CR7 កំពុងមានក្លឹប៣ចង់បានក្នុងនោះមានទាំង Roma ដែលមានលោក Mourinhoជាគ្រូបង្វឹកផង

បរទេស៖ The Goal នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបយក្សអ៊ីតាលី Roma ទំនងនឹងក្លាយទៅជាបេក្ខភាពទី១សម្រាប់ក្លឹបថ្មីដែលកំពូលកីឡាករខ្សែប្រយុទ្ធជើងចាស់ CR7 នឹងអាចផ្ទេរចូលរួមពេលដែលចាកចេញពី Man UTD។ គ្រូបង្វឹកក្លឹបលោក Mourinho ដែលធ្លាប់ធ្វើការជាមួយគ្នាបានយ៉ាងល្អកាលពីគ្រានៅ Real Madrid ក៏បានបង្ហាញពីបំណងក្នុងការវិលជួបជុំគ្នាឡើងវិញផងដែរនៅ Roma ហើយជាពិសេសពួកគេទាំងពីរនាក់ជាជនជាតិប៉ទុយហ្គាល់ដូចគ្នាផង។ គួរឲ្យដឹងដែរថាមួយរយៈចុងក្រោយនេះកីឡាករ CR7…

Mbappe ជួយឲ្យ PSG យកឈ្នះ Real Madrid ទាំងប្រផិតប្រផោយជើងទី១ Champions League

បរទេស៖ កីឡាករខ្សែប្រយុទ្ធបារាំង Mbappe អាចឆក់យឱកាសមាសក្នុងនាមជាកីឡាករវិរៈបុរសតាមរយៈការស៊ុតបញ្ចូលទីគ្រាប់បាល់តែមួយគ្រាប់គត់ក្នុងការប្រកួតដ៏សំខាន់មួយរវាង PSG និង Real Madrid យប់មិញនៃពានរង្វាន់ Champions League។ អ្នកគាំទ្រភាគច្រើនរបស់ PSG ត្រូវបានគេដឹងថាទំនងជាសប្បាយចិត្តខ្លាំងជាងនៅពេលដែល Mbappe ស៊ុតបញ្ចូលទីជាជាងកីឡាករMessi ស៊ុតបញ្ចុលទីហើយដូចទៅនឹងការចង់បាននៅនាទីទី៩៣ទៅហើយទើប Mbappe អូសបាល់ដាច់ខ្សែការពារ៣នាក់ទំលុះរបារទីជួយឲ្យ PSG…

កីឡាករវ័យក្មេងមានសក្តានុពលនិងត្រូវតាមចែចង់ដោយ Real Madrid ម្នាក់សម្រេចចិត្តចូលរួមជាមួយនឹងBarcelona

បរទេស៖ កីឡាករវ័យទើបតែ១៧ឆ្នាំ Fabio Blanco ទីបំផុតគឺអាចធ្វើដំណើរពីក្លឹប Eintracht Frankfurt របស់អាល្លឺម៉ង់ហើយមកចូលរួមជាមួយនឹងក្លឹបយក្សអេស្បាញ Barcelonaខណៈដែលអ្នកជំនាញជាច្រើននៅអេស្បាញជឿជាក់ថាកីឡាករវ័យក្មេងរូបនេះគឺជាកីឡាករដ៏មានសក្តានុពលបំផុតមួយរូបរបស់ប្រទេស។ ទោះបីជាបច្ចុប្បន្នមានការមកដល់របស់កីឡាករ Ferran Torres, Adama Traore និង Aubameyang ក្តីប៉ុន្តែគ្រូបង្វឹកក្លឹបលោក Xavi នៅតែបន្តធ្វើការងារយ៉ាងខ្លាំងក្នុងការទាក់ទាញយកកីឡាករវ័យក្មេងៗកីឡាករល្អៗឆ្នើមៗមករួមក្លឹបបន្ថែមទៀត។ គួរឲ្យដឹងដែរថា…

ក្លឹប៣ កំពុងពិភាក្សាជាមួយនឹងខ្សែការពារតោខៀវ Rudiger

បរទេស៖ កីឡាករខ្សែការពារឆ្នើម Rudiger មកដល់សប្តាហ៍នេះគឺត្រូវបានគេដឹងថាបានក្លាយទៅជាកីឡាករដែលគ្មានតម្លៃខ្លួននិងអាចអនុញ្ញាតិក្នុងការធ្វើការពិភាក្សាជាមួយនឹងក្លឹបផ្សេងបានហើយមុនពេលដែលកុងត្រាត្រូវផុតកំណត់។ Sky Sports អះអាងថាទាំង Real Madrid, PSG និង Bayern Munich ផងសុទ្ធតែបានបង្ហាញពីចំណាប់អារម្មណ៍និងក៏បានពិភាក្សាជាមួយនឹងគ្នាខ្លះហើយផងដែរជាមួយនឹងភ្នាក់ងាររបស់កីឡាករអាល្លឺម៉ង់រូបនេះ។ កុងត្រារបស់ Antonio Rudiger នឹងមានសុពលភាពត្រឹមតែនៅចុងរដូវកាលនេះប៉ុណ្ណោះជាមួយនឹងក្លឹបតោខៀវ Chelsea ហើយកីឡាករមានជម្រើសកាន់តែច្រើនឡើងនៅពេលដែលពេលវេលាកាន់តែជិតមកដល់បែបនេះដោយសូម្បីតែ…

Mbappe ជិតមកដល់ទីបញ្ចប់នៃកុងត្រា គ្រូបង្វឹកលោក Pochettino ចេញមុខឆ្លើយតបម្តងទៀត

បរទេស៖គិតមកត្រឹមសប្តាហ៍នេះកីឡាករខ្សែប្រយុទ្ធ Kylian Mbappe គឺអាចមានសិទ្ធក្នុងការចរចាកុងត្រាជាមួយនឹងក្លឹបណាណាបានទាំងអស់ខណៈដែលកុងត្រារបស់គាត់ជាមួយនឹង PSG គឺបានកាន់តែខិតជិតមកដល់ទីបញ្ចប់ទៅហើយនោះ។ ខ្សែប្រយុទ្ធបារាំងរូបនេះនឹងផុតកំណត់កុងត្រានៅត្រឹមថ្ងៃទី៣០ខែមិថុនាខាងមុខប៉ុន្តែកិច្ចចរចាគ្នាជាមួយនឹង PSG ដើម្បីអាចបន្តកុងត្រាថ្មីនៅតែបន្តនៅឡើយដោយមិនទាន់មានសញ្ញាជាវិជ្ជមាននៅឡើយ។ រំលឹកដែរថាកាលពីរដូវក្តៅកន្លងទៅ Real Madrid បានដាក់សំណើរជាទឹកប្រាក់រហូតទៅដល់២២០លានផោនដើម្បីសុំទិញយកកីឡាករ Mbappe ពី PSG ប៉ុន្តែមិនមានការឆ្លើយតបណាមួយពីសំណាក់ក្លឹប PSG ឡើយ។ ថ្លែងទៅនឹងព័ត៌មាននេះគ្រូបង្វឹកអាហ្សង់ទីនលោក…

អតីតកីឡាកររបស់ Liverpool ចង់ឲ្យក្លឹបប្រជែងយក Haaland ជាមួយនឹង Real Madrid

បរទេស៖ The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាការប្រកួតប្រជែងក្នុងការដណ្តើមទិញយកកីឡាករដ៏មានសក្តានុពលបំផុតរបស់អ៊ឺរ៉ុបកីឡាករ Erling Haaland បានចាប់ផ្តើមហើយខណៈដែលកីឡាករផ្ទាល់ធ្លាប់បានបញ្ជាក់ថាវាគួរតែដល់ពែលត្រូវចាកចេញពី Dortmund។ អតីតកីឡាករម្នាក់របស់ហង្សក្រហម Liverpool លោក Glen Johnson បានធ្វើការលើកឡើងទាំងជឿជាក់ថាក្លឹប Liverpool ពិតជាអាចប្រកួតប្រជែងជាមួយនឹងក្លឹប Real Madrid បានដើម្បីប្រជែងយកកីឡាករ Haaland…

Real Madrid កំពុងតាមដានស្ថានភាពរបស់ Gomez ដែលលេងឲ្យ Liverpool

បរទេស៖ The Daily Mail ចេញផ្សាយនៅថ្ងៃពុធនេះបានឲ្យដឹងថាក្លឹបយក្សអេស្បាញ Real Madrid ក្រៅតែពីបានបង្ហាញកីឡាករគោលដៅធំជាច្រើនបូករួមទាំង Mbappe និង Haaland ហើយនោះតែសប្តាហ៍នេះក្លឹបក៏ត្រូវបានគេជឿជាក់ថាកំពុងតែចាប់អារម្មណ៍ជាមួយនឹងកីឡាករវ័យក្មេងម្នាក់ដែលកំពុងលេងនៅអង់គ្លេស។ Real Madrid ត្រូវបានប្រភពដដែលអះអាងថាកំពុងតែតាមដាននិងត្រួតពិនិត្យស្ថានភាពរបស់កីឡាករខ្សែការពារវ័យក្មេង Joe Gomezដែលបច្ចុប្បន្នកំពុងមានឈ្មោះជាកីឡាកររបស់ក្លឹបហង្សក្រហម Liverpool ។ ទោះបីជាយ៉ាងណាក្តីការផ្លាស់ប្តូរណាមួយនឹងមិនអាចធ្វើឡើងឡើយរហូតដល់រដូវក្តៅពីព្រោះថា…

Real Madrid ជួបបញ្ហាធំកីឡាករទាំង ៦នាក់ តេស្តវិជ្ជមានកូវីដ

បរទេស៖ កីឡាករខ្សែប្រយុទ្ធ Marco Asensio កីឡាករ Andriy Lunin, Rodrygo, Luka Modric និង កីឡាករ Marcelo និងចុងក្រោយនេះមានទាំងកីឡាករ Bale ផងសុទ្ធតែស្ថិតនៅក្នុងបញ្ជីកីឡាករតេស្តឃើញ វិជ្ជមានកូវីដ។ ក្រៅពីនោះក៏មានទាំងបុគ្គលិករបស់ក្លឹបផ្សេងទៀតនិងជំនួយការគ្រូបង្វឹកលោក Davide Ancelotti…

កុងត្រាថ្មីមិនទាន់បន្ត! PSG ទាក់ទង Vinicius របស់ Real Madrid

បរទេស៖ កីឡាករប្រេស៊ីលឆ្នើម J. Vinicius មកដល់ពេលនេះបានបង្ហាញទំរង់លេងយ៉ាងល្អសម្រាប់ Real Madrid និងកំពុងធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនប៉ុន្តែទោះបីជាយ៉ាងណាក្តីកុងត្រាថ្មីរបស់គាត់នៅមិនទាន់ត្រូវបានបន្តនៅឡើយ។ យោងតាមការចេញផ្សាយរបស់ The El Nacional និង The Goal បានអះអាងថានៅពេលនេះក្លឹបមហាសេដ្ឋីបារាំង PSG កំពុងតែព្យាយាមចាប់ផ្តើមទំនាក់ទំនងជាមួយនឹងកីឡាកររូបនេះហើយដើម្បីអាចផ្ទេរគាត់មកចូលរួមលេងនៅលីគបារាំង។ PSG បានទាក់ទងដោយផ្ទាល់ជាមួយនឹង…

មុនប៉ះក្រុមចាស់ Ramos ប្តេជ្ញាចិត្តធ្វើឲ្យអស់ពីលទ្ធភាពជួយ PSG ឲ្យឈ្នះ Real Madrid

បរទេស៖ កីឡាករខ្សែការពារជើងចាស់ឆ្នើមជនជាតិអេស្បាញ Sergio Ramos នៅថ្ងៃនេះបានធ្វើការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លាចំពោះមុខអ្នកគាំទ្រ PSG ថាមិនធ្វើឲ្យខកបំណងឡើយពេលប្រកួតប៉ះនឹងក្លឹបចាស់អនុស្សាវរិ័យមិនអាចបំភ្លេចបាន Real Madrid។ កីឡាកររូបនេះបាននិយាយបែបនេះថា going to die សម្រាប់ PSG ពេលប្រកួតប៉ះនឹងអធិរាជស Real Madrid ពេលប្រកួតវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ Champions…