តួឯកស្រីរឿង«បុព្វេសន្និវាស»មកផ្សារអ៊ីអន គឺថាចង់ផ្ទុះ!

កាលពីល្ងាចថ្ងៃទី១១ កក្កដា ឆ្នាំ២០១៨ តួឯកស្រីស្រស់សោភា ដែលត្រូវគេស្គាល់ថា ជាតួឯកស្រីក្នុងរឿង «បុព្វេសន្និវាស» បានមកដល់ប្រទេសកម្ពុជា ដោយមានរៀបចំពិធីស្វាគមន៍អ្នកគាំទ្រយ៉ាងកក្រើកនៅផ្សារទំនើបអ៊ីអន២។ អ្នកគាំទ្រខ្មែរយ៉ាងច្រើនកុះករ ត្រូវគេឃើញខ្វារករទាំងស្រីទាំងប្រុស ដោយម្នាក់ៗក្រៅពីទះដៃ និងប្រជ្រៀតចាប់ដៃតារាស្រីរូបនេះ ក៏ស្រែកហ៊ោចង់ដាច់ក្រឡើត គ្រប់ពេលនាងច្រៀង និយាយ ឬសម្ដែងលើឆាកនោះផង។ កម្មវិធីនេះដែលបានធ្វើឡើង ក្នុងឱកាសគម្រប់ខួប៣ឆ្នាំរបស់ទូរទស្សន៍ភីអិនអិននេះ សូម្បីតែអ្នកចូលទៅដល់សាលនៃការប្រគំតន្ត្រី…

សោភា ទេពី នៅតែចាំអ៊ុតហង្សមាស

ក្ដីស្រម៉ៃរបស់តារាចម្រៀងវ័យក្មេងកញ្ញា សោភា ទេពី គឺចង់ក្លាយជាតារាចម្រៀងរបស់ផលិតកម្មហង្សមាស តាំងពីបានក្លាយខ្លួនជាបេក្ខនារីលេចធ្លោប្រចាំកម្មវិធី Cambodia Idol រដូវកាលទី៣ មកម្ល៉េះ ដោយនាងរំពឹងថានឹងត្រូវបានហង្សមាសជ្រើសអោយក្លាយជាតារាចម្រៀងនោះផង។ យ៉ាងណាមិញ នាងអះអាថា ខ្លួនត្រូវបានផលិតកម្មធំៗទាក់ទងជាច្រើន ប៉ុន្តែបណ្ដាលមកពីចាំអ៊ុតនៅហង្សមាសសិន ទើបនាងមិនទាន់ពិចារណា។ ការបង្ហាញខ្លួននៅលើវេទិកា«Carabao TV5 Spark Concert»នោះ កញ្ញា…

អបិយជំនឿ ឡើងម៉ាឆ្ងាញ់ «បាត់ដៃខ្មៅ»

យោងតាមការបញ្ជាក់ពីក្រុមផលិតករ ភាពយន្តរឿង«បាតដៃខ្មៅ» មិនត្រឹមតែរួមសម្ដែងដោយតារាចម្រៀង original song ដែលកំពុងតែល្បីល្បាញក្នុងស្រទាប់យុវវ័យនាពេលបច្ចុប្បន្ន ប៉ុណ្ណោះទេ ភាពយន្តនេះក៏ត្រូវគេអះអាងថាមានការដាក់បញ្ចូលនូវជំនឿរបស់ខ្មែរដែលអ្នកខ្លះមិនបានដឹងរាប់មិនអស់ផងដែរ។ នេះជារឿងដែលបានដកស្រង់ចេញពីអបិយជំនឿប្លែកៗ របស់បងប្អូននៅភាគឥសាន ពិសេសគឺពិធីរំដោះគ្រោះ និងហៅវិញ្ញាណ ឬកាប់ក្របីសែនជាដើម។ ផលិតករបានទាំងបង្ហើបថា នេះជារឿងដែលបានបង្កប់នូវជំនឿស្ដីពីតំណមពាក្យសម្តី របស់អ្នកដំណើរ និងតំណមសម្រាប់ការប្រើពាក្យចំពោះអ្នកជិតស្លាប់ ឬវិញ្ញាណអាក្រក់នានាដែលសុទ្ធតែមានឥទ្ធិពលកាចសាហាវ មកតាមព្យាបាទ និងនាំចង្រៃ…

តារាល្បីៗ ប្រកាសបង្ហាញខ្លួន ក្នុងព្រឹត្តិការណ៍ Pool Party

ក្រោយពីការប្រកាសអោយដឹងថាកម្មវិធី Pool On the Street Party ដ៏ពេញនិយមរបស់ពិភពលោក នឹងត្រូវលេចឡើងជាលើកទី២នៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី១០ មិថុនា ខាងមុខ មានការបញ្ជាក់ថា តារាល្បីៗមិនតិចនាក់នោះទេ នឹងត្រៀមខ្លួនទៅកម្សាន្តនៅទីនោះ។ ជាក់ស្ដែងគ្រាន់សមាជិក«គ្រួសារតារាកម្ពុជា»ល្បីៗ បានត្រៀមបង្ហាញមុខមិនក្រោម៣០រូបនោះទេ ខណៈដែលតារាៗមកពីស្ថាប័នផ្សេងៗជាច្រើននាក់ទៀត ក៏បានប្រកាសថា នឹងចូលរួមងូតទឹកកម្សាន្ត និងរាំលេងនៅក្នុងពិធីនេះ…

ក្រោយល្បីនឹងបទ«ស្អប់អតីត» តារាចម្រៀងសារ៉ាក់ ដាក់មួយបទថ្មីហុយហុយទៀតហើយ

បន្ទាប់ពីទទួលបានការគាំទ្រតាមរយៈបទ«អាជីពអ្នកចាក់កន្ទុយលេខ» និងបទ«ស្អប់អតីត»នៅលើបណ្ដាញYoutube យ៉ាងផុសផុល កាលពីពេលថ្មីៗ តារាចម្រៀងលោក សារ៉ាក់ បញ្ចេញស្នាដៃបង្អួតមហាជនទៀតហើយតាមរយបទ«ស្អប់មនុស្សក្បត់»ដែលទើបតែចេញក្ដៅៗ បុកចំបេះដូងអ្នកដែលធ្លាប់ត្រូវគេក្បត់រឿងស្នេហា ខណៈដែលមានការលើកសរសើរថាចម្រៀងមួយបទ ក៏ទាក់ទាញខ្លាំងណាស់ដែរនៅក្នុងពេលនេះ។ តារាចម្រៀងដែលបានផ្សងព្រេងមកពីខេត្តព្រៃវែងរូបនេះ បានថ្លែងឲ្យដឹងថាលោកពិតជាសប្បាយចិត្តណាស់ដែលមានឱកាសបានផលិតបទចម្រៀងនិពន្ធថ្មី ហើយទទួលបានការគាំទ្រជាបន្តបន្ទាប់នាពេលចុងក្រោយនេះ។ លោកថាបើទោះជាបទ«ស្អប់មនុស្សក្បត់»ត្រូវបានមជ្ឈដ្ឋានអ្នកស្ដាប់ហើយសរសើរថា មានអត្ថន័យជ្រាលជ្រៅ និងមានសាច់ភ្លេងគួរអោយចង់ស្ដាប់ភាគច្រើន ក៏លោកនៅតែមិនទាន់ហ៊ានរំពឹងច្រើននោះទេ ដោយលោកបញ្ជាក់ទុកអោយមហាជនជាអ្នកវិនិច្ឆ័យជាជាង។ លោកប្រកាសថានឹងត្រៀមចេញ MV…

ឈួន សុវណ្ណឆៃ ទម្លាយមូលហេតុបោះបង់មហិច្ឆតា

កាលពីមួយរយៈមុន អ្នកនាង ឈួន សុវណ្ណឆៃ បានទម្លាយអោយដឹងរួចមកហើយថា ពីមហិច្ឆតាចិញ្ចឹមមាន់ និងត្រីជាដើម បន្ថែមពីលើមុខរបរចិញ្ចឹមជ្រូកដែលទទួលបានជោគជ័យ។ ប៉ុន្តែខុសពីការគ្រោងទុក មកទល់ពេលនេះ អ្នកនាងបែរជាបំភ្លេចឆន្ទៈនោះចោលទាំងស្រុង ដោយបានទាំងបង្ហើបថា មិនហ៊ានប្រថុយបោះទុនលើមុខរបរនោះទេ បើទោះជាតម្រូវការមាន់ និងត្រី កាន់តែមានកើនឡើងលើទីផ្សារ ដែលអាចល្អប្រសើរជាង ការផ្គត់ផ្គង់សាច់ជ្រូកតែមួយមុខ។ ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក ដែលមានជ្រូកចិញ្ចឹមរហូតដល់ជាង១ពាន់ក្បាល…

អ៊ុង នីនិច កាន់តែមិនចាញ់ ទេព បូព្រឹក្ស

មកទល់ម៉ោងនេះ ទីផ្សារចម្រៀងរបស់តារាចម្រៀង កញ្ញា អ៑ុង នីនិច ត្រូវគេកត់សម្គាល់ថា កាន់តែឈានឡើងជាងមុន។ អ្វីដែលគេកត់សម្គាល់ គឺតារាវ័យក្មេងរូបនេះ កាន់តែលេចធ្លោរ និងមានស្ទីលច្រៀងរាំរស់រវើកមិនចាញ់ កញ្ញា ទេព បូព្រឹក្ស ដែលសុទ្ធតែជាតារាមានរូបរាងតូចស្ដើង ដូចគ្នានោះផង។ ការបង្ហាញសមត្ថភាពលើឆាកតន្ត្រីបន្តផ្ទាល់” Carabao TV5 Spark…

ចំណាយលុយមួយសន្ធឹក ឈួន សុវណ្ណឆៃ នៅតែខកបំណង

មកទល់ពេលនេះបទចម្រៀងច្រើនបទរបស់តារាចម្រៀងអ្នកនាង ឈួន សុវណ្ណឆៃ ដែលជាប្រភេទ Original Song និងជាបទចម្រៀងបែបចង្វាក់ប្រពៃណីខ្មែរ កាន់តែមានការចាប់អារម្មណ៍ បន្ទាប់ពីសម្ដេចនាយករដ្ឋមន្ត្រី បានប្រកាសឲ្យពលករដ្ឋនៅក្នុងព្រឹត្តិការណ៍សង្ក្រាននៅអង្គរ ងាកមករាំបទចម្រៀងបែបចង្វាក់ប្រពៃណីវិញសម្រាប់ឆ្នាំនេះ ដោយជ្រើសយកចង្វាក់«សារ៉ាវ៉ាន់» ធ្វើជាគោល ដោយមិនយកចង្វាក់បែកស្លុយទៅរាំដូចមុន។ ជាមួយនឹងសន្ទុះបទចម្រៀងថ្មីៗ បានធ្វើអោយតារាចម្រៀងកាន់ឆ្នាំក្នុងពិភពសិល្បៈរូបនេះមានទឹកមាត់លេបយ៉ាងខ្លាំង ប៉ុន្តែលទ្ធផលចុងក្រោយ នៅតែខកបំនងដដែល។ អ្នកនាង ឈួន…

ម៉ាដូណា ឡើងកូរបទ”លំដាប់ខ្ទើយ” ស្វាគមន៍ MV

មកទល់ពេលនេះ បទចម្រៀង Original Song របស់តារាកំប្លែងលោក ម៉ាដូណា ទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង ជាពិសេសបទ «មករាំក្បាច់ក្ងោក» និងបទ «លំដាប់ខ្ទើយ» ដែលកំពុងតែល្បីលើយូធូប។ អ្វីដែលកត់សម្គាល់ លោកបានបង្ហាញស្ទីលថ្មី ក្នុងបទចម្រៀង «លំដាប់ខ្ទើយ» កូរឆាកតន្ត្រីតែម្ដង ខណៈដែលបទចម្រៀងនេះ នឹងចេញMV ផ្លូវការនៅថ្ងៃទី៩…

បែកផ្កាភ្លើង ជុំវិញ ករណី ម៉ៃ សុគន្ធ និង ក្មេងខ្មែរ

ថ្មីដ្បិតតែក្រុមក្មេងខ្មែរ បានចេញចម្រៀងមួយបទក្រោមចំណងជើងថា«កំលោះទាំង៣» ទទួលបានការចាប់អារម្មណ៍ ប៉ុន្តែក៏រងការរិះគន់ខ្លាំងដែរ ពីអ្នកលេងហ្វេសប៊ុក ដោយសារតែក្នុងបទនោះត្រូវគេចោទថាជាបទបែបអាវ៉ាសែ។ មានការកត់សម្គាល់ថាក្រុមដែលធ្លាប់ខ្ទរខ្ទារដោយចម្រៀងបទ«បុណ្យភូមិ»មួយនេះ មិនសូវលោតខ្លាំងដូចអំឡុងពេលនោះទេ ចាប់តាំងពីបែកធ្លាយថាក្រុមក្មេងខ្មែរ បានទិញសាច់ភ្លេងពីថៃហើយយកច្នៃធ្វើជាOriginal Song ផ្ទាល់ខ្លួន ក្រោមការទម្លាយចេញរបស់លោក ម៉ៃ សុគន្ធ។ ករណីមួយនេះ ត្រូវគេឃើញអ្នកគាំទ្ររបស់តារាចម្រៀងទាំង២ក្រុមផ្ទុះជម្លោះដាក់គ្នាទៅវិញទៅមក ឡើងផ្អើលសង្គមហ្វេសប៊ុកនាពេលនេះផង។ បទចម្រៀងដែលរងការរិះគន់នេះ ត្រូវគេឃើញលោក…