ឃើញកូនខ្លួនឯងយំ ទាស់ពាក្យសម្តីជាមួយនឹងដន្លង ឈានដល់ការចាក់សម្លាប់គ្នា!

ស្ទឹងត្រែងៈ នៅវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចអូររំពេរ ក្នុងភូមិវាលពោធិ៍ ឃុំអន្លងភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង មានករណីឃាតកម្មមួយឡើង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់។ ជនរងគ្រោះមានឈ្មោះ ម៉ាត់ វណ្ណា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិរការពរ៥ ឃុំរការពរ៥…

ម៉ូតូ២គ្រឿងពន្លះគ្នា ស្លាប់នារីវ័យក្មេងម្នាក់មួយរំពេច!​

ស្ទឹងត្រែងៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូដឹក​បន្លែ​ត្រី​សាច់​ម្ហូបអាហា​ចេញពី​ផ្សារ​ខេត្តស្ទឹងត្រែង​យក​ទៅ​តាម​ភូមិ បានបុកគ្នាពេញទំហឹងជាម៉ូតូដឹកឈើប្រណីត បណ្តាលឲ្យនារីអាយុ២០ឆ្នាំម្នាក់ ស្លាប់មួយរំពេច។ ករណីនេះកើតឡើងនៅផ្លូវជាតិលេខ៧ ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង ៕

គួរប្រុងប្រយត្ន័! រន្ទះបាញ់បុរស២នាក់ឪពុកកូន របួសធ្ងន់នៅខេត្តស្ទឹងត្រែង

ស្ទឹងត្រែងៈ មានករណីរន្ទះបាញ់មួយបានកើតឡើង បណ្តាលឲ្យបុរស២នាក់ឪពុកកូន រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុច៤៣ ក្នុងភូមិគីឡូ៧ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ឪពុកកូនដែលត្រូវរន្ទះបាញ់ខាងលើនេះ ទី១.មានឈ្មោះ សុ វណ្ណថា ភេទប្រុស…

ម៉ូតូ២គ្រឿងបុកគ្នា ស្លាប់ម្នាក់និងរបួសម្នាក់!

​ស្ទឹងត្រែងៈ នៅវេលាម៉ោង៩ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នៅចំណុចលើផ្លូវលំ គ្រួសក្រហម ក្នុងភូមិថាឡាបរីវ៉ាត់ ឃុំថាឡាបរីវ៉ាត់ ស្រុកថាឡារីវ៉ាត់ ខេត្តស្ទឹងត្រែង មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសម្នាក់។ អ្នកបើកបរម៉ូតូឈ្មោះ ម៉ៅ កវិន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ…

តុលាការចេញដីកា ឃុំខ្លួន អគ្គនាយកក្រុមហ៊ុនម្នាក់ ព្រោះចាំទិញរថយន្តពីចោរ!

ភ្នំពេញៈ ក្រោយពីបានសាកសួរចប់សព្វគ្រប់ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេច ចេញដីកា បង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទម្នាក់ ឈ្មោះ ឈិន ចាន់ថុល ជាអគ្គនាយកក្រុមហ៊ុន យិន ត្រាង ឌីវេឡុបម៉ិន…

សមត្ថកិច្ចបញ្ជូនខ្លួន អគ្គនាយកក្រុមហ៊ុនម្នាក់ទៅតុលាការ ពាក់ព័ន្ធរឿងទទួលផលចោរកម្ម

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តបញ្ជូនខ្លួន ជនត្រូវចោទម្នាក់ ជាអគ្គនាយកក្រុមហ៊ុន យិន ត្រាង ឌីវេឡុបម៉ិន ទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី ពាក់ព័ន្ធ សំណុំរឿងទទួលផលចោរកម្ម។ សមត្ថកិច្ចបានឲ្យដឹងថា ជនត្រូវចោទមានឈ្មោះឈិន ចាន់ថុល ភេទប្រុស អាយុ…

អាសូរ! មួយគ្រួសារ ស្លាប់២នាក់និងរបួសធ្ងន់ស្រាល៥នាក់…

ព្រះវិហារៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តឡិចស៊ីសមួយគ្រឿង បើកសុខៗស្រាប់បែក រេចង្កូតជ្រុលបុកបង្គោលភ្លើង បណ្តាលឲ្យមានមនុស្ស២នាក់ស្លាប់ និង៥នាក់ទៀតរងរបួសធ្ងន់ស្រាល។ ហេតុការណ៍នេះកើតឡើងកាលពីព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ នៅជិតកងពល៣ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ រថយន្តម៉ាកឡិចស៊ីសRX 300 ពណ៌ស្ករ ពាក់ស្លាកលេខ កំពង់ធំ2A-1611។ ប្រភពពីកន្លែងកើតហេតុ…

ក្មេងប្រុសម្នាក់ ត្រូវគេសម្លាប់បោះចូលក្នុងទឹកយ៉ាងព្រៃផ្សៃ!

ស្ទឹងត្រែងៈ មានករណីឃាតកម្ម(សម្លាប់កូនក្មេងប្រុស) កាលពីថ្ងៃ ០៨ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៥ទៀបភ្លឺ នៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុង ខេត្តស្ទឹងត្រែង។ ក្រុមគ្រួសាររបស់ឈ្មោះ ដាង ហៅ ភេទប្រុស អាយុ៤១ឆ្នាំ (ឪពុកសាកសព) បានបាត់ក្មេងឈ្មោះ ផេង រដ្ឋា…

មេ​ក្លោ​ង​ក្នុង​សុំ​ណុំ​រឿង​លួច​កាច់​សោ​ម៉ូតូ និង​គាស់​ផ្ទះយ៉ាងសកម្ម ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ

ស្ទឹងត្រែងៈ បុរស​ម្នាក់​ ត្រូវ​កម្លាំង​នគរបាល​សម្រុកចូល​ចាប់ខ្លួន ខណៈកំពុង​រង់ចាំ​ទទួល​លុយ​ពី​បញ្ជ​វេ​លុយ ដោយដឹងខ្លួន​ទាន់ បុរសជាជនសង្ស័យ បានរត់ចូល​ពួន​ក្នុង​លូ តែ​ទ្រាំ​មិន​បានជា​មួយ​ក្លិនស្អុយ​ទឹកលូ ទើប​ងើបក្បាលឡើង​លើ ​ត្រូវ​សមត្ថកិច្ច​ចាប់​ជាប់។ ហេតុ​ការ​ណ៍នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​២៥​នាទី នៅ​ចំណុច​ទីតាំង​វេ​លុយ​១​កន្លែង ភូមិត្រពាំង​ព្រីង ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់​បាន​នៅ​ម៉ោង​៤​និង​៣៥​នាទីថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០១៨ នៅ​ក្បែរ​ការិយាល័យ​បោះ​ឆ្នោតចាស់ ភូមិ​ព្រែក…

ក្រុមហ៊ុនចំនួន ៦ បោះទុនជិត ១៥០លានដុល្លារ វិនិយោគក្នុងខេត្តក្រុងចំនួន ៥

យោងតាមគេហទំព័ររបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានឲ្យដឹងថា ក្រុមហ៊ុនចំនួន ៦ ទទួលបាន «វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» បានបោះទុនសរុបប្រមាណជិត ១៥០លានដុល្លារអាមេរិក បង្កើតការងារជាង ៥ពាន់កន្លែង វិនិយោគក្នុងវិស័យផ្សេងៗគ្នា ក្នុងខេត្តព្រះវិហារ កំពង់ធំ កំពង់ស្ពឺ ស្វាយរៀង និងរាជធានីភ្នំពេញ​។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា…