ក្រឡាប់រថយន្តកុងទឺន័រមួយគ្រឿង បណ្តាលឲ្យតៃកុងរថយន្តរបួស

កណ្តាលៈ មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង មានរថយន្តកុងតឺន័រ ក្រឡាប់ខ្លួនឯង បណ្តាលឲ្យអ្នកបើកបររថយន្ត (របួសស្រាល) និងបាក់បង្គោលខ្សែភ្លើងអគ្គីសនី១ដើម កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ភូមិពោធិ៍តូច ឃុំកំពង់ហ្លួង ស្រុកពញាឭ ខេត្តកណ្តាល ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ៣៣-៣៤។ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តមួយគ្រឿងម៉ាកISUZU ពណ៌លឿង…

រថយន្តហ្វត ស្លាកលេខ ភ្នំពេញ 2Y-3122 បើកលឿនជ្រុលទៅបុកជើងជ្រែងរថយន្តចាក់បេតុង ផ្អើលទាំងយប់

ភ្នំពេញៈ បុរសម្នាក់ស្រវឹងធ្លាក់ភ្នែក បើករថយន្តរេចង្កូតទៅបុកជើងជ្រែងរថយន្តចាក់បេតុងមួយគ្រឿង ដែលឈប់នៅលើដងផ្លូវកំពុងចាក់បេតុងទៅក្នុងការដ្ឋានសំណង់ដែលនៅជាប់នោះ បណ្តាលឲ្យការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះកើតឡើងកាលពីវេលា៩និង១០នាទីយប់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចជាប់របងបន្ទាយកងរាជអាវុធហត្ថលើផ្ទៃប្រទេសផ្នែកខាងត្បូង តាមបណ្តោយផ្លូវ៥២៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក ISUZU ពណ៌ស លាយលឿង ជាប្រភេទរថយន្តចាក់បេតុង…

ម៉ូតូរ៉ឺម៉កជិះលឿនបុករថយន្តដឹកដំឡូងមី ស្លាប់ម្នាក់និងរបួសធ្ងន់ស្រាល៣នាក់!

ប៉ៃលិនៈ កាលពីវេលាម៉ោង៧និង១២ នាទីយប់ ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៤ ខែឧសភា គ.ស២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅត្រង់ចំណុចភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ របួសធ្ងន់ ២នាក់ និងរបួសស្រាល១នាក់។ អ្នកបើកបររថយន្តឈ្មោះ…

រថយន្តម៉ាក ISUZU D-MAX ពន្លះម៉ូតូនៅផ្លូវបែកជាបួន អូសម៉ូតូនិងមនុស្សខ្ទាតប្រហែល១០ម៉ែត្រ!

ភ្នំពេញៈ បុរសម្នាក់ជាជនជាតិចិន បើករថយន្តមួយគ្រឿងឆ្លងស្តុបទៅបុកម៉ូតូ បណ្តាលឲ្យដួលអូសម៉ូតូជាប់ក្រោមរថយន្ត និងខ្ទាតបុរសម្នាក់ប្រហែល១០ម៉ែត្រ ត្រូវរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវ ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់…

រថយន្តក្រឡុកស៊ីម៉ង់ត៏ក្រុមហ៊ុនហាយលែន បត់ឆ្លងផ្លូវមិនប្រយ័ត្នជ្រុលទៅបុករថយន្តISUZU កៀបតៃកុងរងរបួសធ្ងន់!

ភ្នំពេញៈ រថយន្តក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុនហាយលែន បត់ឆ្លងផ្លូវមិនប្រយ័ត្នទៅបុករថយន្តISUZUពេញទំហឹងចំហៀងខាងឆ្វេងបណ្ដាលឲ្យតៃកុងកៀបជាប់រងរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦A ក្នុងភូមិក្ដីចាស់សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ រថយន្តទី១ម៉ាកFUSOក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុនហាយលែន ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ.5A1293។ រថយន្តទី២ម៉ាកIZUSU ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2E4197បុរស អ្នកបើកងរបួសធ្ងន់។…

រថយន្តពីរគ្រឿងពន្លះគ្នា របួសធ្ង​ន់ស្រាល ៥ នាក់

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង៧ និង ២០នាទីយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រថយន្ត បុកនឹងរថយន្ត ក្នុងទិសដៅផ្ទុយគ្នា បណ្ដាលឲ្យរបួសធ្ងន់ស្រាល ៥ នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិព្រៃមាន់ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ តាមសមត្ថកិច្ច បានឲ្យដឹងថា…

បុកម្តង៣គ្រឿង ក្នុងនោះមាន១ជារបស់រថយន្តក្រុមហ៊ុនតេឡា ផ្អើលទាំងព្រឹក!

ភ្នំពេញៈ រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នា បណ្តាលឲ្យរងការខូចខាត តែសំណាងល្អមិនមានអ្នករងរបួស ហើយគេសង្ស័យថាម កពីរថយន្តដឹកឥដ្ឋដែលបើកពីក្រោយចាប់ហ្វ្រាំងមិនសុី។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតកាលពីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ នៅចំណុចមុខធនាគាជាតិ តាមបណ្តោយផ្លូវភ្នំពេញហាណូយ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មុនពេលកើតហេតុ គេឃើញមានរថយន្តធុនធំដឹកដី១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ…

Update៖ មិនដឹងប្រញាប់ទៅណា មកត្បុលគាបជាប់គ្នាអ៉ីចឹងហ្មង!..

ភ្នំពេញៈ រថយន្តក្រឡុកបេតុងមួយគ្រឿង បានបើកទៅបុករថយន្តចំនួន២គ្រឿង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ខណៈដែលរថយន្តទាំង ២គ្រឿង នៅឈប់ភ្លើងស្តុបនោះដោយមិនដឹងថាប្រញ៉ាប់បើកទៅណានោះទេ សំណាងណាស់មិនបង្ក ឲ្យមានមនុស្សណម្នាក់រងគ្រោះថ្នាក់នោះទេ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ នៅចំណុចភ្លើងស្តុប ផ្លូវលេខ២៧១ កែងនិងផ្លូវ លេខ៤៨៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។…

រថយន្តដឹកត្រីពីវៀតណាមមកលក់នៅភ្នំពេញ ងោកជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវ អូសជាច្រើនម៉ែត្រ

កណ្តាលៈ រថយន្តដឹកត្រី ពីប្រទេសវៀតណាម មកលក់នៅភ្នំពេញមួយគ្រឿង ពេលលក់រួចត្រឡប់ទៅវិញងងុយដេកងោក១ភាំង ជ្រុលទៅបុករបាំងក្បាលនាគចែកទ្រូងផ្លូវរងរបួសស្រាល ត្រូវបានក្រុមគ្រួសារដឹកទៅកាន់មន្ទីរពេទ្យដោយខ្លួនឯង។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង៥ទៀបភ្លឺថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចខាងមុខដេប៉ូ​លក់គ្រឿងសំណង់ លើផ្លូវលេខ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ នគរបាលបានឲ្យដឹងថា បង្កម៉ាក ISUZU…

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យស្រ្តីជាម្តាយស្លាប់និងឪពុកកូន២នាក់ទៀតរងរបួសធ្ងន់

ពោធិ៍សាត់ៈ លោកអធិការស្រុកភ្នំក្រវាញ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្ត និងម៉ូតូបណ្តាលឲ្យភាគីខាងម៉ូតូស្លាប់និងរបួសធ្ងន់ចំនួនពីរនាក់។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃទិ២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៥៥ ស្ថិតក្នុងភូមិអង្រ្កង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ប្រភពដដែល…