Microsoft នឹងកាត់បន្ថយបុគ្គលិក ៧០០ នាក់ទៀតនៅសប្តាហ៍ក្រោយ
ក្រុមហ៊ុន Microsoft នឹងកាត់បន្ថយបុគ្គលិកចំនួន ៧០០ នាក់ បន្ថែមទៀត នៅជុំបន្ទាប់នាសប្តាហ៍ក្រោយ បន្ទាប់ពីក្រុមហ៊ុនផលិតកម្មវិធីយក្សរបស់អាមេរិកមួយនេះ ចេញផ្សាយរបាយការណ៍ចំណូលប្រចាំត្រីមាសរបស់ខ្លួននៅថ្ងៃទី ២៦ ខែមករា។ នេះបើយោងតាមប្រភពច្បាស់ការមួយពីក្រុមហ៊ុន។ ការកាត់បន្ថយបុគ្គលិកនៅជុំថ្មីនេះ គឺជាផ្នែកមួយនៃផែនការរបស់ក្រុមហ៊ុន ដែលបានប្រកាសឡើងកាលពីខែមិថុនា ក្នុងរបាយការណ៍ប្រចាំឆ្នាំំមួយ ស្តីអំពីគម្រោងកាត់បន្ថយមុខតំណែងការងារចំនួន ២៨៥០ កន្លែង ឱ្យបានស្រេចបាច់មុនខែមិថុនា…