Beyonce លើកទឹកចិត្តក្មេងស្រីកើតជំងឺមហារីកតាម Video Call
តារាចម្រៀង Beyonce មានទំនាក់ទំនងស្និទ្ធជាមួយក្មេងស្រីម្នាក់ ដែលជាអ្នកគាំទ្ររបស់នាង តាមរយៈមិត្តភក្ដិនាងបានណែនាំឲ្យស្គាល់ ហើយបច្ចុប្បន្ននេះ ក្មេងស្រីម្នាក់នោះកំពុងសម្រាកព្យាបាលជំងឺមហារីកដំណាក់កាលចុងក្រោយនៅក្នុងមន្ទីរពេទ្យផងដែរ ។ តាមរយៈសារព័ត៌មាន abcnews នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ បានឲ្យដឹងថា តារាចម្រៀង Beyonce កំពុងមានផ្ទៃពោះដែលជិតគ្រប់ខែហើយ នាងនៅមិនភ្លេចឡើយក្នុងការសួរសុខទុក្ខក្មេងកើតជំងឺមហារីក បើទោះបីជានាងមិនបានមកមន្ទីរពេទ្យដោយផ្ទាល់ក៏ដោយ នាងបាននិយាយតាមវីដេអូមកសួរសុខទុក្ខក្មេងស្រីនោះ…