Activation Lock ត្រូវបានដាក់បញ្ចូលជាមួយមុខងារ Find My iPhone ដែលត្រូវបានអភិវឌ្ឍឡើងជាពិសេសសម្រាប់ការពារ iPhone, iPad, ឬ Apple Watch ដ៏មានតម្លៃពីការបាត់បង់ ឬធ្លាក់ដល់ដៃអ្នកដទៃ។
នៅពេលដែលមុខងារនេះបើក វាមិនអនុញ្ញាតឱ្យនរណាម្នាក់ប្រើ iPhone ឬ iPad បានឡើយ បើមិនស្គាល់ Apple ID និងលេខសម្ងាត់សម្រាប់ដោះសោ Activation Lock ទេនោះ។ ប៉ុន្តែ ចុះបើលោកអ្នករើសបាន iOS Devices ណាមួយអ្នកដទៃដែលបានបាត់ ឬទិញប៉ះចំមួយគ្រឿងដែលមិនទាន់ដោះសោ Activation Lock វិញ តើអ្នកត្រូវធ្វើយ៉ាងម៉េច?
ការដោះសោ Activation Lock គឺមិនមែនជាការងារស្រួលទេ តែសូមកុំបារម្ភអី។ ព្រោះបច្ចុប្បន្ន មានវិធីមួយចំនួនដែលអាចបំបែកវាបានហើយ ហើយ Post Tech សូមលើកយកវិធីមួយក្នុងចំណោមវិធីទាំងនោះ មកបង្ហាញជូនដូចខាងក្រោម៖
១- ជាដំបូង សូមចូលទៅកាន់អាសយដ្ឋាន officialiphoneunlock.co.uk
២- បន្ទាប់មក ចុចលើមឺនុយ iCloud Unlock ដែលឋិតនៅខាងឆ្វេងផ្ទាំងគេហទំព័រ
៣- បន្ទាប់មកទៀត សូមវាយបញ្ចូលលេខកូដម៉ាស៊ីន ឬលេខ IMEI របស់ iPhone ឬ iPad ដែលចង់ដោះសោiCloud ចេញ។ ប្រសិនបើលោកអ្នកមិនដឹងពីរបៀបឆែកលេខកូដម៉ាស៊ីន អាចចូលទៅកម្មវិធី Phones វាយ *#06# រួចចុចបញ្ជូនបាន។ ក្នុងករណីទូរសព្ទជាប់សោ លោកអ្នកអាចឆែកមើលលេខកូដ IMEI នេះ ក្នុងជើងដាក់ស៊ីមកាតបាន (បញ្ជាក់ៈ ជើងស៊ីមកាតខ្លះអាចត្រូវបានគេផ្លាស់ប្តូរ)។
៤- ជាចុងក្រោយ សូមធ្វើការបង់ថ្លៃសេវា រួចរងចាំរយៈពេល ១-៣ ថ្ងៃ សម្រាប់ការដោះសោនេះ៕
បញ្ជាក់ៈ វិធីដោះសោ Activation Lock ឬ iCloud នេះ គាំទ្រលើ iOS Devices ចាប់ពីជំនាន់ ៨, ៩, ១០ ឬខ្ពស់ជាងនេះ។
ប្រភពព័ត៌មានៈ igeekblog
មតិយោបល់