កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ខ្លួនជនសង្ស័យ ៦នាក់ ធ្វើសកម្មភាពលួចម៉ូតូ
ភ្នំពេញៈ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឃាត់ខ្លួនជនសង្ស័យ៦នាក់ ធ្វើសកម្មភាពលួចម៉ូតូ នៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ តាមរបាយការណ៍របស់នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ដោយយោងតាមកាម៉េរ៉ាសុវត្ថិភាព នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៩និង៤០នាទីព្រឹក មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចម៉ូតូ០១គ្រឿងម៉ាកហុងដាសូមើអ៊ិច…