ជនខិលខូចក្លែងបន្លំជាអាជ្ញាធរដើម្បីស្នើសុំទិន្នន័យពីក្រុមហ៊ុន Apple និង Meta
បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Bloomberg បានបង្ហាញឱ្យឃើញថា ក្រុមហ៊ុន Apple និង Meta បានផ្ដល់ទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់ឱ្យជនខិលខូចដែលបន្លំធ្វើជាអាជ្ញាធរ។ ទិន្នន័យដែលពួកគេផ្ដល់ឱ្យនោះមានដូចជា អាសយដ្ឋាន លេខទូរសព្ទ និងលេខសម្គាល់អាសយដ្ឋាន IP។ ជាទូទៅ សំណើបែបនេះត្រូវបានផ្តល់ជូនតែជាមួយដីកាស្វែងរក ឬដីកាដែលចុះហត្ថលេខាដោយចៅក្រមប៉ុណ្ណោះ ប៉ុន្តែសម្រាប់សំណើក្នុងករណីសង្គ្រោះបន្ទាន់គឺមិនតម្រូវឱ្យមានដីការបស់តុលាការទេ។ ទិន្នន័យដែលពួកជនខិលខូចទទួលបាន ត្រូវបានប្រើប្រាស់ដើម្បីធ្វើការយាយីជនរងគ្រោះ លួចចូលទៅក្នុងគណនីផ្សេងៗ…