ក្រុមហ៊ុនអាមេរិក ៤ មានខ្លាំងពេករហូតគេរចនាក្រដាសប្រាក់ឱ្យដូចជាប្រទេសមួយ

ដោយមើលឃើញពីទ្រព្យសម្បត្តិដ៏មហាសាលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចំនួន ៤ របស់អាមេរិក វិចិត្រករ Jade Dalloul បានចំណាយពេលវេលារបស់លោកធ្វើការរចនានូវក្រដាសប្រាក់សម្រាប់ក្រុមហ៊ុនទាំងនោះ ដោយប្រដូចពួកគេទៅនឹងប្រទេសផ្សេងៗនៅលើសកលលោក ដែលមានរូបបិយបណ្ណសម្គាល់ប្រទេសរៀងៗខ្លួន។ ក្រុមហ៊ុនយក្សទាំង ៤ នោះ រួមមាន Apple, Starbucks, Microsoft, និង​ Facebook។ ការឌីហ្សាញក្រដាសប្រាក់នេះដែរ គឺត្រូវបានចែកផ្សាយឱ្យឃើញបន្ទាប់ពីក្រុមហ៊ុន…

Windows 10 ដែលមានអ្នកប្រើប្រចាំ ៤០០ លាននាក់ នឹងបំពាក់មុខងារ eye-tracking ឆាប់ៗនេះ!

ក្រុមហ៊ុន Microsoft នឹងដាក់បញ្ចូលមុខងារថ្មីមួយទៅក្នុងប្រព័ន្ធប្រតិបត្តិការ Windows 10 របស់ខ្លួន នាពេលឆាប់ៗខាងមុខនេះ ដែលវា​នឹង​អនុញ្ញាត​ឱ្យមនុស្សជាង ៤០០ លាននាក់ កំពុងប្រើប្រាស់ប្រព័ន្ធដំណើរការកុំព្យូទ័រចុងក្រោយនេះ អាចប្រើក្រសែភ្នែករបស់ពួកគេដើម្បីគ្រប់គ្រងលើកម្មវិធីផ្សេងៗមួយចំនួនបាន។ មុខងារពិសេសថ្មីនេះ ត្រូវបានក្រុមហ៊ុនឱ្យឈ្មោះថា​ Eye Control ហើយលោកអ្នកនឹងអាចបើកដំណើរការកម្មវិធី វាយបញ្ចូលពាក្យ ឬធ្វើការទៅលើកិច្ចការទូទៅផ្សេង​ៗដោយការសំលឹងផ្តោតនៅលើផ្ទាំងមួយនៅផ្នែកខាងស្តាំនៃផ្ទៃអេក្រង់។ បច្ចេកវិទ្យា…

ក្តៅៗ ក្រុមហ៊ុន Huawei បង្ហាញលទ្ធផលមុខជំនួញខ្លួនប្រចាំឆមាសទី១ ឆ្នាំ២០១៧

ស៊ិនចិន ប្រទេសចិន ថ្ងៃទី២៧​ កក្កដា ២០១៧៖ ក្រុមហ៊ុន Huawei Consumer Business Group បានបង្ហាញលទ្ធផលហិរញ្ញវត្ថុ ពាក់កណ្តាលឆ្នាំ២០១៧ របស់ខ្លួនថា ប្រាក់ចំណូលសម្រាប់ ៦ ខែដំបូង​ បានកើនឡើង ៣៦.២% ស្មើនឹង ១០៥.៤…

Nokia នឹងបញ្ចេញអាវុធកំពូលលើកដំបូងឆាប់ៗនេះ ឯតម្លៃអាចក្រោម ៦០០ ដុល្លារ!

ចាប់តាំងពីបានប្រកាសប្តេជ្ញាថានឹងស្តារមុខមាត់ទូរសព្ទដៃម៉ាក Nokia ឡើងវិញ នាចុងឆ្នាំ ២០១៦ មក ក្រុមហ៊ុន HMD Global ដែលបានទិញយកសិទ្ធិអាជីវកម្មលើម៉ាកសញ្ញាទូរសព្ទនៃប្រទេសហ្វាំងឡង់ពីក្រុមហ៊ុន Microsoft មិនទាន់បានបញ្ចេញទូរសព្ទស្មាតហ្វូនដើរដោយប្រព័ន្ធ Android លំដាប់កំពូលនៅឡើយទេ។ រហូតមកទល់ពេលនេះម៉ោងនេះ ក្រុមហ៊ុនទើបតែបញ្ចេញត្រឹម Nokia 3, 5, និង…

ចំនុចពិសេស ៧យ៉ាងធ្វើឲ្យលោក Bill Gates ក្លាយជាមហាសេដ្ឋី

លោក Bill Gates ជាមហាសេដ្ឋីជំនួញលើវិស័យកម្មវិធីកំព្យួទ័រ អ្នកនិពន្ធ និងសប្បុរសជនជាតិអាមេរិកផងដែរ។ លោក បានកាន់តំណែងជាប្រធាននាយកប្រតិបត្តិ ជាប្រធានស្ថាបត្យករកម្មវិធី និងមានភាគហ៊ុនច្រើនជាងគេ ក្នុងក្រុមហ៊ុនMicrosoftដែលជាក្រុមហ៊ុនផលិតកម្មវិធីកុំព្យូទ័រធំជាងគេលើពិភពលោក។លោកមានលុយទុកនៅធនាគាររហូតដល់៨៥.៦ ពាន់លានដុល្លារ។ តើលោកអ្នកដឹងទេ ហេតុអ្វីបានលោក Bill Gates ជោគជ័យក្នុងជីវិត ? ១)ធ្វើការដោយអំណត់ព្យាយាមដោយមិនគិតយប់ ឬក៏ថ្ងៃ…

R.I.P. Windows Phone: ប្រព័ន្ធប្រតិបត្តិការស្មាតហ្វូនដ៏ល្បីកាលពី ១០ ឆ្នាំមុន!

Windows Phone គឺជាប្រព័ន្ធប្រតិបត្តិការស្មាតហ្វូនដ៏ពេញនិយម និងឈានមុខគេបំផុតកាលពី ១០ ឆ្នាំមុន តាមរយៈការដាក់ឱ្យដំណើរការនៅលើទូរសព្ទដៃម៉ាក O2 និង Windows Phone។ តែជាអកុសល វាត្រូវបានបញ្ចប់ជីវិតហើយនៅពេលនេះ គឺបន្ទាប់ពីមានការស្រុតចុះនៃប្រជាប្រិយភាពជាបន្តបន្ទាប់ នៅចំពោះមុខការរីកចម្រើនជាលំដាប់នៃប្រព័ន្ធ Android និង​ iOS។ ត្រូវបានបញ្ចប់ជីវិត គឺដោយសារតែ…

Microsoft ប្រកាសកាត់បន្ថយបុគ្គលិក ៣០០០ នាក់ នៅជុំវិញពិភពលោក

ក្រុមហ៊ុន Microsoft បានប្រកាសកាត់បន្ថយបុគ្គលិកប្រមាណ ៣០០០ នាក់ នៅទូទាំងពិភពលោក ដែលភាគច្រើនឋិតនៅក្នុងដេប៉ាឌឺម៉ង់ផ្នែកលក់ ខណៈកំពុ​ងព្យាយាម​​ដាក់ទម្ងន់ខ្លួនទៅលើអាជីវកម្ម Cloud Computing ដែលកំពុងរីកចម្រើនខ្លាំង។ ចំពោះដំណើរការកាត់បន្ថយបុគ្គលិកដែលមានចំនួនស្មើនឹងជិត ១០ ភាគរយ នៃកម្លាំងការងារផ្នែកលក់សរុបរបស់ក្រុមហ៊ុននេះ ដែលនឹងធ្វើឡើងនៅក្រៅទឹកដីសហរដ្ឋអាមេរិកប្រមាណ ៧៥ ភាគរយ គឺដើម្បីជាកិច្ចប្រឹងប្រែងជួយជំរុញអាជីវកម្ម Cloud…

Huawei នាំយក MateBook ថ្មី ៣ ស៊េរី វាយលុកទីផ្សារអាមេរិក

កុំព្យូទ័រយួរដៃត្រកូល MateBook ចំនួន ៣ ស៊េរី ដែលមានតម្លៃប្រកួតប្រជែងខ្ពស់របស់ក្រុមហ៊ុន Huawei ដែលទើបប្រកាសចេញខែមុន នឹងនាំយកចូលក្នុងទីផ្សារសហរដ្ឋអាមេរិក ឆាប់ៗខាងមុខ។ កុំព្យូទ័រទាំង ៣ ស៊េរី នោះ រួមមានមួយឈ្មោះ MateBook E គឺជាកុំព្យូទ័រយួរដៃកាត់ថេ​ប្លេត ដែលដូចទៅនឹង MateBook…

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សពួតដៃគ្នាតាមប្រមាញ់មាតិកាភេវរនិយមលើបណ្តាញសង្គម

ក្រោយពីរងការរិះគន់ពីមជ្ឈដ្ឋានផ្សេងៗអំពីភាពបរាជ័យក្នុងការរាំងខ្ទប់មាតិកាឃោសនាផ្សព្វផ្សាយរបស់ក្រុមភេវរនិយមនៅលើបណ្តាញសង្គមរបស់ខ្លួនមក ក្រុមហ៊ុនបច្ចេកវិទ្យាគ្រាក់ៗនៅអាមេរិកដែលមាន Facebook, YouTube, Twitter, និង Microsoft បានប្រកាសរួមដៃគ្នារកដំណោះស្រាយតាមផ្លូវបច្ចេកវិទ្យាដើម្បី​លុបបំបាត់មាតិកាទាំងនោះ។ នៅក្នុងវេទិការួមគ្នាមួយដើម្បីប្រឆាំងនឹងក្រុមភេវរនិយម ក្រុមហ៊ុនមានមូលដ្ឋាននៅតំបន់ Silicon Valley រដ្ឋកាលីហ្វ័រនីយ៉ា សហរដ្ឋអាមេរិក បានប្រកាសថា ពួកគេនឹងរួមសហការគ្នាបាញ់ឆ្ពោះទៅរកដំណោះស្រាយ ការស្រាវជ្រាវ និងចាប់ដៃគូជាមួយរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលនានា ដើម្បីប្រឆាំងក្រុមភេវរនិយម។…

ចេញហើយ! Xbox One X សំណព្វចិត្តថ្មីអ្នកនិយមលេងហ្គេមម៉ាស៊ីន

ប្រិយមិត្តដែលនិយមលេងហ្គេមម៉ាស៊ីនខ្លាំងៗ ហ្គេមដែលមានគុណភាពក្រាហ្វិកកម្រិតខ្ពស់ ច្បាស់ជាពេញចិត្តជាមួយឧបករណ៍ហ្គេមស៊េរីថ្មីមួយម៉ូឌែលនេះរបស់ក្រុមហ៊ុន Microsoft ដែលទើបបើកបង្ហាញថ្ងៃម្សិលមិញ ក្នុងពិព័រណ៍ Electronic Entertainment Expo (E3) ឆ្នាំ ២០១៧ នាទីក្រុង Los Angeles។ វាត្រូវបានរចនាឡើងជាមួយសម្បករាងប្រអប់បួនជ្រុងពណ៌ខ្មៅសុទ្ធ អាចប្រតិបត្តិហ្គេមគុណភាពក្រាហ្វិកកម្រិត 4K ល្បឿន 60fps…