ចុម! ស៊ឹម សុរ៉ាមភូមិ បានតំណែងមេ២តែម្ដងក្នុងពេលតែមួយ
កន្លងមកគេដឹងត្រឹមថា លោកស៊ឹម សុរ៉ាមភូមិ គ្រាន់តែជាតារាសម្ដែង និងជាតារាចម្រៀងប៉ុណ្ណោះ។ ដូច្នេះហើយទើបម្នាក់ៗភ្ញាក់ផ្អើលក្នុងពេលដែលលោកស្រាប់តែបានតំណែងមេនៅក្នុងពិធីក្រុងពាលីរឿង”រថយន្តទៅសៀមរាប” កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា នៅផលិតកម្មចក្រវាឡ។ លោកស៊ឹម សុរ៉ាមភូមិ និយាយថាក្រោយការសម្ងំហាត់រៀនជំនាញនិពន្ធរឿង និងផលិតខ្សែភាពយន្តជាមួយផលិតករខ្មែរ និងបរទេស អស់រយៈយ៉ាងយូរ នៅក្នុងពេលនេះលោកបានសម្រេចគោលដៅហើយ ដោយបានតំណែង២ក្នុងពេលតែមួយតែម្ដងនៅក្នុងផលិតកម្មចក្រវាឡ ដោយទទួលតួនាទីជាអ្នកដឹកនាំរឿងផង និងជាអ្នកនិពន្ធរឿងផង។ ជាមួយនឹងតំណែងដែលអ្នកណាក៏ចង់បាននៅក្នុងវិស័យសិល្បៈនេះហើយ…