ជនជាតិសាំងហ្គាពួ បើករថយន្តវ៉ាជែងមិនប្រយ័ត្នកៀរថយន្តធុនធំ ខ្ទេចយ៉ាងដំណំបញ្ចប់ត្រឹមសំណង១៥០ដុល្លារ!

ភ្នំពេញៈ បុរសជនជាតិសាំងហ្គាពួម្នាក់ រួមដំណើរជាមួយនិងមិត្តស្រីម្នាក់ទៀត បើករថយន្តវ៉ាជែងខ្វះការប្រុងប្រយត្ន័ជ្រុលចង្កូតទៅកៀរថយន្តធុនធំដឹកខ្ទឺឹមសបម្រុងបត់ស្តាំ ចូលទៅផ្សារនាគមាស បណ្តាលឲ្យខូចខាតចំហៀងខាងស្តាំ និងកាងខាងក្រោយយ៉ាងដំណំសំណាងល្អមិនអ្នករងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៥នាទី​ យប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចស្តុបឃ្លាំងរំសេវក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសជាតៃកុងនិងព្រូម្នាក់ទៀត បានបើកថយន្តមួយគ្រឿងម៉ាក ISUZU ពណ៌ក្រហម…

បុរសចំណាស់ម្នាក់ ជិះម៉ូតូទៅពីក្រោយរថយន្ត ISUZU បណ្តាលឲ្យរងរបួសធ្ងន់

បាត់ដំបងៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងរថយន្ត បណ្តាលឲ្យបុរសចំណាស់ម្នាក់រងរបួសធ្ងន់។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង២ និង៤៥នាទីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅចំណុចមុខទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំព្រឹក ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានម៉ូតូ១គ្រឿង ម៉ាកស្មាស់ ពណ៌ខ្មៅ លាយទឹកប្រាក់…

Update៖ រថយន្តដឹកស្រាបៀរអង្គរ បើកជែងរថយន្ត១គ្រឿងទៀត រេចង្កូក្រឡាប់ខ្លួនឯង

ភ្នំពេញៈ រថយន្តទ្រុងម៉ាកISUZUរបស់ក្រុមហ៊ុនស្រាបៀរអង្គរ ខណៈដែលដឹកស្រាបៀរពេញទ្រុងហើយបានបើកបរក្នុងល្បឿនយ៉ាងលឿនជែងរថយន្ត១គ្រឿងទៀត ដែលបើកបរនៅខាងមុខក៏បានរេចង្កូតចុះឡើងៗរួច ក៏ក្រឡាប់ដេកស្ដូកនៅលើផ្លូវ ប៉ុន្តែសំណាងល្អមិនបានបណ្ដាលឲ្យអ្នកបើកបរឬនរណាម្នាក់រងរបួសនោះឡើយ ចំណែកស្រាបៀរនៅក្នុងទ្រុងរថយន្តនោះក៏មិនបានជ្រុះនោះដែរ។ ឧប្បត្តិហេតុក្រឡាប់រថយន្តខាងលើនោះ បានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវលេខ២១៧ ត្រង់ចំណុចភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រថយន្តដែលក្រឡាប់នោះម៉ាកSUZU ពណ៌ក្រហម ពាក់ស្លាកលេខ…

រថយន្តបុកម៉ូតូពីក្រោយពេញទំហឹង បុរសចំណាស់ម្នាក់រងរបួសធ្ងន់

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត ISUZU និងម៉ូតូវីវ៉ា បណ្តាលឲ្យបុរសចំណាស់ម្នាក់រងរបួសធ្ងន់បែកប្រអប់ជើងខាងឆ្វេង។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៣ និង១០នាទីរសៀល ថ្ងៃទី២២ខែកក្កដា ឆ្នាំ២០១៧ នៅផ្លូវបេតុងទួលពង្រ ហើយរថយន្ត ISUZU នោះបានព្យាយាមបើករថយន្តគេចបាន៥០០ម៉ែត្រ ត្រូវបានសមត្ថកិច្ចឃាត់បាននៅតាមបណ្តោយផ្លូវវ៉េងស្រេង ទល់មុខផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ បុរសចំណាស់ដែលជាជនរងគ្រោះឈ្មោះ ប៊ុន រិទ្ធី…

រថយន្ត Isuzu MU-X ស៊េរីថ្មី ផ្តល់ជូនទាំងសមត្ថភាពបើកបរ និងរចនាបថ ពិសេសលើសគេ

កាលពីម្សិលមិញ ក្រុមហ៊ុន Isuzu បានធ្វើការសម្ពោធន៍នូវរថយន្ត SUV “The New Isuzu MU-X” ស៊េរីថ្មី នៅឯសណ្ឋាគារ Intercontenental ក្នុងរាជធានីភ្នំពេញ ដែលពាំនាំមកជូននូវសមត្ថភាពបើកបរដ៏ពិសេសតាមរយៈម៉ាស៊ីន “Blue Power” ចំណុះ 3.0 លីត្រ ប្រភេទ…

Isuzu រំពឹងទុកខ្ពស់លើការលក់ ក្រោយកាន់កាប់ ៣០%នៃចំណែកទីផ្សាររថយន្ត Pickup

កាលពីម្សិលមិញនេះ ក្រុមហ៊ុន Tri Petch Isuzu Cambodia បានបង្ហាញពី ការរំពឹងទុកខ្ពស់លើ ការលក់រថយន្តថ្មីនៅកម្ពុជា ក្រោយពីបានកាន់កាប់ចំណែកទីផ្សារជាង ៣០ភាគរយ នៃទីផ្សាររថយន្ត Pickup នៅកម្ពុជា។ លោក Akira Odagaki ប្រធានក្រុមហ៊ុន ទ្រី ផេដ…

Update៖ រថយន្តISUZU បុកនឹងរថយន្តក្រុង ក្រឡាប់ផ្ងារជើង បណ្តាលឲ្យមនុស្ស៧នាក់រងរបួស

បន្ទាយមានជ័យៈ តាមសេចក្តីរាយការណ៍មកថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តISUZU បុកនឹងរថយន្តក្រុង ក្រឡាប់ផ្ងារជើង បណ្តាលឲ្យមនុស្ស៧នាក់រងរបួស។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទី ថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ខាងកើតជញ្ជើញកូនដំរី៥០០ម៉ែត្រ ក្នុងភូមិនិមិត្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តISUZU…

ព្រលឹមមិនទាន់! រថយន្តដឹកប្រេងក្រុមហ៊ុនតេលា ក្រឡាប់នៅកំពង់ស្ពឺ

កំពង់ស្ពឺៈ លោកអធិការស្រុកភ្នំស្រួច បានប្រាប់ Post News ថា មានករណី កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ មានរថយន្ត១គ្រឿងម៉ាក ISUZU ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3B-5966 បើកបរក្រឡាប់នៅបង្កឲ្យភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម។ លោកអធិការបានបន្តថា អ្នកបើកបរដោយឈ្មោះ ញូង…

Update : រថយន្តមន្រ្តីយោធាកងពលធំលេខ ៣ ប៉ះម៉ូតូហុងដាឌ្រីម របួសធ្ងន់ស្រាល នៅស្រុកព្រៃកប្បាស

តាកែវ: លោកអធិការស្រុកព្រៃកប្បាសបានប្រាប់ Post News Media ថាកាលពីវេលាម៉ោង ២ និង ១៥ នាទីរសៀល ថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមន្រ្តីយោធាកងពលធំលេខ៣ និងម៉ូតូហុងដាឌ្រីម បើកបរបញ្ច្រាសទិសគ្នាពីលិចទៅកើត បណ្តាលឲ្យមានមនុស្សរបួសធ្ងន់ស្រាល នៅចំណុចផ្លូវលេខ ១២៩…

រថយន្តរបស់ក្រុមហ៊ុនទឹកផ្លែឈើម៉ារី បុករបាំងថ្មចែកទ្រូងផ្លូវ កល់ជាប់ទៅមុខលែងរួច

ភ្នំពេញៈ រថយន្តម៉ក ISUZU មួយគ្រឿងដែលជារថយន្តដឹកដីផ្លែឈើរបស់ក្រុមហ៊ុនម៉ារី បានបើកបុករបាំថ្មចែកទ្រូងផ្លូវ ឡើងទំជាប់នៅនឹងកន្លែងទៅមុនមិនរួចថយក្រោយក៏មិនកើត។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨ និង២០នាទី ថ្ងែទី២៧ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចស្ពានអាកាសក្បាលថ្នល់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាក ISUZU…