នៅពេលណាដែលប្រិយមិត្ត ត្រូវការផ្ទេរទិន្នន័យ (ឯកសារ, ចម្រៀង, វីដេអូ ឬរូបថត) ពីក្នុងកុំព្យូទ័រដាក់ចូលក្នុងទូរស័ព្ទ ឬពីក្នុងទូរស័ព្ទ ទៅទម្លាក់ក្នុងកុំព្យូទ័រ គឺតែងតែត្រូវការខ្សែ USB សម្រាប់ធ្វើការតភ្ជាប់រវាងគ្នា។ ប្រសិនបើអ្នកគិតចង់ ផ្ទេរឯកសារតាមរយៈប្រព័ន្ធ Wi-Fi ជំនួសដោយការប្រើខ្សែ USB វិញ នោះអ្នកទាំងអស់គ្នានឹងត្រូវសម្រេចចិត្ត ជ្រើសរើសកម្មវិធី AirDroid យកមកប្រើប្រាស់ក្នុងពេលនេះ។
AirDroid គឺជាកម្មវិធីដែលមានសមត្ថភាព អាចធ្វើការផ្ទេរឯកសារទៅ/មក រវាងកុំព្យូទ័រនិង ទូរស័ព្ទដៃ (ដំណើរការដោយប្រព័ន្ធ Android) តាមរយៈប្រព័ន្ធអ៊ិនធើណែត Wi-Fi។ លើសពីនេះ កម្មវិធីនេះ អាចដោនឡូដយកប្រើប្រាស់បាន ដោយឥតគិតថ្លៃ ពីក្នុងហាងកម្មវិធី Google Play។
@ចុចត្រង់នេះ ដើម្បីទាញយកកម្មវិធី AirDroid!
#របៀបប្រើប្រាស់
១ – ចុចចូលអាសយដ្ឋានកម្មវិធីត្រង់នេះ web.airdroid.com
២ – ចុះឈ្មោះបង្កើតគណនីថ្មីមួយ សម្រាប់ការប្រើប្រាស់លើកដំបូង
៣ – បើកកម្មវិធី AirDroid រួចវាយបញ្ចូលគណនី និងលេខសម្ងាត់ ដែលទើបបានបង្កើត ត្រង់ចំណុចទី ២
៤ – ជាចុងក្រោយ ប្រិយមិត្តអាចធ្វើការអូសទាញ ដើម្បីផ្ទេរទិន្នន័យចេញ ឬចូល រវាងទូរស័ព្ទដៃ និងកុំព្យូទ័របានដោយស៊េរី និងឥតចាំបាច់ប្រើខ្សែ៕
មតិយោបល់