ជក់បារីហើយបោះកន្ទុយចោលមិនប្រយ័ត្ន ឆាបឆេះដបសាំងផ្ទុះផ្អើលទាំងព្រឹក!
ភ្នំពេញៈ អគ្គិភ័យមួយបានឆាបឆេះកន្លែងលក់សាំងនិងប៉ះកង់ម៉ូតូមួយកន្លែងដែលស្ថិតនៅច្រកចូលរោងចក្រQMI បានលេបត្របាក់របស់របរមួយចំនួនដូចជា រទេះដឹកសាំងមួយ ធុងខ្យល់មួយ ម៉ូតូមួយ សំភារលក់សាំង និងឧបករណ៍មួយចំនួនទៀត។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៨និង៥៥នាទីព្រឹក ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញមានមនុស្សម្នាក់យកម៉ូតូទៅប៉ះ សេរីគុបជ្រុងពណ៌ទឹកប៊ិកពាក់ស្លាកលេខ ង៥៦៤០…