រថយន្តកែច្នៃខុសបច្ចេកទេសចំនួន១៩គ្រឿង ត្រូវបានកម្លាំងចម្រុះខេត្តកណ្តាលបង្ក្រាប
កណ្តាលៈ យោងតាមផេករបស់អគ្គនាយកដ្ឋាននគរបាលជាតិ បានឲ្យដឹងថា រថយន្តកែច្នៃខុសបច្ចេកទេសចំនួន១៩គ្រឿង ត្រូវបានកម្លាំងចម្រុះ ខេត្តកណ្តាលបង្ក្រាបបន្ទាប់ពីសមត្ថកិច្ចទៅត្រួតពិនិត្យទីតាំងកែច្នៃរថយន្តចំនួន២កន្លែង នៅស្រុកកណ្តាលស្ទឹង។ ប្រតិបត្តិការខាងបានធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ដោយមានការដឹកនាំបញ្ជាដោយលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល សម្របសម្រួលផ្លូវច្បាប់ដោយលោក ឯក ស៊ុនរស្មីព្រះរាជអាជ្ញារងអមសាលា ដំបូងខេត្តកណ្តាល កម្លាំងការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច…