្ភៈ ចំណូលអង្គរ ទទួលបានជិត ២៧លានដុល្លារ ខណៈ ១សែនដុល្លារកាត់ចូលគន្ធបុប្ផា

ក្នុងខែកុម្ភៈ ភ្ញៀវទេសចរជាង ២.៩សែននាក់ មកទស្សនារមណីយដ្ឋានអង្គរ បង្កើតចំណូលជិត ១៤លានដុល្លារអាមេរិក កើនឡើងប្រមាណណ ១៦ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមសេចក្តីប្រកាសរបស់គ្រឹះស្ថានអង្គរ។ រយៈពេល ២ខែដំបូង ឆ្នាំ​ ២០១៨នេះ ភ្ញៀវទេសចរជាង ៥.៩សែននាក់ មកទស្សនារមណីយដ្ឋានអង្គរ បង្កើតចំណូលជិត ២៧លានដុល្លារអាមេរិក…

តាមពិត Apple ប្រើសេវា Google Cloud សម្រាប់ iCloud ខ្លួនសោះ!

យោងតាមរបាយការណ៍ iOS Security Guide របស់ក្រុមហ៊ុន Apple លើកមកចុះផ្សាយដោយ CNBC បានឱ្យដឹងថា ទិន្នន័យនៅលើ iCloud គឺត្រូវបានផ្ទុកលើសេវាកម្ម Cloud របស់ក្រុមហ៊ុន Google។ តាមពិតទៅ Apple ពុំមានម៉ាស៊ីនមេសម្រាប់ផ្ទុកទិន្នន័យ iCloud អតិថិជនរបស់ខ្លួននោះទេ…

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរឆក់វ័យក្មេង ឆ្លងខេត្ត៤នាក់ ចូលគុក!

ភ្នំពេញៈ នៅវេលាម៉ោង៨ ព្រឹក ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើស ព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនក្រុមចោរឆក់វ័យក្មេង ឆក់ឆ្លងដល់ខេត្ត៤នាក់ ដែលធ្វើសកម្មភាពឆក់ រហូតរាប់ភ្លេច ទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់។ ក្រុមចោរ វ័យក្មេងទាំង៤នាក់ នេះ មាន៖ ០១. ឈ្មោះ…

របៀបកំណត់ម៉ោងផ្ញើសារចេញតាម iPhone/iPad ដោយស្វ័យប្រវត្តិ

មិនចង់ខកខានការផ្ញើសារអេឡិចត្រូនិជូនពរ ឬណាត់ជួបជាមួយអតិថិជន ឬក្រុមការងារ មិត្តភក្តិក្នុងឱកាសពិសេសណាមួយមែនឬ? បើដូច្នេះមែន លោកអ្នកអាចប្រើប្រាស់វិធីកំណត់កាលបរិច្ឆេទជាក់លាក់ណាមួយជាមុន ដើម្បីឱ្យសាររបស់ផ្ញើចេញដោយស្វ័យប្រវត្តិទៅកាន់នរណាម្នាក់បាន។ បច្ចុប្បន្ន កម្មវិធីផ្ញើសារដែលមានស្រាប់លើទូរសព្ទ ថ្វីត្បិតតែវាកាន់តែសម្បូរបែបមែន ប៉ុន្តែ មុខងារសម្រាប់កំណត់ម៉ោងផ្ញើសារចេញគឺមិនទាន់មាននៅឡើយ។ ដូច្នេះ Post Tech សូមណែនាំនូវកម្មវិធីមួយឈ្មោះ​ Spark ដែលលោកអ្នកអាចទាញយកទៅប្រើដោយសេរីពី App Store…