រថយន្ត Lexus បើកបុកម៉ូតូ ៣គ្រឿង បណ្តាលឲ្យមានអ្នករងរបួសស្រាល៣នាក់ និងស្លាប់បាត់បង់ជីវិតម្នាក់នៅនឹងកន្លែងកើតហេតុ

ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចររាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បង្កដោយរថយន្ត មួយគ្រឿង ម៉ាក Lexus RX300 បានបើកបុលរះម៉ូតូចំនួន ៣គ្រឿង បណ្តាលឲ្យមនុស្សចំនួន ៣នាក់បានរងរបួសស្រាល និងម្នាក់ទៀតបានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ខាងលើនេះបានកើតឡើងកាលវេលាម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខបុរី ប៉េង ហួត តាមបណ្តោយផ្លូវឧកញ៉ាម៉ុងរិទ្ធី…

មានអ៊ីចឹងដែរ! ហៅគេញេចមុនឲ្យបែរជាធ្វើសកម្មភាពចាប់រំលោភនាង មានអីខ្នោះដៃអាល័យស្នេហ៍!

ភ្នំពេញៈ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពីបទប៉ុនប៉ងរំលោភអនិតិជនក្រោមអាយុ១៥ឆ្នាំ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណជា១០យប់ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះលេខ២៤ ផ្លូវ២៣៤ ភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហឿន សុភ័ក្រ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់…

ចុម! ចោរអំបែងលួចរហូតចឹងហ្មង អត់គិតរកស៊ីធ្វើអីសោះ

កណ្ដាលៈ ចុចពិលមើលក្រោមគ្រែស្រាប់តែប្រទះឃើញកំពូលចោរអំបែងនៅក្រោមគ្រែសំងំស្ងៀម ត្រៀមលួចពេលរាត្រី ត្រូវបានម្ចាស់ផ្ទះឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចរោងលក់ដូររបស់ជនរងគ្រោះឈ្មោះ សុខ គង្គា ភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ គង្គាភេទប្រុស អាយុ៣២ឆ្នាំ…

អាសូរណាស់! បុរសម្នាក់ដើរសំលៀងកាំបិតត្រូវរថយន្តបុកស្លាប់

បន្ទាយមានជ័យ: មានឧបទ្ទវហេតុគ្រោះថ្នាក់ចររាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្តសាំយ៉ុងបុកជាមួយអ្នកថ្មើរជើងម្នាក់ក្នុងទិសដៅស្របគ្នាពីលិចទៅកើត បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណជា៧និង២០នាទីយប់ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំនុចខាងលិចសាលាក្រៅ១៥០ម៉ែត្រ ស្ថិតក្នុងភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ប្រភពព័ត៌មានពីមន្ត្រីនគរបាលចររាចរណ៍បានឲ្យដឹងថា អ្នកថ្មើរជើងដែលត្រូវរថយន្តបុកស្លាប់នោះគឺជាបុរសម្នាក់ដែលមានវ័យជិត៥០ឆ្នាំ នៅកន្លែងកើតហេតុគេបានប្រទះឃើញដុំថ្មសំលៀងកាំបិតចងជាប់នឹងកំណល់ឈើតូចមួយ ដូច្នេះបុរសដែលស្លាប់គឺជាអ្នកដើរសំលៀងកាំបិតពូថៅតាមភូមិ តែនៅមិនទាន់ស្គាល់អត្តសញ្ញាណថាជាអ្នករស់នៅម្តុំណានោះទេហើយឈ្មោះអ្វីដែរ។ បើតាមការសន្និដ្ឋានជំហានដំបូងគឺមកពីបើកបរលឿនក្នុងពេលយប់ខ្វះការប្រុងប្រយ័ត្ន។ ក្រោយពេលកើតហេតុ អ្នកបើកបរបានរត់គេចខ្លួនបាត់បន្សល់តែរថយន្តសាំយ៉ុងដឹកពលករនៅកន្លែងកើតហេតុ។…

ចោរអស់លក្ខណ៍ លួចកាច់កម៉ូតូគេទៅបញ្ចាំត្រូវសមត្ថកិច្ចក្របួចកជាប់!

ភ្នំពេញៈ អាវុធហត្ថខណ្ឌដូនពេញបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួចកាច់កម៉ូតូ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣និង៣០នាទី ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ចំនុចផ្លូវ១៧២កែង៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នពេញ។ ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ សឹង្ហ រតនា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅម្តុំវត្តឈូកវ៉ា ខណ្ឌសែនសុខ…

ផ្អើលទាំងព្រឹក! រ៉ឺម៉កដឹកខ្សាច់បុករះម៉ូតូសង់ស៊េរីខ្ពស់២គ្រឿង

ភ្នំពេញៈ គ្រោះថ្នាក់ចររាចរណ៍មួយដែលបង្កដោយម៉ូតូសណ្ដោងរ៉ឺម៉កដឹកខ្សាច់បុករះម៉ូតូ២គ្រឿងទៀតបណ្ដាលឲ្យមានមនុស្សរងរបួស។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង៥០នាទី ព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។ ប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងហេតុការនេះបានបង្កឲ្យ បុរសម្នាក់និងក្មេងស្រីម្នាក់ទៀតរងរបួស តែមិនធ្ងន់ធ្ងរនោះទេ ហើយម៉ូតូរងការខូចខាត។ តាមសម្តីជនរងគ្រោះបានបញ្ជាក់ថា រូបគាត់បានជិះម៉ូតូម៉ាក សង់…

ប្រុងប្រយ័ត្ន! រន្ទះបាញ់គោប្រជាពលរដ្ឋងាប់៥ក្បាលក្នុងពេលមេឃភ្លៀង

កំពង់ស្ពឺៈ លោកអធិការស្រុកភ្នំស្រួចបានប្រាប់ Post Newsថា មានបាតុភូតធម្មជាតិរន្ទះបាញ់គោប្រជាពលរដ្ឋងាប់អស់៥ក្បាល ក្នុងពេលមេឃកំពុងភ្លៀង។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៣និង៣៥នាទីរសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុច វាលឥន្ទ្រី ស្ថិតពីខាងកើតភូមិក្រាំងសំរ៉ែ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ប្រភពព័ត៌មានបានឲ្យដឹងថា គោដែលត្រូវរន្ទះបាញ់ងាប់ទាំងនោះ ជាគោរបស់ឈ្មោះ ទី១ឈ្មោះ…

ធ្លាប់តែសម្ដែង ឥឡូវ យន សុភ័ក្រ ចេញ Original Song

ក្រោយពីបានចូលជ្រកជាតារាចម្រៀងកុងត្រារបស់ផលិតកម្ម BN តារាសម្ដែងលោកយន សុភ័ក្រ បានបញ្ចេញបទចម្រៀងជាប្រភេទ Original Song របស់ខ្លួនហើយ ដោយលោកបញ្ចាក់ថាចម្រៀងបើកឆាកក្នុងផលិតកម្មមួយបទនេះ គឺគ្រាន់តែដើម្បីស្ទាបស្ទង់ទីផ្សារចម្រៀងដែលជាអាជីពថ្មីរបស់ខ្លួនប៉ុណ្ណោះ។ យ៉ាងណាមិញចម្រៀងមួយបទនេះ ក៏ត្រូវគេកត់សម្គាល់ថាមានអ្នកចូលចិត្តស្ដាប់ច្រើនដែរ ដោយសារតែលោកធ្លាប់តែសម្ដែងបង្អួតសមត្ថភាពនៅក្នុងភាពយន្ត បែរជាច្រៀងបង្អួតទឹកដមសំឡេងខុសប្លែកពីមុន។ លោក យន សុភ័ក្រ បានអះអាងថា បទចម្រៀងរបស់លោកដែលទើបតែចេញមានចំណងជើង «កាកីស្នងរូប»…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីគ្រឿងញៀន!

ភ្នំពេញៈ ជនសង្ស័យ៣នាក់ចូលទៅសម្ងំប្រើប្រាស់នូវសារធាតុញៀននៅក្នុងខ្ទមបែកបាក់មួយកន្លែងត្រូវប្រជាការពារចាប់ប្រគល់ខ្លួនឲ្យសមត្ថកិច្ច។ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៩ មិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះខ្ទមបាក់បែកចាំដីឡូត៍ ផ្លូវលំ ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យមានគ្នា៣នាក់ទី១ឈ្មោះ ផាន សម្បត្តិ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ សំណង់…

ស្វាយរៀង! ដាច់ភ្លើង៣ម៉ោងក្នុងថ្ងៃនេះ

ស្វាយរៀងៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីស្វាយរៀងបានឲ្យដឹងថា អតិថិជនដែលប្រើប្រាស់ចរន្តអគ្គិសនីនៅបន្ទប់ភ្លើង PMT-03 ស្ថិតនៅភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង មេត្តាជ្រាបថា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ អគ្គិសនីស្វាយរៀងសុំផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្តោះអាសន្ន ចាប់ពីម៉ោង៩នាទីព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់ ដោយមូលហេតុ ត្រូវផ្លាស់ប្តូរបង្គោលLV ដែលប្រេះ និងទ្រេតលើផ្ទះអតិថិជន។ អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់និងអធ្យាស្រ័យ៕