Minamino ទទួលបានសំណើរពីក្លឹបចំនួន២ តែត្រូវបាន Jurgen Klopp ទាត់ចោលទាំងអស់

បរទេស៖ The Mirror នៅថ្ងៃនេះបានចេញផ្សាយថាកីឡាករអន្តរជាតិជប៉ុន Takumi Minamino មកដល់ពេលនេះអាចបង្ហាញខ្លួនបានតែ៦ដងប៉ុណ្ណោះសម្រាប់ក្រុមលោក Jurgen Klopp ហើយក្នុងនោះ៤ប្រកួតស្ថិតនៅពានរង្វាន់ Carabao Cup។ ប្រភពដដែលបានឲ្យដឹងដែរថានេះជាមូលហេតុដែលធ្វើឲ្យ Minamino កំពុងក្លាយជាគោលដៅរបស់ក្លឹបមួយចំនួនហើយដែលជាក់ស្តែង Liverpool គឺបានទាត់ចោលនូវសំណើរសុំចរចាចំនួន២រួចមកហើយដែលមួយក្លឹបនៅលីគបារាំងនិងមួយទៀតក្លឹបរបស់អង់គ្លេស។ គួរឲ្យដឹងដែរថាតំណែងរបស់ Minamino ជាមួយនឹង…

កាតក្រហមម្នាក់ផង Arsenal បានត្រឹមបរាជ័យក្នុងលទ្ធផល ២ទល់នឹង ០ទៅឲ្យ Liverpool ក្នុងពាន Carabao Cup

បរទេស៖ ម្ចាស់ផ្ទះកាំភ្លើងធំ Arsenal ហាក់ដូចជាមិនសំណាងសោះក្នុងការប្រកួតជើងទី២ពានរង្វាន់ Carabao Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយបានត្រឹមចាញ់ក្រុមភ្ញៀវ Liverpool តដៃមិនរួច។ កីឡាករខ្សែប្រយុទ្ធប៉ទុយហ្គាល់ Diogo Jota គឺជាអ្នករកគ្រាប់បាល់បាន២គ្រាប់ម្នាក់ឯងនៅក្នុងការប្រកួតនេះពោលគឺនាទីទី១៩ម្តងនិងនៅនាទីទី៧៧ម្តងទៀតហើយលើសពីនេះកីឡាករ Thomas Partey របស់ Arsenal បានទទួលកាតក្រហមមួយផងដែរ។ Liverpool គ្រប់គ្រងបាល់បានទៅដល់៥៤ភាគរយនិងស៊ុតចេញបាន១១ដងចំគោលដៅ៣ដងខណៈដែល…

Liverpool បានត្រឹមស្មើ Arsenal ទោះ Xhaka កាតក្រហមតាំងតែពីដើមតង់

បរទេស៖ការប្រកួតជើងទី១នៃពានរង្វាន់ Carabao Cup រវាងក្រុមហង្សក្រហម Liverpool ជាម្ចាស់ផ្ទះប៉ះជាមួយនឹងក្រុមកាំភ្លើងធំ Arsenal បានបញ្ចប់ទៅដោយមិនមានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នាឡើយទោះបីជា Arsenal បានទទួលរងកាតក្រហមម្នាក់ក្តី។ Granit Xhaka ទទួលបានកាតក្រហមតាំងតែពីនាទីទី២៤តែហង្សក្រហម Liverpool ដែលជាម្ចាស់ផ្ទះមិនអាចធ្វើអ្វីបានឡើយទោះបីជាបានខិតខំស៊ុតដល់ទៅ១៧លើកតែចំគោលដៅតែ១លើកប៉ុណ្ណោះលើសពីនេះគឺគ្រប់គ្រងបាល់រហូតទៅដល់៧៩ភាគរយទៀតផង។ អវត្តមានរបស់ Mo Salah និង Sadio…

កុងត្រាកាន់តែខ្លី! កីឡាករ Salah ផ្ទាល់ចេញមកអះអាងថាមិនបានទាមទារច្រើនខ្លាំងឡើយចំពោះកុងត្រាថ្មី

បរទេស៖ កីឡាករ Mohamed Salah នៅសប្តាហ៍នេះបានអះអាងថាកុងត្រាជាមួយនឹងក្លឹបហង្សក្រហម Liverpoolដែលខ្លួនបានទាមទារមិនមានកម្រិតច្រើនហួសហេតុនោះទេហើយផ្ទុយទៅវិញអ្វីៗគឺរងចាំតែការសម្រេចចិត្តរបស់ក្លឹបប៉ុណ្ណោះ។ រហូតមកដល់បច្ចុប្បន្នកីឡាករ Salah បានក្លាយទៅជាកីឡាករដ៏សំខាន់បំផុតរបស់ក្លឹបគិតចាប់តាំងតែពីពេលដែលគាត់បានផ្លាស់មកចូលរួមទីនេះក្នុងតម្លៃខ្លួន៣៧លានផោនកាលពីឆ្នាំ២០១៧ដោយជាលទ្ធផលអាចស៊ុតបញ្ចូលទីដល់ទៅ១៤៨គ្រាប់ក្នុងការបង្ហាញខ្លួនទាំង២២៩ដង។ ក្រៅតែពីនោះ Salah ក៏ជាអ្នកជួយឲ្យក្លឹបអាចលើកពានរង្វាន់ Champions League និងពានរង្វាន់អង់គ្លេស Premier Leagueដែលក្លឹបបានខកខានអស់រយៈពេលជាយូរមកហើយនោះផងប៉ុន្តែបែរជាមកជួបបញ្ហានឹងកុងត្រាដែលនៅសល់តែ១៨ខែចុងក្រោយនេះទៅវិញ៕

Augsburg ទិញបានយុវជនឆ្នើមជម្រើសជាតិអាមេរិក Pepi

បរទេស៖ តារាឆ្នើមជម្រើសជាតិអាមេរិកកីឡាករ Ricardo Pepi ទីបំផុតក្រោយលេចឬព័ត៌មានជាច្រើនរួចមកនៅថ្ងៃនេះគឺបានសម្រេចចិត្តផ្ទេរមកចូលរួមជាមួយនឹងក្លឹបលីគកំពូលអាល្លឺម៉ង់ហើយ។ ចាកចេញពីក្លឹប FC Dallas មកចូលរួមក្លឹប Augsburg លើកនេះជាមួយនឹងតម្លៃខ្លួនប្រមាណជា១៥លានផោន ទាំងដែលកន្លងមកកីឡាករវ័យ១៨ឆ្នាំរូបនេះក៏មានក្លឹបធំៗផ្សេងទៀតចាប់អារម្មណ៍ផងដែរមានដូចជាLiverpool និងBayern Munich ជាដើម។ ការធ្វើតេស្តសុខភាពត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទរួចរាល់ហើយកុងត្រាក៏ត្រូវបានធ្វើឡើងជាផ្លូវការដែលនឹងមានរយៈពេលរហូតទៅដល់៥ឆ្នាំដល់ឆ្នាំ២០២៦៕

អតីតកីឡាកររបស់ Liverpool ចង់ឲ្យក្លឹបប្រជែងយក Haaland ជាមួយនឹង Real Madrid

បរទេស៖ The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាការប្រកួតប្រជែងក្នុងការដណ្តើមទិញយកកីឡាករដ៏មានសក្តានុពលបំផុតរបស់អ៊ឺរ៉ុបកីឡាករ Erling Haaland បានចាប់ផ្តើមហើយខណៈដែលកីឡាករផ្ទាល់ធ្លាប់បានបញ្ជាក់ថាវាគួរតែដល់ពែលត្រូវចាកចេញពី Dortmund។ អតីតកីឡាករម្នាក់របស់ហង្សក្រហម Liverpool លោក Glen Johnson បានធ្វើការលើកឡើងទាំងជឿជាក់ថាក្លឹប Liverpool ពិតជាអាចប្រកួតប្រជែងជាមួយនឹងក្លឹប Real Madrid បានដើម្បីប្រជែងយកកីឡាករ Haaland…

Real Madrid កំពុងតាមដានស្ថានភាពរបស់ Gomez ដែលលេងឲ្យ Liverpool

បរទេស៖ The Daily Mail ចេញផ្សាយនៅថ្ងៃពុធនេះបានឲ្យដឹងថាក្លឹបយក្សអេស្បាញ Real Madrid ក្រៅតែពីបានបង្ហាញកីឡាករគោលដៅធំជាច្រើនបូករួមទាំង Mbappe និង Haaland ហើយនោះតែសប្តាហ៍នេះក្លឹបក៏ត្រូវបានគេជឿជាក់ថាកំពុងតែចាប់អារម្មណ៍ជាមួយនឹងកីឡាករវ័យក្មេងម្នាក់ដែលកំពុងលេងនៅអង់គ្លេស។ Real Madrid ត្រូវបានប្រភពដដែលអះអាងថាកំពុងតែតាមដាននិងត្រួតពិនិត្យស្ថានភាពរបស់កីឡាករខ្សែការពារវ័យក្មេង Joe Gomezដែលបច្ចុប្បន្នកំពុងមានឈ្មោះជាកីឡាកររបស់ក្លឹបហង្សក្រហម Liverpool ។ ទោះបីជាយ៉ាងណាក្តីការផ្លាស់ប្តូរណាមួយនឹងមិនអាចធ្វើឡើងឡើយរហូតដល់រដូវក្តៅពីព្រោះថា…

Liverpool នឹងមិនពិចារណាទិញកីឡាកររូបណាដែលគ្មានកាត់ចាក់វ៉ាក់សាំងឡើយ

បរទេស៖ គ្រូបង្វឹកជនជាតិអាល្លឺម៉ង់លោក Jurgen Klopp ឆ្លើយតបទៅនឹងបញ្ហានៃការកើនឡើងចំនួនឆ្លងកូវីដកាន់តែច្រើននាពេលចុងក្រោយនេះនៅក្នុងលីគកំពូលអង់គ្លេសនោះបានលើកឡោះងថាវាគឺជារឿងចាំបាច់សម្រាប់កីឡាករទាំងឡាយដើម្បីការពារខ្លួនគេចចេញពីកូវីដនិងទាំងមិត្តរួមក្លឹបផងដែរ។ លោក Klopp បានបន្តទៀតថា Liverpool នឹងធ្វើការពិចារណាឡើយចំពោះកីឡាកររូបណាដែលមិនទាន់បានចាក់វ៉ាក់សាំងការពារកូវីដដែលវាគឺជាកត្តាគម្រាមកំហែងដល់ក្លឹបទាំងមូលហើយបើមិនដូច្នោះទេលោកនឹងទុកកីឡាករឲ្យនៅដាច់ដោយឡែករហូតជាមិនខាន។ អស់រយៈពេលជាង២ឆ្នាំកន្លងមកនេះកូវីដបានបណ្តាលឲ្យមានបញ្ហារំខានខ្លាំងមែនទែនដល់បាល់ទាត់របស់ពិភពលោកនិងជាពិសេសអង់គ្លេសហើយចុងក្រោយនេះចំនួនឆ្លងនៅលីគអង់គ្លេសបានកើនឡើងដល់ចំណុចដ៏ខ្ពស់មួយមិនធ្លាប់មានផងដែរ៕

យុវជនឆ្នើមរបស់ Toronto FC ម្នាក់កំពុងក្លាយជាចំណាប់អារម្មណ៍របស់ Liverpool

បរទេស៖ យុវជនឆ្នើមរបស់ក្លឹប Toronto FC កីឡាករ Jahkeele Marshall Rutty បច្ចុប្បន្នកំពុងមានឈ្មោះហ្វឹកហាត់ជាមួយនឹងក្លឹបហង្សក្រហម Liverpool និងកំពុងបានក្លាយទៅជាគោលដៅរបស់ក្លឹបផងដែរនាពេលខាងមុខ។ កីឡាករខ្សែប្រយុទ្ធស្លាបវ័យ១៧ឆ្នាំរូបនេះកំពុងមានឈ្មោះជាកីឡាករឆ្នើមរបស់លីគកំពូលអាមេរិក MLS និងក៏មានឈ្មោះជាកីឡាករដ៏មានសក្តានុពលម្នាក់ផងដែរក្រោយការបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួតបាល់ទាត់អាជីពក្នុងវ័យទើបតែ១៦ឆ្នាំកាលពីឆ្នាំទៅ។ យុវជនឆ្នើមរូបនេះក៏ធ្លាប់បានហ្វឹកហាត់ជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ផងដែរកាលពីមុនហើយមិនក្លឹបជាច្រើនណាស់ដែលកំពុងចាប់អារម្មណ៍នាំគាត់យកមកលេងនៅអង់គ្លេសប៉ុន្តែត្រូវរងចាំរហូតដល់ខែមិថុនាឆ្នាំក្រោយពេលវេលាដែលគាត់មានអាយុ១៨ឆ្នាំជាមុនសិន៕

ម្ចាស់ផ្ទះ Liverpool យកបាន ៣ពិន្ទុងាយៗពីក្រុមបាតតារាង Newcastle

បរទេស៖ ប្រកួតក្នុងលីគកំពូលអង់គ្លេសយប់មិញនេះ Liverpool បានបន្តទំរង់លេងដ៏ខ្លាំងរបស់ខ្លួនដដែលដោយបន្តយកជ័យជំនះទៅលើក្រុមបាតតារាង Newcastle ក្នុងទឹកដី Anfield ក្នុងលទ្ធផលចាស់ដៃ ៣ទល់នឹង១។ វាបានក្លាយទៅជាការប្រកួតជ័យជំនះជាប់គ្នា៨ប្រកួតរបស់ Liverpool ខណៈដែល Salah នៅតែអាចបន្តរកគ្រាប់បាល់បានបន្ថែមទៀតនៅក្នុងការប្រកួតប៉ុន្មានដងចុងក្រោយនេះ។ ក្នុងការប្រកួតទាំង២២ក្នុងរដូវកាលនេះ Mo Salah អាចបំបែកកំណ់តត្រារបស់ Jamie Vardy…