Notes គឺជាកម្មវិធីកំណត់ចំណាំ ដែលភ្ជាប់មកស្រាប់នៅលើប្រព័ន្ធប្រតិបត្តិ iOS តាំងពីជំនាន់ដំបូងមកទល់ពេលនេះ។ ប៉ុន្តែមុខងារចាក់សោការពាររាល់ទិន្នន័យដែលមាននៅក្នុង Notes ទើបតែចេញមកទេ នៅលើប្រព័ន្ធ iOS ចាប់ពីជំនាន់ ៩ ឡើងទៅ។
រាល់ទិន្នន័យដែលត្រូវបានកត់ត្រានៅក្នុងកម្មវិធី Notes សុទ្ធសឹងតែជាទិន្នន័យសំខាន់ និងសម្ងាត់ ដូចនេះអ្នកប្រាកដជាចង់ចាក់សោការពារទិន្នន័យទាំងនោះ ឲ្យមានសុវត្ថិភាពខ្ពស់ហើយមើលទៅ។
របៀបបង្កើតលេខកូដសម្ងាត់សម្រាប់ចាក់សោក្នុងកម្មវិធី Notes
១ – បើកកម្មវិធី Notes
២ – ចុចលើកំណត់ចំណាំណាមួយ ឬវាយបញ្ចូលកំណត់ចំណាំថ្មីមួយ
៣ – ចុចលើប៊ូតុង Share ដែលមានរូបតាងរាងជ្រុង និងព្រួញបាញ់ឡើងលើ
៤ – ចុចលើពាក្យថា Lock Note
៥ – វាយបញ្ចូលលេខកូដសម្ងាត់ (ចំណាំ៖ លេខកូដនេះនឹងត្រូវប្រើលើរាល់កំណត់ចំណាំទាំងអស់)
៦ – វាយបញ្ចូលលេខកូដសម្ងាត់ដដែលម្តងទៀត ត្រង់ប្រអប់ Verify ដើម្បីបញ្ជាក់ដំណើរការ
៧ – វាយបញ្ចូលពាក្យពេចន៍ដែលអាចរំលឹកអំពីលេខកូដសម្ងាត់បាន នៅត្រង់ប្រអប់ Hint
៨ – ទាញបើកប៊ូតុង Use Touch ID ប្រសិនបើអ្នកចង់ប្រើក្រយៅដៃមកស្កេនជំនួសលេខកូដ
របៀបដោះសោកំណត់ចំណាំនៅក្នុងកម្មវិធី Notes
១ – បើកកម្មវិធី Notes
២ – ចុចលើកំណត់ចំណាំណាមួយ ដែលចង់ដោះសោ ឬបើកមើល
៣ - ចុចលើពាក្យថា View Note អក្សរពណ៌លឿង
៤ – ចុចលើប៊ូតុង Enter Password
៥ – វាយបញ្ចូលលេខកូដសម្ងាត់ដែលបានដាក់ពីគ្រាមុន
៦ – ភ្លាមនោះសោនឹងត្រូវបានដោះចេញនៅលើកំណត់ចំណាំមួយនេះ
៧ – ប្រសិនបើអ្នកចង់ចាក់សោកំណត់ចំណាំមួយនេះវិញ អ្នកគ្រាន់តែចុចត្រង់ប៊ូតុង ដែលមានរូបតាង មេសោ នោះកំណត់ចំណាំនឹងត្រូវបានចាក់សោវិញភ្លាម។
របៀបផ្លាស់ប្តូរលេខកូដសម្ងាត់នៅក្នុងកម្មវិធី Notes
១ – បើកកម្មវិធី Settings
២ – ចុចលើកម្មវិធី Notes
៣ – ចុចលើពាក្យ Password
៤ – ចុចលើពាក្យ Change Password
៥ - វាយលេខកូដសម្ងាត់ចាស់ ត្រង់ប្រអប់ Old Password
៦ – វាយបញ្ចូលលេខកូដសម្ងាត់ (ចំណាំ៖ លេខកូដនេះនឹងត្រូវប្រើលើរាល់កំណត់ចំណាំទាំងអស់)
៧ – វាយបញ្ចូលលេខកូដសម្ងាត់ដដែលម្តងទៀត ត្រង់ប្រអប់ Verify ដើម្បីបញ្ជាក់ដំណើរការ
៨ – វាយបញ្ចូលពាក្យពេចន៍ដែលអាចរំលឹកអំពីលេខកូដសម្ងាត់បាន នៅត្រង់ប្រអប់ Hint
៩ – ចុចលើពាក្យថា Done ដើម្បីបញ្ចប់ដំណើរការ
របៀបផ្តាច់លេខកូដសម្ងាត់នៅក្នុងកម្មវិធី Notes
ប្រសិនបើអ្នកបានភ្លេចលេខកូដសម្ងាត់នៅលើកម្មវិធី Notes អ្នកអាចប្រើលេខកូដសម្ងាត់របស់ Apple ID មកជំនួសបានក្នុងវិធីសាស្រ្តមួយនេះ។
១ – បើកកម្មវិធី Settings
២ – ចុចលើកម្មវិធី Notes
៣ – ចុចលើពាក្យ Password
៤ – ចុចលើពាក្យ Reset Password
៥ – វាយបញ្ចូលលេខកូដសម្ងាត់ Apple ID ( ជាលេខកូដដែលអ្នកប្រើសម្រាប់ទិញកម្មវិធីនៅលើ AppStore )
៦ – វាយបញ្ចូលលេខកូដសម្ងាត់ដដែលម្តងទៀត ត្រង់ប្រអប់ Verify ដើម្បីបញ្ជាក់ដំណើរការ
៧ – វាយបញ្ចូលពាក្យពេចន៍ដែលអាចរំលឹកអំពីលេខកូដសម្ងាត់បាន នៅត្រង់ប្រអប់ Hint
៨ – ចុចលើពាក្យថា Done ដើម្បីបញ្ចប់ដំណើរការ
អានអត្ថបទពាក់ព័ន្ធផ្សេងៗ៖
មតិយោបល់